backup og meta

៥សំណួរ ប្រុសៗឧស្សាហ៍សួរបំផុត ពាក់ព័ន្ធនឹងរឿងផ្លូវភេទ

៥សំណួរ ប្រុសៗឧស្សាហ៍សួរបំផុត ពាក់ព័ន្ធនឹងរឿងផ្លូវភេទ

បញ្ហា​ផ្លូវ​ភេទ ជា​ដែល​រឿង​យើង​គ្រប់​គ្នា​គិត​ថា អៀនខ្មាស ហើយ​ក៏​ជា​រឿង​ដែល​យើង​ចង់​ដឹង​បំផុត​ដែរ។  តែ​តាម​ពិត​ទៅ​ផ្លូវ​ភេទ មិន​មែន​ជា​​រឿងត្រូវ​អៀន​ខ្មាស​នោះ​ទេ កាលណា​យើងយល់​ដឹង​បាន​កាន់​តែ​ច្រើន អាច​បង្ការ​បញ្ហា​បាន​កាន់​តែ​ខ្ពស់ អ៊ីចឹង​ហើយ ថ្ងៃនេះ Hello គ្រូពេទ្យ​នឹង​យក​ចម្ងល់​ដែល​ប្រុស​ឧស្សាហ៍​សួរ​បំផុត ពាក់ព័ន្ធ​នឹង​រឿង​ផ្លូវ​ភេទ។

១- រួមភេទ ឆាប់​ចេញ​ទឹកកាម​ពេក​បណ្តាល​មក​ពី​អី?

ចម្លើយ៖ បញ្ហា​ឆាប់​ចេញ​ទឹកកាម ជា​រឿង​អាម៉ាស់ និង​កង្វល់​របស់​ប្រុសៗ ហើយ​មក​ដល់​បច្ចុប្បន្ន នៅ​មិនទាន់​ដឹង​ពី​មូល​ហេតុ​ច្បាស់​លាស់​នៅ​ឡើយ ប៉ុន្តែ​អាស្រ័យ​ទៅ​តាម​បទ​ពិសោធ ​និង​អាយុ។ បញ្ហា​ឆាប់​ចេញ​ទឹក​កាម​ អាច​មាន​សម្រាប់​ដៃ​គូ​ថ្មី​ថ្មោង អាច​ដោយ​សារ​ស្ថានការណ៍​រួម​ភេទ​ពិសេស​ណា​មួយ របៀប​នៃ​ការ​រួមភេទ ឬ​អាច​ដោយ​សារ​ខក​ខាន​​បញ្ចេញ​​យូរ​ពេក​ក៏​មាន។ យ៉ាង​ណា ​កត្តា​ផ្លូវ​ចិត្ត​មួយ​ចំនួន​ ដូច​ជា ថប់​បារម្ភ បន្ទោស​ខ្លួនឯង ឬ​បាក់​ទឹក​ចិត្ត ក៏​អាច​ធ្វើឲ្យបញ្ហា​នេះ​កើត​មាន​ដូច​គ្នា។ ករណី​ខ្លះ​មក​ពី​សុខភាព​ផ្លូវភេទ​មាន​បញ្ហា ដូចជា​បម្រែ​បម្រួល​អ័រម៉ូន​ មាន​របួស ឬ​ផល​រំខាន​ដោយថ្នាំ​ណា​មួយ ​ក៏​អាច​បង្ក​បញ្ហា​នេះ​ដែរ។

អត្ថបទពាក់ព័ន្ធ៖ មានបញ្ហាឆាប់ចេញទឹកកាម ត្រូវព្យាបាលម៉េច?

២- បញ្ចេញ​ទឹក​កាម​ញឹក​ញាប់​ពេក​ប៉ះពាល់​មេជីវិត​អត់?

ចម្លើយ៖ មេ​ជីវិត​ត្រូវ​ការ​ពេលវេលា​សមស្រប​មួយ​ដើម្បី​បង្កើន​ចំនួន និង​គុណភាព​ឲ្យ​បាន​ល្អ ក្នុង​ករណី​ដែល​ប្រុសៗ​បង្ខំ​ឲ្យ​ចេញ​ទឹក​កាម​រាល់​ថ្ងៃ ពេល​ខ្លះ​អត់​មាន​មេ​ជីវិត​គ្រប់​គ្រាន់​ទេ ឬ​ក៏​មាន​មេជីវិត​ដែរ តែ​មេជីវិត​ទាំង​នោះ​នៅ​ខ្ចី មិន​អាច​ទៅ​បង្ក​កំណើត​បាន។ ការ​បញ្ចេញ​ទឹក​កាម ២-៣ ដង/អាទិត្យ គឺ​ជា​រឿង​ធម្មតា មិន​ប៉ះ​ពាល់​ដល់​គុណភាព​មេ​ជីវិត ឬ​ផែនការ​យក​កូន​នោះ​ទេ ព្រោះ​រយៈពេល​នេះ​រាងកាយ​យើង​មាន​ពេល​វេលា​គ្រប់​គ្រាន់ ដើម្បី​ផលិត​មេជីវិត​ឲ្យ​បាន​ច្រើន ថែម​ទាំង​មាន​គុណភាព​ទៀត។

៣- ចាក់​ទឹក​ក្រៅ​ពាង អាច​បង្ការ​ការ​មាន​ផ្ទៃពោះ១០០% អត់?

ចម្លើយ៖ ការ​ពន្យារ​កំណើត​បែប​ធម្មជាតិ (ចាក់ទឹកក្រៅពាង) ដែល​តម្រូវ​ឲ្យ​ភាគី​ខាង​បុរស​ត្រូវ​ដក​លិង្គ​ចេញ​មុន​បញ្ចប់​ការ​រួមភេទ ឬ​ឈាន​ដល់​ចំណុច​កំពូល រួច​បញ្ចេញ​ទឹកកាម​ក្រៅ​ប្រដាប់​ភេទ​ខាង​ស្រី មាន​ប្រសិទ្ធភាព​តិចតួច​បំផុត​ក្នុង​ការ​ការពារ​មាន​ផ្ទៃពោះ។ អារម្មណ៍​កំពុង​តែ​ពុះ​កញ្ជ្រោរោល​អំឡុង​ពេល​បើក​ប្រតិបត្តិការ ស្រាប់​តែ​ត្រូវ​ដក​ចេញ​ភ្លាម​នេះ ច្បាស់​ណាស់​ភាគី​ខាង​បុរស​ពិត​ជា​ពិបាក​ទប់​អារម្មណ៍​ខ្លួន​ឯងបាន ងាយ​នឹង​ភ្លាត់​ស្នៀត​បំផុត។ កាល​ណា​បុរស​ដក​លិង្គ​មិន​ទាន់​ពេល​នោះ​នឹង​បញ្ចេញ​ទឹក​កាម​ចូល​ប្រដាប់​ភេទ​ស្ត្រី ច្បាស់​មាន​ផ្ទៃពោះ​ហើយ។

៤- នៅ​សុខៗ​ម៉េច​បាន​ចំណង់​ផ្លូវ​ភេទ​ធ្លាក់​ចុះ?

ចម្លើយ៖ មិន​មែន​​នៅ​សុខៗ​ចំណង់​ផ្លូវភេទ​ធ្លាក់​ចុះ​នោះ​ទេ ច្បាស់​ជា​មាន​បញ្ហា​អ្វី​មួយ​មិន​ខាន។ ចំណង់​ផ្លូវភេទ​ធ្លាក់​ចុះ​អាច​មក​ពី​កត្តា​រួម​ផ្សំ​ជា​ច្រើន ក្នុង​នោះ​មាន​ទាំង​កត្តា​ជីវសាស្ត្រ របៀប​របប​រស់នៅ និង​អាយុ។ ពេល​ចាស់​ទៅ​អ័រម៉ូនភេទថយ​ចុះ ឬ​បើ​យើង​បាក់ទឹកចិត្ត ប្រើ​គ្រឿង​ញៀន គ្រឿងស្រវឹង ជក់បារី ស្ត្រេស គេង​មិន​គ្រប់ មាន​ជំងឺរ៉ាំរ៉ៃ​ប្រចាំ​កាយ ត្រូវ​ប្រើ​ថ្នាំ​មួយ​ចំនួន​ទៀត​នោះ រឹត​តែ​ធ្វើ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​ធ្លាក់​ចុះ។

អត្ថបទពាក់ព័ន្ធ៖ ប្រុសៗ! រឿងចំណង់ផ្លូវភេទថយចុះ ទាំងនេះជាមូលហេតុ

៥- អាយុ​កាន់​តែ​ច្រើន លិង្គ​កាន់​តែ​តូច ហើយ​ខ្លី​ជាង​មុន?

ចម្លើយ៖ ពិត​ណាស់ កាល​ណា​អាយុ​កាន់​តែ​ច្រើន​រាងកាយ​យើង​ក៏​ប្រែប្រួល ស្បែក​ក៏​លែង​តឹង​ណែន ទៅ​ជា​យារ​ធ្លាក់ ឬ​រួញ​ស្វិត។ ឯ​ទំហំ​លិង្គ​នឹង​កាន់​តូច ហើយ​ខ្លី​ជាង​មុន ដោយសារ​តែ​មាន​ជាតិ​ខ្លាញ់​ទៅ​ប្រមូល​ផ្ដុំ​ក្នុង​សរសៃ​ឈាម​អាកទែ​ក្នុង​លិង្គ ហើយ​មាន​ការ​កើត​ឡើង​សម្បក​កូលេជែន​ក្រិន​បន្តិច​ម្ដងៗ ស្រោប​ជុំ​វិញ​តំបន់​លិង្គ​ឡើង​រឹង។ ឯ​ឡើង​ទម្ងន់​ជាមួយ​កត្តា​រួម​ចំណែក​ដែរ ដោយ​ជាតិ​ខ្លាញ់​ដែល​ប្រមូល​ផ្ដុំ​នៅ​ផ្នែក​ពោះ​ខាង​ក្រោម អាច​បណ្ដាល​ឲ្យ​ប្រវែង​លិង្គ​មើល​ទៅ​ខ្លី​ជាង​មុន។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

29/11/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ម៉ាក់ៗត្រៀមចូលកងវិញ ក្រោយសម្រាលកូនរួច គួរដឹងរឿងសំខាន់ៗទាំង៦នេះសិន

ម៉េចបានប្រុសៗខ្លះហើមលិង្គក្រោយរួមភេទរួច? ពេលណាគួរជួបគ្រូពេទ្យ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Nov 29, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម