backup og meta

ប្រភេទអាហារទាំងនេះ សុទ្ធតែមាន​ប្រយោជន៍ដល់សុខភាពភ្នែក

ប្រភេទអាហារទាំងនេះ សុទ្ធតែមាន​ប្រយោជន៍ដល់សុខភាពភ្នែក

គ្នា​យើង​សុទ្ធ​តែ​ដឹង​ហើយ​ថា​ភ្នែកពិតជាមានតម្លៃណាស់។ បច្ចុប្បន្ននេះ​ មនុស្សយើង​មួយចំនួននៅលើពិភពលោកមានបញ្ហាភ្នែក ហើយក៏​កំពុងតែមានការកើនឡើងយ៉ាងឆាប់រហ័សដែរ​។ ទោះជាយ៉ាងណា យើងក៏អាចការពារហានិភ័យ​កើត​លើ​ភ្នែក​ដូចជាជំងឺភ្នែកឡើងបាយ ជំងឺដក់ទឹកក្នុងបាតភ្នែក និងជំងឺ macular degeneration បាន​ដែរ​ ដោយគ្រាន់តែចាប់ផ្តើមពីរបបអាហារប្រចាំថ្ងៃរបស់យើង​។ យើងអាចកាត់បន្ថយគ្រោះថ្នាក់នៃការបាត់បង់ចក្ខុវិញាណបានដល់​ទៅ ២៥ ភាគរយដោយការប្រើវីតាមីនចម្រុះ និងរបបអាហារដែលមានសុខភាពល្អ។ 

ក្រុមអាហារវីតាមីនAនិងការ៉ូទីន

នៅពេលដែលយើងនិយាយអំពីវីតាមីន A ឬការ៉ាទីន (Carotene) យើង​អាច​នឹងគិតភ្លាមៗអំពីអាហារដែលមានពណ៌ទឹកក្រូច ក្រហម ឬលឿង។ ផ្លែឈើ និងបន្លែជាច្រើនសម្បូរ​ទៅដោយវីតាមីន A និងការ៉ូទីនមានដូចជាការ៉ុត ដំឡូង ស្ពៃពុយឡេង និងស្ពៃខ្មៅជាដើម។

នៅក្នុងការ៉ាទីន មានសារជាតិ lutein ដែលអាចការពារយើងពីជំងឺ macular degeneration ដែលបណ្តាលមកពីពន្លឺពណ៌ខៀវ និងកាំរស្មីអ៊ុលត្រាវីយូឡេ របស់​ព្រះអាទិត្យ។ ជាធម្មតាយើងត្រូវការ lutein ១០ មិល្លីក្រាមក្នុងមួយថ្ងៃ។ ត្រូវចងចាំថាយើង​មិនត្រូវចម្អិន​បន្លែក្នុងក្រុមវីតាមីននេះឲ្យឆ្អិនពេកទេ លើកលែងតែការ៉ុតដោយសារយើង​អាចទទួល​បាន​អត្ថប្រយោជន៍​ល្អក្រោយ​ពីចម្អិន​ការ៉ុតឲ្យ​ឆ្អិន។

ក្នុងស្ពៃខ្មៅមិនត្រឹមតែមានផ្ទុកនូវសារធាតុ ការ៉ាទីន ប៉ុណ្ណោះទេ វាថែមទាំងមានផ្ទុកនូវសារធាតុ zeaxanthin ដូចគ្នា។ យោងតាមអ្នកជំនាញបានឲ្យដឹងថាជារៀងរាល់សប្តាហ៍យើងគួរញ៉ាំស្ពៃ ឬខាត់ណាប្រហែល ២៨៣ ក្រាមដើម្បីទទួលបានសារធាតុចិញ្ចឹមដែលចាំបាច់។ លើសពីនេះទៀត កម្រិត​ខ្ពស់នៃសារធាតុរ៉ែ ក៏អាចជួយយើង​ចៀស​ផុត​ពីជំងឺមហារីកដែរ។

ហេតុអ្វីបានជាការ៉ាទីនត្រូវផ្សំគ្នាជាមួយវីតាមីនអា? ពីព្រោះនៅពេលយើង​ញ៉ាំ Beta carotene នោះវានឹងបំប្លែង​ទៅជាវិតាមីន​A នៅក្នុងខ្លួនយើង​។ តាមរយៈនេះយើង​អាចការពារភ្នែកពីជំងឺស្ងួតភ្នែក និងខ្វាក់មាន់ ក៏ដូចជាការឆ្លងមេរោគភ្នែកជាដើម។ លើសពីនេះទៀតថ្លើម ទឹកដោះគោ និងស៊ុត ក៏ជាប្រភពដែលសម្បូរ​ទៅដោយវីតាមីន A ផងដែរ។

កូនឈឺភ្នែក

ក្រុមអាហារវីតាមីន C

ប្រសិនបើក្នុងអាហាររបស់យើង​មាន​បន្ថែមវីតាមីន C និងវីតាមីន E និងសារធាតុចិញ្ចឹមផ្សេងទៀតនោះយើង​នឹង​អាច​ចៀស​ពីបញ្ហា​ភ្នែកបាន​។ ស្ទើរតែគ្រប់ផ្លែឈើទាំងអស់មានផ្ទុកវីតាមីន C ដែល​យើង​អាចជ្រើសរើសបានច្រើនប្រភេទ ក្នុង​នោះ​ក្រូច គឺជាជម្រើស​ដ៏ល្អបំផុត។ ទឹកក្រូចមួយពែងមានវីតាមីនC ប្រមាណ ១២៤ មិល្លីក្រាម។ ផ្លែឈើបន្ទាប់គឺមានផ្លែស្ត្របឺរី។ ក្នុងផ្លែស្ត្របឺរីមិនត្រឹមតែមានវីតាមីន C ច្រើនប៉ុណ្ណោះទេ ក៏មានសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយបន្ថយគ្រោះថ្នាក់នៃជំងឺភ្នែកឡើងបាយផងដែរ។ យើងក៏មានជម្រើស​ផ្សេងទៀតដូចជាម្ទេសក្រហម ផ្កាខាត់ណាខៀវ ត្រសក់ផ្អែម និងផ្លែឈើដែលស្ថិត​ក្នុង​អម្បូរ​ក្រូច។

អត្ថបទ​ពាក់ព័ន្ធ៖ 

ក្រុមអាហារអូមេហ្គា ៣

តើយើង​បានញ៉ាំអាស៊ីដខ្លាញ់អូមេហ្គា គ្រប់គ្រាន់ដែរឬទេ? យោងតាមការស៊ើបអង្កេតលើមនុស្ស​៣០០នាក់ ក្នុងនោះមាន ៤៩ នាក់ដែលបានបរិភោគត្រី មានផ្ទុកខ្លាញ់អូមេហ្គា៣។ អ្នក​ដែល​បានញ៉ាំ​ត្រីមាន​ខ្លាញ់អូមេហ្គា៣ ហាក់ដូចជាមិនសូវមានបញ្ហាភ្នែក ដូចជាភ្នែកស្ងួត ជំងឺភ្នែកឡើងបាយ ឬជំងឺភ្នែក macular degeneration នោះទេ​។ ដូច្នេះហើយ យើង​គួរញ៉ាំ​ត្រីជាពិសេសត្រីសាល់ម៉ុន យ៉ាងហោចណាស់ពីរដងក្នុងមួយសប្តាហ៍។ មិនត្រឹមតែប៉ុណ្ណឹងទេត្រី សាល់ម៉ុន​ ក៏ជាប្រភពវីតាមីន D ដ៏សម្បូរបែបផងដែរ។ អាហារផ្សេងទៀតដែលយើង​អាចញ៉ាំ​បានមានដូចជាគ្រាប់ធញ្ញជាតិ ត្រីសាឌីន និង​ត្រីធូណា ជាដើម។

ក្រុមអាហារប្រឆាំងអុកស៊ីតកម្ម

អាហារល្អបំផុតដែលផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មគឺតែបៃតង។ តែបៃតងគឺជាប្រភពដ៏មានជីវជាតិនៃ catechins Catechins ជាសារធាតុដែលទទួលខុសត្រូវលើការប្រឆាំងនឹងការរលាក។ ដូច្នេះការផឹកតែបៃតងមួយពែងជារៀងរាល់ថ្ងៃអាច​បន្ថយហានិភ័យនៃជំងឺភ្នែកឡើងបាយ និងជំងឺ macular degeneration បាន។ Catechins ​ក៏អាចមាននៅក្នុងអាហារមួយចំនួនដូចជាស្រាក្រហម ផ្លែប៉ោម និង​ផ្លែប៊ឺរីផង​ដែរ​។

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

5 Top Foods for Eye Health. http://www.eatright.org/resource/health/wellness/preventing-illness/5-top-foods-for-eye-health Accessed on March 14, 2017

5 Foods To Boost Your Eye Health http://www.lifehack.org/articles/lifestyle/5-foods-boost-your-eye-health.html Accessed on March 14, 2017

Age-Related Eye Disease Study–Results. https://nei.nih.gov/amd. Accessed on March 14, 2017

កំណែ​ប្រែបច្ចុប្បន្ន

22/06/2021

អត្ថបទ​ដោយ ចាន់ សុខឡាង

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ចង់​ឲ្យ​ភ្នែក​ភ្លឺច្បាស់​ល្អ សាកល្បង​ញ៉ាំកំពូលអាហារ​ទាំង​នេះ

លម្អិត​​ជុំវិញ​មូលហេតុ​ភ្នែក​ឆ្លងរោគ​ ឈឺឡើង​ក្រហម រហូត​ដល់​ពិការ


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Jun 22, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម