កន្លែងសម្ងាត់របស់ស្រីៗ មានចំណុចត្រូវខ្វល់ និងបារម្ភច្រើន។ ស្រីៗមួយចំនួនយកចិត្តទុកដាក់ថែទាំ សម្អាតប្រដាប់ភេទ បានយ៉ាងល្អ ប៉ុន្តែអ្នកខ្លះទៀត អត់សូវខ្វល់ទេ។ ទម្លាប់មិនល្អអត់សូវចាប់អារម្មណ៍ខ្លះ បណ្ដាលឲ្យទ្វារមាសរមាស់បាន។ “Hello គ្រូពេទ្យ” នឹងលើកចំណុចទាំងនោះមកប្រាប់។
១- ទឹកអនាម័យ
ភាគច្រើនអត់ដឹងទេថា ប្រដាប់ភេទខ្លួនមានសមត្ថភាពដ៏អស្ចារ្យ ក្នុងការលាងសម្អាតផ្នែកខាងក្នុងដោយខ្លួនឯង។ រឿងសំខាន់មួយទៀត គឺការប្រើទឹកអនាម័យមកលាងសម្អាតទ្វារមាស អាចសម្លាប់បាក់តេរីល្អ ឬបង្កផលប៉ះពាល់ដល់ប្រដាប់ភេទ ច្រើនជាងអត់ប្រើ។ ផ្នែកខាងក្នុងនៃទ្វារមាស មានផ្ទុកប្រភេទបាក់តេរីល្អដែលជួយឲ្យកម្រិត pH នៅទីនោះមានតុល្យភាព ជួយប្រឆាំងការឆ្លងរបស់ពពួកបាក់តេរីមិនល្អផ្សេងៗដែលអាចបង្កឲ្យមានជំងឺផ្សិត។
ដូច្នេះ ទឹកអនាម័យលាងសម្អាតមួយចំនួន អាចធ្វើឲ្យតុល្យភាពកម្រិត pH នៅទ្វារមាសប្រែប្រួល បាត់បង់ទឹករំអិលធម្មជាតិ រំខានពពួកបាក់តេរីល្អៗ បណ្ដាលឲ្យស្បែកទ្វារមាសរលាក ឬវិវត្តទៅជារមាស់។
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!
២- របស់ប្រើផ្ទាល់នឹងទ្វារមាស
ផលិតផលអនាម័យស្ត្រីច្រើនណាស់មានលើទីផ្សារ មិនថាក្នុងទម្រង់ជាស្ព្រាយបាញ់ ក្រែម សាប៊ូដុំ សាប៊ូម្សៅ សាប៊ូទឹក ប្រេង ក្រមួន ក្រដាស ឬក៏សម្លីអនាម័យ សុទ្ធតែអាចបង្កឲ្យទ្វារមាសរមាស់ បើរបស់ទាំងអស់នោះបំផ្លាញបាក់តេរីល្អ។
អត្ថបទគួរអាន៖
- គ្រឿងស្រវឹងមិនត្រឹមតែប៉ះពាល់ថ្លើម តែក៏គ្រោះថ្នាក់ដល់បេះដូង
- បញ្ហាបេះដូង! បើមានសញ្ញាទាំងនេះ ឆាប់ទៅជួបពេទ្យភ្លាម
- សញ្ញាព្រមានទាំង៨ មុនមានបញ្ហាគាំងបេះដូង
- ប្រើថ្នាំបំបាត់ការឈឺចាប់យូរ ប្រយ័ត្នកើតជំងឺបេះដូង
៣- ចំណីចំណុក
អ្នកចូលចិត្តញ៉ាំផ្អែមៗ ឧទាហរណ៍ញ៉ាំកាហ្វេស្ករ ១០០ ឬលើសនេះ ដូចធ្វើបាបប្រដាប់ភេទខ្លួនអ៊ីចឹង។ ជាតិស្ករពីចំណីចំណុក ឬកាហ្វេ សុទ្ធតែអាចបង្កឲ្យទ្វារមាសស្ត្រីមានក្លិនមិនល្អ រមាស់។ មួយទៀត ពេលកម្រិតជាតិស្ករក្នុងឈាមខ្ពស់ ប្រព័ន្ធភាពស៊ាំងាយចុះខ្សោយ បណ្ដាលឲ្យងាយឆ្លងមេរោគផ្សិត។
៤- ឧស្សាហ៍ស្ត្រេស
និយាយដល់រឿងស្ត្រេស នរណាក៏ស្ត្រេស ស្មុគស្មាញច្រើន គិតច្រើនដែរ ប៉ុន្តែអ្នកមានបញ្ហាច្រើន គិតអីមិនលេច តប់ប្រមល់ រកពេលសើចសប្បាយមិនបាន នោះនឹងធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ។ ប្រព័ន្ធការពារដ៏សំខាន់ចុះអន់ថយ មានន័យថា ជំងឺឱកាសនិយម និងមេរោគពពួកផ្សិត ងាយឆ្លងចូលទ្វារមាស បង្កឲ្យរមាស់ដោយមិនដឹងខ្លួន។
បន្ថយស្ត្រេស បន្ថយស្មុគ ពិតជាចាំបាច់បំផុត និងមិនលំបាកខ្លាំងពេកនោះដែរ ដោយទម្លាក់ការងារ និងរឿងដែលនៅណែនក្បាលចោលខ្លះ (កុំគិតគ្រប់វិនាទីពេក) គិតតែរឿងណាដែលអាទិភាព រកពេលសម្រាក ហាត់ប្រាណ សើចសប្បាយខ្លះ។
៥- គេងអត់ឆ្អែត
សម្រាកអត់គ្រប់ ជះឥទ្ធិពលដល់សុខភាពផ្លូវកាយ និងផ្លូវចិត្ត។ បើស្ត្រេសពេក ខួរក្បាលនៅគិតច្រើន ពិតជាពិបាកគេងឲ្យលក់ ឬគេងស្កប់ណាស់។ ជាធម្មតា បើយើងគេងលក់ស្កប់ រាងកាយនឹងជួសជុលកោសិកាចាស់ៗ បង្កើតកោសិកាថ្មី រៀបចំព័ត៌មានក្នុងខួរក្បាល ដើម្បីទ្រទ្រង់សុខភាពឲ្យប្រសើរ។
អ្នកគេងមិនសូវបាន គឺសុខភាពតែងអត់សូវល្អ ខ្សោយ។ ពេលប្រព័ន្ធភាពស៊ាំអន់ថយ មានបញ្ហា (ដូចបញ្ជាក់ខាងលើ) រាងកាយងាយយើងងាយឆ្លងមេរោគផ្សិតបង្កឲ្យទ្វារមាសរមាស់ណាស់។
ក្នុងករណីមានអាការៈរលាក រមាស់នៅកន្លែងសម្ងាត់យើងកាន់តែធ្ងន់ធ្ងរ សូមទៅពិគ្រោះ ឬប្រឹក្សាជាមួយពេទ្យជំនាញ ដើម្បីកំណត់ស្ថានភាពជំងឺ និងការព្យាបាលឆាប់ៗតាមដែលអាចធ្វើបាន។ កុំបណ្ដែតបណ្ដោយ ព្រោះវាអាចបង្កទៅជាគ្រោះថ្នាក់កាន់តែធំបាន។
[embed-health-tool-ovulation]