backup og meta

តិចនិក ​៥ ​យ៉ាង ដោះស្រាយ​បញ្ហា​ឈឺខ្នង ឈឺភ្នែក ពេលធ្វើការយូរម៉ោងជាមួយ​កុំព្យូទ័រ

តិចនិក ​៥ ​យ៉ាង ដោះស្រាយ​បញ្ហា​ឈឺខ្នង ឈឺភ្នែក ពេលធ្វើការយូរម៉ោងជាមួយ​កុំព្យូទ័រ

គ្នាយើង​ភាគច្រើន​​​ធ្វើ​ការ​ជាមួយ​នឹង​កុំព្យូទ័រ​ ហើយ​ក្នុង​មួយ​ថ្ងៃៗ​ប្រើ​ពេល​យូរម៉ោងទៀត​ផង​។ ​ដឹងទេថាការ​​អង្គុយ​ធ្វើ​ការ​យូរ​ម៉ោង​មុខ​កុំព្យូទ័រអាចបង្កបញ្ហាដល់ភ្នែក ខ្នង និងក?​ ដើម្បី​ចៀស​វាង​ការ​ឈឺ​ខ្នង ចុក​ក និង​បញ្ហា​ភ្នែក​ ​យើង​​អាច​អនុវត្តវិធី​ទាំង​នេះ​​ក្នុង​ទម្លាប់​ប្រចាំ​ថ្ងៃ​ ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះបាន។

. រៀបចំ​តុធ្វើ​ការ

កន្លែង​ដាក់​កុំព្យូទ័រ​សម្រាប់​ធ្វើ​ការ​គឺ​សំខាន់​សម្រាប់​ភ្នែក​ណាស់។ ប្រសិន​ជាយើងមើល​ទៅ​ក្រោម​ពេក យើង​អាច​ឈឺ​ខ្នង និង​ចុក​ក ហើយ​បើ​យើងងើយ​ទៅ​លើ​ពេក​ យើងក៏​​អាច​នឹង​មាន​បញ្ហា​ភ្នែក​ស្ងួត។ ដូចនេះ​គួរ​ជ្រើសរើស​តុ​សម្រាប់​កុំព្យូទ័រ ឬ​ដាក់​សៀវភៅ​កល់​ខាង​ក្រោម​កុំព្យូទ័រ​ដើម្បី​ឲ្យ​ភ្នែក​មើល​ទៅ​អេក្រង់​ត្រឹមតែ​១០​ដឺក្រេ​។

. ផឹក​ទឹក​ឲ្យ​គ្រប់គ្រាន់

ការ​ផឹក​ទឹក​គឺ​ជួយ​ឲ្យ​សុខភាព​ល្អ និង​អាច​ជួយ​សម្រក​ទម្ងន់ និង​បន្ថែម​ថាមពល​ដល់​រាងកាយ។ ម៉្យាងទៀត ការ​ផឹក​ទឹក​ជួយ​ឲ្យ​យើង​ងើប​ពី​តុ​ធ្វើ​ការ​ដើម្បី​ទៅ​ដាក់​ទឹក​បន្ថែម ឬ​ទៅ​បន្ទប់ទឹក ជាឱកាសឲ្យ​ភ្នែក​យើង​បាន​សម្រាក​ខ្លះ។

អត្ថបទពាក់ព័ន្ធ៖

. ងើប​ឡើង និង​ធ្វើ​ចលនា

បញ្ហា​កើត​ឡើង​មក​ពី​ការ​អង្គុយ​យូរ​មុខ​កុំព្យូទ័រ​ដោយ​មិន​ងើប​ឡើង​ធ្វើ​ចលនា។ យើង​គួរ​ងើបឡើង និង​ធ្វើ​ចលនា​ឲ្យ​បាន​ច្រើន។ យើងក៏​អាច​ប្រើ​ម៉ោង​រោទ៍​រៀង​រាល់​មួយ​ម៉ោង​ម្តង​​ដើម្បី​ឲ្យ​យើង​ងើប​ឡើង​ និង​ធ្វើ​ចលនា​ដូចជា​ការ​ដើរ​ជា​ដើម។ ការ​ដើរ​គឺ​អាច​ជួយ​សម្រួល​ដល់​ចរន្ត​ឈាម បំបាត់​ការ​ឈឺ​ខ្នង និង​ក និង​អាច​ដុត​កាឡូរី​បាន​ទៀត។

. សម្រាក​ភ្នែក​

ការ​សម្លឹង​កុំព្យូទ័រ​យូរ​អាច​ធ្វើ​ឲ្យ​ភ្នែក​មាន​បញ្ហា ឈឺក្បាល ឬ​បញ្ហា​សុខភាព​ផ្សេង​ទៀត។ យើងអាច​សម្រាក​ភ្នែកបន្តិច​ដោយ​​​រៀងរាល់២០នាទី​យើង​អាច​ងាក​មើល​វត្ថុ​ផ្សេង​ចម្ងាយ​យ៉ាងតិច​៦ម៉ែត្រ​ពីយើង​រយៈពេល​២០​វិនាទី។ ក្រៅពីនេះ​យើង​គួរ​ដំឡើង​ទំហំ​អក្សរ​នៅ​លើ​កុំព្យូទ័រ​ឲ្យ​ធំ​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​មើល​ព្រោះ​នៅ​ពេលយើង​ខំ​ប្រឹង​មើល​ភ្នែក​នឹង​ហត់​ហើយ​ក៏​មាន​អាការៈ​ឈឺក្បាល។ យក​ល្អ​យើង​គួរ​ព្យាយាម​ព្រិច​ភ្នែក​ឲ្យ​បាន​ញឹក​ញាប់​ព្រោះ​នេះ​អាច​ជួយ​ដល់​គំហើញ​ឲ្យ​កាន់​តែ​ច្បាស់។

អត្ថបទពាក់ព័ន្ធ៖ 

. សម្រាក​ពី​ការងារ​

ការ​សម្លឹង​កុំព្យូទ័រ​យូរ​ម៉ោង​មិនត្រឹម​តែ​ប៉ះពាល់​ដល់​ភ្នែក និង​ខ្នង​ទេ ហើយ​អាច​ប៉ះពាល់​ដល់​សុខភាព​ផ្លូវ​ចិត្ត​ផង​ដែរ។ យើង​អាច​នឹង​មាន​អារម្មណ៍​តប់ប្រមល់ ស្ត្រេស និង​ហត់​ប្រសិន​ជាយើង​ព្យាយាម​ធ្វើ​ការ​ខ្លាំង។ ដូចនេះយើង​គួរ​សម្រាក​ និង​បន្ធូរ​អារម្មណ៍​ដោយ​លេង​ហ្គេម​ដែល​មាន​នៅ​ការិយាល័យ និង​មិន​ប៉ះពាល់​ដល់​ពេល​វេលា​ធ្វើ​ការ​ច្រើន ឬអាច​ឆ្លៀត​ពេល​បន្តិច​ជជែក​ជាមួយ​មិត្ត​រួមការងារ​។ ក្រោយ​ពី​ធ្វើ​បែប​នេះ យើងអាច​មាន​អារម្មណ៍​ប្រសើរ​ឡើង និង​អាច​ផ្ចង់​អារម្មណ៍​ធ្វើ​ការ​បន្ត​ទៀត។

អត្ថបទពាក់ព័ន្ធ៖ 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.shape.com/lifestyle/mind-and-body/8-things-you-need-do-if-you-sit-computer-all-day?slide=260a70a4-6f26-4e11-ac75-613fcfc72167#260a70a4-6f26-4e11-ac75-613fcfc72167

How to stay focused when working on the computer

5 Tips On Staying Healthy While Spending A Lot Of Time Working On A Computer

 

កំណែ​ប្រែបច្ចុប្បន្ន

24/04/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ ទូច សុខា

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ក្រោយបាញ់ឡាស៊ែរបំបាត់ភ្នែកមីញ៉ូប បញ្ហាភ្នែកមីញ៉ូបអាចត្រឡប់មកវិញអត់?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នែកឡើងក្រហមក្រោយភ្ញាក់ពីគេង អាចបណ្តាលមកពីបញ្ហាទាំងនេះ


ត្រួតពិនិត្យដោយ

ទូច សុខា


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Apr 24, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម