មានការនិយាយតៗគ្នាថា ស្រីៗរួមភេទលើកដំបូងមិនអាចមានផ្ទៃពោះនោះទេ តើនេះជាការពិត ឬយ៉ាងណា?
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បដិសេធចំពោះមតិលើកឡើងខាងលើនេះ ដោយពន្យល់ថា មានកូន ឬមិនមានកូន មិនពាក់ព័ន្ធនឹងក្បាច់នៃការរួមភេទ ការរួមភេទលើកទី១ ទី២ ទី៣ ឬទី ១០០ នោះទេ វាអាស្រ័យទៅលើការការពារប៉ុណ្ណោះ តែធ្វេសប្រហែសអាចមានកូនគ្រប់ពេល។
លោកវេជ្ជបណ្ឌិតបានបន្តថា ការរួមភេទលើកដំបូងអាចមានកូនបាន ប្រសិនបើមិនបានប្រើស្រោមអាម័យការពារ ឬមធ្យោបាយផ្សេងទៀតទេ ហើយរួមភេទចំពេលដែលមេជីវិតញីធ្លាក់ គឺអំឡុងថ្ងៃទី ១៣ ១៤ ១៥ បន្ទាប់ពីថ្ងៃស្រីៗមករដូវ។
អត្ថបទពាក់ព័ន្ធ៖
- ប្តីប្រពន្ធរៀបការហើយ ចង់ឆាប់មានកូន ធ្វើតាមប៉ុន្មានវិធីនេះ
- ប្តីប្រពន្ធរៀបការ១-២ឆ្នាំហើយអត់មានកូន គួរឲ្យបារម្ភអត់?
ទោះយ៉ាងណាលោកវេជ្ជបណ្ឌិតថា ការរួមភេទលើកដំបូង ស្រីៗអាចនឹងឈឺចាប់ ឬក្រហាយ ដោយសារទ្វារមាសស្ងួត ធ្វើឲ្យកកិត ហើយស្រីៗមួយចំនួនអាចរហែកសន្ទះព្រហ្មចារី មានហូរឈាមថ្លាៗមកជាមួយផង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-ovulation]