ការរួមភេទដោយប្រើមាត់ អាចមានហានិភ័យតិចជាង ការរួមភេទតាមទ្វារមាស ឬរន្ធគូទ ប៉ុន្តែមិនមែនគ្មានហានិភ័យទាល់តែសោះនោះឡើយ។ កម្រិតនៃហានិភ័យ គឺអាស្រ័យទៅលើកត្តាជាច្រើនដែលបណ្តាលឲ្យមានការឆ្លងជំងឺអេដស៍។ ដូច្នេះហើយ គ្នាយើងគួរស្វែងយល់ពីកត្តាហានិភ័យដែលទាក់ទងនឹងការឆ្លងជំងឺអេដស៍ ក៏ដូចជាជំងឺកាមរោគដទៃទៀតឲ្យបានច្បាស់លាស់ ទើបជាការប្រសើរ។
ពិតណាស់ ការឆ្លងជំងឺអេដស៍ កើតឡើងនៅពេលដែលសារធាតុរាវនៅក្នុងរាងកាយមានផ្ទុកវីរុស HIV (ឈាម ទឹកកាម ទឹកដោះ និងសារធាតុរាវនៅក្នុងទ្វារមាស) ត្រូវបានប៉ះពាល់ទៅនឹងសារធាតុរាវនៅក្នុងរាងកាយរបស់មនុស្សម្នាក់ទៀត ដូចជាតាមរយៈការរួមភេទតាមរន្ធគូទ និងទ្វារមាសដោយមិនបានប្រើប្រាស់ស្រោមអនាម័យឲ្យបានត្រឹមត្រូវ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
វីរុស HIV មិនឆ្លងតាមរយៈសារធាតុរាវ ដូចជាទឹកមាត់នោះទេ។ ដូច្នេះហើយ អ្នកជំងឺអេដស៍ ដែលរួមភេទដោយប្រើមាត់ជាមួយនឹងអ្នកដែលមិនមានផ្ទុកវីរុសនេះ មានហានិភ័យទាបបំផុតក្នុងការចម្លងរោគ។
គ្នាយើងគួរដឹងដែរថា វីរុស HIV ត្រូវចូលទៅក្នុងចរន្តឈាមដើម្បីចម្លងរោគ ហើយទឹកកាមដែលលេបចូលតាមមាត់ មិនបង្កើនហានិភ័យនៃការឆ្លងឡើយ ពីព្រោះតែអាស៊ីដក្រពះនឹងបំផ្លាញរាល់វីរុសទាំងនោះ។
[embed-health-tool-bmi]
យ៉ាងណាមិញ កត្តាហានិភ័យមួយចំនួនដែលគ្នាយើងគួរប្រុងប្រយ័ត្ននោះ គឺបញ្ហាដំបៅមាត់ ហូរឈាមតាមអញ្ចាញធ្មេញ និងវត្តមាននៃជំងឺកាមរោគផ្សេងទៀត ដែលអាចបង្កើនឱកាសជ្រាបចូលនៃជំងឺអេដស៍។ អ៊ីចឹងហើយ ទើបអ្នកជំនាញណែនាំឲ្យយើងជៀសវាងការដុសសម្អាតធ្មេញនៅមុនពេលរួមភេទដោយប្រើមាត់ ពីព្រោះវាអាចបង្កឲ្យមានការដាច់រលាត់អញ្ចាញ និងបណ្តាលឲ្យចេញឈាម។
យ៉ាងណាមិញ អញ្ចាញធ្មេញអាចជាសះស្បើយដោយខ្លួនឯងបានយ៉ាងឆាប់រហ័ស ហើយតំបន់ដែលហូរឈាមក៏នឹងបិទជិតក្នុងរយៈពេលខ្លីដូចគ្នា។ ដូចនេះ ប្រសិនបើយើងថែទាំអនាម័យមាត់ធ្មេញបានល្អ ដោយដុសសម្អាតធ្មេញជាទៀងទាត់ ក៏ដូចជាជួបជាមួយនឹងទន្តពេទ្យជាប្រចាំ នោះឱកាសនៃការឆ្លងមេរោគតាមរយៈទឹកកាមទៅក្នុងចរន្តឈាមរបស់យើងឆ្លងកាត់តាមអញ្ចាញធ្មេញ ក៏មានតិចផងដែរ។
អត្ថបទគួរអាន៖
- អាថ៌កំបាំងកន្លែងសម្ងាត់ ស្រីៗខ្លួនឯងភាគច្រើនអត់ដឹង
- ស្ត្រីចៀសមិនផុតពីការផ្លាស់ប្ដូរទ្វារមាស ៤ យ៉ាងនេះ ក្រោយសម្រាលកូនរួច
- ស្រីៗសម្អាតកន្លែងសម្ងាត់ជារឿងសំខាន់ តែបើសម្អាតដោយវិធីនេះនឹងគ្រោះធំមិនខាន
- ស្រីៗគួរដឹង នេះជាមូលហេតុនិងរោគសញ្ញារលាកទ្វារមាសដោយបាក់តេរី
- ស្រីៗបាត់បង់បាត់តេរីល្អក្នុងទ្វារមាស ងាយឆ្លងរោគ ធ្លាក់ស មកមូលហេតុទាំងនេះ
- ស្រុតស្បូនមកពីមូលហេតុអី? មានសញ្ញាម៉េចខ្លះ?
- ម៉េចបានស្រីៗមានបញ្ហារលុងប្រដាប់ភេទ?