backup og meta

ដោយសារមូលហេតុ​ទាំងនេះហើយ ទើបមិនគួរ​ញីភ្នែកផ្ដេសផ្ដាស

ដោយសារមូលហេតុ​ទាំងនេះហើយ ទើបមិនគួរ​ញីភ្នែកផ្ដេសផ្ដាស

ការ​ញី​ភ្នែក​​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​សុខភាព​ភ្នែក​ ហើយ​វា​ក៏​អាច​បង្ក​ជា​ការ​រលាក​ ក្រហម​ ​ឆ្លង​មេរោគ និង​ការ​រង​របួស​ភ្នែក​ជាដើម​។ ពិត​ណាស់​ ក្រៅ​ពី​ជាតិ​ពុល​ និង​​ការ​ហត់​នឿយ​ ជា​ទូទៅ​នៃ​ភ្នែក ការ​ប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិក​រយៈពេល​យូរ​ ក៏​អាច​​ធ្វើ​ឲ្យ​ភ្នែក​របស់​យើង​រមាស់​ផង​ដែរ​។ កត្តា​ស្ងួត នឿយហត់​ និង​ក្រហាយ​ភ្នែក​ សុទ្ធ​តែ​​ធ្វើ​ឲ្យ​គ្នា​យើង​​ញី​ភ្នែក​ដោយ​មិន​ដឹង​ខ្លួន។ ដូច្នេះ​ហើយ​ ​គ្នា​យើង​​គួរ​​ជៀសវាង​ញី​ភ្នែក​ដាច់​ខាត​ បើ​មិន​ចង់​ប្រឈម​នឹង​បញ្ហា​ភ្នែក​​ខាង​ក្រោម​​នេះ​។

​១. ហានិភ័យ​នៃ​ការ​រង​របួស​ និង​បញ្ហា​ជំងឺ​រ៉ាំរ៉ៃ​

ក្នុង​ករណី​ដែល​​គ្នា​យើង​ញី​ភ្នែក​ខ្លាំង​ៗ ឬ​ញឹកញាប់​ វា​អាច​បណ្ដាល​ឲ្យ​យើង​រង​របួស​ និង​វិវត្ត​ទៅ​ជា​ជំងឺ​ធ្ងន់ធ្ងរ​ ដូចជា​ជំងឺ​ដុំ​លើ​ភ្នាស​ពាស​កែវ​ភ្នែក(keratoconus)។ យោង​តាម​ការ​ស្រាវជ្រាវ​បាន​ចុះ​ផ្សាយ​ក្នុង​ទស្សនាវដ្ដី​អន្តរជាតិ​​នៃ​ជំងឺ​ភ្នែក​បាន​បង្ហាញ​ថា ការ​​ញី​ភ្នែក​អាច​នាំ​ឲ្យ​​ស្ដើង​ស្រទាប់​ភ្នែក​ ហើយ​កម្រិត​នៃ​ការ​ប៉ះពាល់​ក៏​អាស្រ័យ​លើ​​កម្លាំង​ដែល​យើង​ញី​ភ្នែក​ដូច​គ្នា។

២. អាច​បណ្ដាល​ឲ្យ​ឆ្លង​មេរោគ ឬ​អាលែកហ្ស៊ី​

ការ​ឆ្លង​មេរោគ​ ដូចជា​ភ្នែក​ក្រហម អាច​កើត​ឡើង​ដោយ​សារ​តែ​យើង​ញី​ភ្នែក​ ពីព្រោះ​តែ​បាក់តេរី​ ឬ​វីរុស​​ដែល​នៅ​ជាប់​ម្រាម​ដៃ​​រាលដាល​នៅ​ពេល​ដែល​យើង​ញី​ភ្នែក​។ ដូច​គ្នា​នេះ​ដែរ វា​ក៏​អាច​បង្ក​ជា​អាលែកហ្ស៊ី និង​អាច​​នាំ​ឲ្យ​យើង​ញី​ភ្នែក​កាន់​តែ​ខ្លាំង​ថែម​ទៀត​។

ញីភ្នែក

៣. ការ​រលាក​ និង​ក្រហាយ​

​ការ​ប្រមូល​ផ្ដុំ​ធូលី​ ក្រោយ​ញ៉ាំ​អាហារ​ អាច​នាំ​ឲ្យ​មេរោគ​រាលដាល​ពី​ម្រាម​ដៃ​ទៅ​ដល់​ភ្នែក​។ កង្វះ​អនាម័យ​ក៏​អាច​បង្ក​ជា​ការ​រលាក​ និង​ក្រហាយ​ដោយ​សារ​តែ​ការ​ញី​ភ្នែក​នេះ​ដែរ​ ហើយ​វា​ថែម​ទាំង​​ធ្វើ​ឲ្យ​យើង​រមាស់​ និង​ក្រហម​ភ្នែក​ទៀត​ផង​​។

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​There’s The Rub: 5 Reasons Why You Shouldn’t Rub Your Eyes

https://allabouteyes.com/theres-rub-5-reasons-shouldnt-rub-eyes/

5 Reasons Why You Should Stop Rubbing Your Eyes

https://clearvision.com.sg/5-reasons-why-you-should-stop-rubbing-your-eyes/

3 Reasons Why You Shouldn’t Rub Your Eyes

https://health.clevelandclinic.org/3-reasons-why-you-shouldnt-rub-your-eyes/

កំណែ​ប្រែបច្ចុប្បន្ន

18/10/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Oct 18, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម