backup og meta

រវាងមនុស្សប្រុស និងស្រី នរណាមានចំណង់ផ្លូវភេទខ្លាំងជាង?

រវាងមនុស្សប្រុស និងស្រី នរណាមានចំណង់ផ្លូវភេទខ្លាំងជាង?

មាន​មតិ​មួយ​ចំនួន​លើក​ឡើង​ថា រវាង​មនុស្ស​ប្រុស និង​មនុស្ស​ស្រី មនុស្ស​ប្រុស​មាន​ចំណង់​ផ្លូវភេទ​ខ្លាំង​ជាង តើ​ពិត​ជា​អ៊ីចឹង​មែន​ឬ?

បើ​តាម​ការ​បក​ស្រាយ​របស់​លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកា​សេវាកម្ម​គ្លីនិក រ៉ាក់ រវាង​មនុស្ស​ប្រុស និង​មនុស្ស​ស្រី មាន​ចំណង់​ផ្លូវ​ភេទ​ដូច​គ្នា មិន​មែន​បុរស​មាន​ចំណង់​ផ្លូវ​ភេទ​ខ្លាំង​ជាង​នោះ​ទេ ហើយ​ចំណង់​ផ្លូវ​ភេទ​មាន​ភាព​ខុស​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត។

លោកស្រី​វេជ្ជបណ្ឌិត​បាន​បន្ថែម​ថា ចំណង់​ផ្លូវ​ភេទ​តិច ឬ​ច្រើន អាស្រ័យ​លើ​កត្តា​ច្រើន​យ៉ាង មិន​មែន​ស្ថិត​នៅ​ភេទ​ប្រុស ឬ​ស្រី​នោះ​ទេ ជួនកាល​មនុស្ស​ប្រុស​មាន​ចំណង់​ផ្លូវ​ភេទ​ច្រើន​ជាង​គេ​មនុស្ស​ស្រី ហើយ​ក៏​មាន​ដែរ​មនុស្ស​ស្រី​មាន​ចំណង់​ផ្លូវ​ភេទ​ច្រើន​ជាង​មនុស្ស​ប្រុស។

អត្ថបទពាក់ព័ន្ធ៖ 

កត្តា​ធ្វើ​ឲ្យ​មនុស្ស​ស្រី និង​មនុស្ស​ប្រុស​មាន​ចំណង់​ផ្លូវ​ភេទ​ថយ​ចុះ៖

– កត្តា​អាយុ៖ មនុស្ស​វ័យ​កាន់​តែ​ចាស់ មិន​ថា​បុរស ឬ​ស្ត្រី​នោះ​ទេ ចំណង់​ផ្លូវ​ភេទ​ធ្លាក់​ចុះ​ដូច​គ្នា។

– កត្តា​ចិត្តសាស្ត្រ៖ មាន​បញ្ហា​ផ្លូវ​ចិត្ត ដូច​ជា​តាន​តឹង​អារម្មណ៍ បាក់​ទឹក​ចិត្ត និង​ជំងឺ​ផ្លូវចិត្​តមួយ​ចំនួន​ទៀត មាន​សម្ពាធ​ការងារ វិបត្តិ​គ្រួសារ សេដ្ឋកិច្ច សង្គម​ជាដើម ក៏​ជា​មូលហេតុ​ធ្វើ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​ថយ​ចុះ​ដូច​គ្នា។

– កត្តា​សុខភាព៖ មាន​ជំងឺ​រ៉ាំរ៉ៃ ដូចជា ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​លើស​ឈាម ជំងឺ​ក្រពះ ពោះវៀន និង​ការ​ប្រើ​ប្រាស់​ថ្នាំ​មួយ​ចំនួន ក៏​ធ្វើ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​ថយ​ចុះ​ដែរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

08/07/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ឈប់រួមភេទ ឬខានរួមភេទយូរ រាងកាយអាចនឹងប្រែប្រួលបែបណាខ្លះ?

ពេលណាមេជីវិតញីធ្លាក់ រួមភេទទៅឆាប់មានកូន?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 08, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម