ការញាក់ភ្នែកមិនឈប់ គឺជាការកន្ត្រាក់ត្របកភ្នែកដែលយើងមិនអាចគ្រប់គ្រងបាន។ ភាគច្រើនភ្នែកញាក់មិនឈប់តែ ២ ទៅ ៣នាទីប៉ុណ្ណោះ ប៉ុន្តែពេលខ្លះអាចកើតឡើងពេញមួយថ្ងៃ ឬយូរជាងនេះ។ ប្រសិនបើធ្ងន់ធ្ងរ អាចប៉ះពាល់ដល់ការមើលរបស់យើង។ ការញាក់ភ្នែកមិនឈប់ច្រើនកើតលើស្ត្រីវ័យកណ្តាលនិងវ័យចាស់។ ហេតុអ្វីបានជាយើងញាក់ភ្នែកមិនឈប់?
យើងញាក់ភ្នែកមិនឈប់អាចបណ្តាលមកពីមូលហេតុជាច្រើនដូចជា៖
- ការញុំាគ្រឿងស្រវឹង
- ការចាំងពន្លឺ
- ការញុំាជាតិកាហ្វេអ៊ីនច្រើន
- ភាពនឿយហត់
- ការជក់បារី
- ភាពតានតឹង (ស្រ្តេស)
- ការត្រូវខ្យល់កង្វក់
- ការរលាកត្របកភ្នែកខាងក្នុង
- អាលែកហ្ស៊ី
- កង្វះអាហារូបត្ថម្ភ
- ភ្នែកស្ងួត
- ការរួយភ្នែក
- ការប្រើប្រាស់ថ្នាំមួយចំនួន
ពេលខ្លះការផ្លាស់ប្តូររបបអាហារ និងរបៀបរស់នៅបន្តិចបន្តួចអាចកាត់បន្ថយហានិភ័យនៃការញាក់ភ្នែក ឬជួយឱ្យត្របកភ្នែកបាត់ញាក់បាន។ ប្រសិនបើយើងញាក់ភ្នែកមិនបាត់ មានការផ្លាស់ប្តូររូបរាង ឬចលនានៃមុខ (រួមទាំងត្របកភ្នែក) ឬប្រសិនបើត្របកភ្នែកទាំងពីរតឹងពេកមិនអាចបើកភ្នែកបាន ត្រូវទៅជួបគ្រូពេទ្យភ្នែកជាបន្ទាន់ ។
[embed-health-tool-ovulation]