ប្រយ័ត្ន! សម្លឹងអេក្រង់កុំព្យូទ័រយូរ អាចបណ្ដាលឲ្យកើតជំងឺភ្នែកស្ងួតមិនដឹងខ្លួន
គ្នាយើងមួយចំនួនច្បាស់ជាធ្លាប់មានបញ្ហាឈឺភ្នែក ស្ពឹកភ្នែកញឹកញាប់ហើយ ព្រោះត្រូវធ្វើការងារជាមួយកុំព្យូទ័រ ឬទូរស័ព្ទ អ៊ីចឹង ត្រូវសម្លឹងអេក្រង់ឧបករណ៍អស់នោះយូរ។ ភ្នែកដ្បិតតែមិនសូវឈឺជាបញ្ហាធ្ងន់ធ្ងរ តែវាក៏អាចប្រឈមនឹងកើតជំងឺផ្សេងៗដូច ភ្នែកឡើងបាយ ឬភ្នែកស្ងួតជាដើម។
ទាក់ទងនឹងបញ្ហាភ្នែកស្ងួត មន្ទីរពេទ្យ កាល់ម៉ែត បានឲ្យដឹងថា ជំងឺនេះអាចកើតមាននៅលើមនុស្សគ្រប់វ័យ ប៉ុន្តែភាគច្រើនកើតទៅលើមនុស្សដែលមានអាយុលើសពី៥០ឆ្នាំឡើង និងមនុស្សស្រីមានភាគរយខ្ពស់ប្រឈមនឹងជំងឺភ្នែកស្ងួតជាងមនុស្សប្រុស។
មូលហេតុបង្កឲ្យមានជំងឺភ្នែកស្ងួត
– ១៤% មានទឹកភ្នែកមិនគ្រប់គ្រាន់ដោយសារខ្វះខាតទឹកភ្នែកបណ្ដោះអាសន្ន
– ៨៦% អ្នកជំងឺមានទឹកភ្នែកធម្មតា តែទឹកភ្នែកនោះគ្មានគុណភាព
– ការរលាករ៉ាំរ៉ៃនៃត្របកភ្នែក
– ការស្ងួតភ្នែកដោយសារមានរំហួតទឹកភ្នែក៖ ការសម្លឹងកុំព្យូទ័រ ឬមើលទូរទស្សន៍នៅក្រោមកម្ដៅថ្ងៃ នៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ នៅក្រោមកង្ហារ។ល។
រោគសញ្ញាជំងឺផ្នែកស្ងួត
- ក្នុងភ្នែកមានអារម្មណ៍ឈឺចាក់ៗ
– ក្រហាយភ្នែក
– រមាស់ក្នុងភ្នែក
– ហៀរទឹកភ្នែក
– ស្រវាំងភ្នែក
– ចាញ់ពន្លឺថ្ងៃ និងឈឺចាប់ភ្នែក
– មានអារម្មណ៍ដូចមានគ្រាប់ខ្សាច់ក្នុងភ្នែក។ល។
មន្ទីរពេទ្យ កាល់ម៉ែត បានណែនាំថា ក្នុងករណីដែលជួបបញ្ហាដូចដែលបានរៀបរាប់ខាងលើមក គឺត្រូវទៅពិគ្រោះរកវិធីសាស្ត្រព្យាបាលជំងឺភ្នែកស្ងួតនេះឲ្យបានត្រឹមត្រូវជាមួយគ្រូពេទ្យជំនាញផ្នែកភ្នែក។
[embed-health-tool-ovulation]