លំហាត់ប្រាណសម្រាប់មនុស្សចាស់

លំហាត់ប្រាណសម្រាប់មនុស្សចាស់ - មាតិកា​នេះ នឹង​លើក​យក​ក្បាច់ ឬ​របៀប​ហាត់ប្រាណ​ងាយៗ​សម្រាប់​មនុស្ស​មាន​វ័យ​ជ្រេ វ័យ​ច្រើន ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ពេល​បញ្ចេញ​សកម្មភាព​រាងកាយ​លើស​កម្លាំង លើស​អ្វី​ដែល​រាងកាយ​អាច​អត់ធន់​បាន

ចំណេះដឹងទូទៅ

លំហាត់ប្រាណសម្រាប់មនុស្សចាស់

បង្ការបាត់បង់​សាច់​ដុំ​នៅ​វ័យ​ចំណាស់​ ​អនុវត្ត​​តិចនិក​ទាំង ​​៦នេះ​

នៅ​ពេល​​យើង​មាន​​វ័យ​​កាន់​តែ​ច្រើន​ កំហាប់ឆ្អឹង ក៏​ដូចជា​ម៉ាស​សាច់ដុំ​នឹង​មាន​ការ​ថយ​ចុះ។ ជាក់​ស្ដែង ការ​ថយ​ចុះ​សាច់​ដុំ​ជាប់​ឆ្អឹង​​នេះ​ ​​​ហៅ​ថា​​ជំងឺ​បាត់បង់​សាច់ដុំ​ ​​ហើយ​វា​កើត​ឡើង​ចំពោះ​មនុស្ស​គ្រប់​រូប​នៅ​គ្រប់​ពេលវេលា​ទាំង​អស់​។​ ជំងឺ​បាត់បង់​សាច់ដុំ​អាច​​នាំ​ឲ្យ​​មាន​ភាព​ទន់​ខ្សោយ​ និង​បង្កើន​ហានិភ័យ​​នៃ​ការ​ដួល​ និង​បាត់បង់​លទ្ធភាព​​ធ្វើ​ការងារ​ផ្សេង​ៗ​។ យ៉ាង​ណា​មិញ​ ការ​ផ្លាស់ប្ដូរ​របប​អាហារ​ និង​បែបបទ​រស់​នៅ​សាមញ្ញ​មួយ​ចំនួន ​អាច​ការពារ​ការ​បាត់បង់​​សាច់ដុំ​​​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​​នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ចាស់​​។ ​​១. ញ៉ាំ​អាហារ​សំបូរ​ជាតិ​ប្រូតេអ៊ីន​ យោង​តាម​ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​ ជា​ទូទៅ​មនុស្ស​ពេញ​វ័យ​បាន​បាត់បង់​ម៉ាស​សាច់ដុំ​ប្រហែល​៨​%​ជា​រៀង​រាល់​​១០​ឆ្នាំ​ម្ដង​ ក្រោយ​អាយុ​៤០​ឆ្នាំ​។​ មូលហេតុ​ចម្បង​មួយ​​នៃ​ការ​បាត់បង់​ម៉ាស​សាច់​ដុំ​នេះ​ គឺ​បណ្ដាល​មក​ពី​ការ​ញ៉ាំ​កាឡូរី​ ប្រូតេអ៊ីន​ និង​អាស៊ីដ​អាមីណូ​មិន​គ្រប់​គ្រាន់​។ សម្រាប់​អ្នក​ដែល​​ញ៉ាំ​អាហារ​ដែល​មាន​​ជាតិ​ប្រូតេអ៊ីន​​ច្រើន​ អាច​បង្កើន​ការ​សំយោគ​ប្រូតេអ៊ីន​សាច់​ដុំ​ ​ជា​ដំណើរការ​​ដែល​កោសិកា​ប្រើ​ប្រូតេអ៊ីន​ ដើម្បី​បង្កើត​សាច់ដុំ​ឲ្យ​បាន​ច្រើន​។ អាហារ​ដែល​សំបូរ​ទៅ​ដោយ​ជាតិ​ប្រូតេអ៊ីន​រួម​មាន​ស៊ុត​ សាច់មាន់​ ត្រី​ និង​ពពួក​អាហារ​​ផ្សំ​ពី​ទឹក​ដោះ​គោ​។ ២. ​ធ្វើ​លំហាត់​ប្រាណ​ ការ​ធ្វើ​លំហាត់​ប្រាណ​ទម្រង់​​ជំនួយ​ដល់​បេះដូង​​  និង​ការ​លើក​ទម្ងន់​ មាន​សារសំខាន់​ណាស់​ ពីព្រោះ​​​វា​ធ្វើ​ឲ្យ​រាងកាយ​សកម្ម​ និង​ផ្ដល់​សញ្ញា​ដល់​សាច់ដុំ​​​ឲ្យ​មាន​ការ​លូតលាស់​។​ ដូចនេះ​ ចូរ​ជ្រើសរើស​លំហាត់​ប្រាណ​ដែល​ស័ក្ដិសម​​ និង​ចំណាយ​ពេល​ប្រហែល​១៥០​នាទី​ ទៅ ៣០០​នាទី​ក្នុង​មួយ​សប្ដាហ៍ បន្ថែម​ពី​លើ​​ការ​លើក​ទម្ងន់​ចំនួន​៣​ដង​ក្នុង​សប្ដាហ៍​ ដើម្បី​បង្កើត​​សាច់ដុំ​ និង​​ពង្រឹង​កម្លាំង​។ ៣. គេង​ឲ្យ​បាន​គ្រប់គ្រាន់​ ​បន្ទាប់​ពី​ហាត់​ប្រាណ​រួច​ រាងកាយ​យើង​ត្រូវការ​ពេលវេលា​ដើម្បី​​បង្កើន​ថាមពល​ឡើង​វិញ​ តាម​រយៈ​ការ​គេង​​។​ ហេតុ​នេះ​ហើយ​ គ្នា​យើង​គប្បី​គេង​​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​៧​ទៅ​៩​ម៉ោង​ក្នុង​មួយ​យប់​​។ ៤. ​បន្ត​ញ៉ាំ​កាបូអ៊ីដ្រាត​​ ប្រសិនបើ​យើង​មិន​ញ៉ាំ​កាបូអ៊ីដ្រាត​ទេ​នោះ យើង​នឹង​មាន​អារម្មណ៍​ថា​ខ្សោយ​ថាមពល​ជា​ញឹកញាប់​ព្រម​ទាំង​មិន​មាន​កម្លាំង​ក្នុង​ការ​លើក​ទម្ងន់​ ក៏​ដូច​​ជា​បង្កើត​ម៉ាស​សាច់ដុំ​ឡើយ​។​ ជំនួស​ឲ្យ​ការ​ញ៉ាំ​​គ្រាប់​ធញ្ញជាតិ​ចម្រាញ់​ ​ដែល​ខ្វះ​​វីតាមីន​ និង​ជាតិ​សរសៃ​ ព្រម​ទាំង​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង​ខ្ពស់ ចូរ​ញ៉ាំ​ពពួក​គ្រាប់​ធញ្ញជាតិ​ទាំង​មូល​ ​​ដំឡូង​ជ្វា​ សណ្ដែក​ […]

ស្វែងរក លំហាត់ប្រាណសម្រាប់មនុស្សចាស់

លំហាត់ប្រាណសម្រាប់មនុស្សចាស់

ទម្លាប់ទាំង៦នេះ ជួយឱ្យខួរក្បាលនៅតែមានសុខភាពល្អ មិនស្ពឹកស្រពន់

ធម្មជាតិ​បង្កើត​សេរីរាង្គ​ខួរ​ក្បាល​​មក​សម្រាប់​​គិត​ពិចារណារ បន្ថែម​ពី​នោះ ក៏​មាន​ទំនាក់​ទំនង​ខ្លាំង (បញ្ជា) ទៅ​កាន់​រាង​កាយ​របស់​យើង​ផង​ដែរ ពោល​គឺ​មាន​ឥទ្ធិពល​​​លើ​គ្នា​ទៅ​វិញ​ទៅ​មក។ ជា​មួយ​នឹង កត្តា​​ឥទ្ធិពល​តាម​​ធម្មជាតិ​​នេះ ការ​ថែ​រក្សា​ តាម​បែប​ផែន​ជីវិត​រស់​នៅ ប្រកប​ដោយ​សុខភាព និង​ជួយ​ដល់​​សុខភាព​​ខួរ​ក្បាល​ឱ្យ​នៅ​ល្អ មិន​ឆាប់​ទោរ​ទន់​រក ការ​​​បាត់​បង់​សមត្ថភាព​ទៅ​តាម​វ័យ​។ តាម​រយៈ​ការ​ស្រាវជ្រាវ​របស់​​អ្នក​ជំនាញ​ ​ក៏​បាន​បង្ហាញ​នូវ ចំណុច​មួយ​ចំនួន​​​ជា​ប្រយោជន៍​ជួយ​​ដល់​ខួរ​ក្បាល​​ ដូច​ខាង​ក្រោម៖  ១. អាហារ​​មាន​តម្លៃ​សម្រាប់​​ខួរ​ក្បាល អាហារ​មួយ​ចំនួន ដែល​សំបូរ​សារធាតុ​ចិញ្ចឹម និង​ប្រូតេអ៊ីន ដូច​មានជា បន្លែ​បៃតង ពិសេស​បន្លែ​​ស្លឹក​ និង​ផ្កា​បៃតង​ពពួក (Spinach) និង​ប្រូខូលី (Broccoli)​ ពពួក​សណ្តែក សាច់​ត្រី និង​​ប្រេង​អូលីវ​ ជាដើម។ ទាំង​នេះ​សុទ្ធ​សឹង​​ប្រភព​ផ្តល់​នូវ​សារធាតុ​ទ្រទ្រង់​ដល់​ខួរ​ក្បាល បេះ​ដូង និង​សរសៃ​ឈាម នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​​លោក​វេជ្ជបណ្ឌិត Gary Small​​ ផ្នែក​វិទ្យាសាស្រ្ត​​ខួរ​ក្បាល នៃ​សាកលវិទ្យាល័យ​ កាលីហ្វ័រញ៉ា​ សហរដ្ឋអាមេរិក។ ២. ស្វែង​រក​​ពេល​ទៅ​ទី​កន្លែង​ស្ងប់​ស្ងាត់​ខ្លះ មាន​ពេល​ខ្លះ យើង​គួរ​ស្វែង​រក​ទី​កន្លែង​ធម្មជាតិ ឬ​ទី​កន្លែង​ស្ងប់​ស្ងាត់ ដើម្បី​ឱ្យ​ខួរ​ក្បាល​គេច​ចេញ​ពី​ស្រ្តេស និង​សម្រាក​លំហែ​ខ្លះ។ លោក​វេជ្ជបណ្ឌិត​ឯក​ទេស​ខួរ​ក្បាល លោក Gary Small​​ ដដែល​បាន​លើក​ឡើង​ថា ភាព​ស្រេ្តស​​គឺ​​ជា​ប្រភព​ចម្បង​ដែល​ ធ្វើ​ឱ្យ​សមត្ថភាព​ចង​ចាំ​របស់​ខួរ​ក្បាល​ថយ​ចុះ។ ដូច​នេះ​ […]


លំហាត់ប្រាណសម្រាប់មនុស្សចាស់

យាយតាចំណាយពេលមើលថែចៅៗ ត្បិតហត់បន្តិច តែល្អចំពោះសុខភាពខ្លាំង

លោក​​យាយ​ លោក​តា​​​ ដែល​​ចំណាយ​​ពេល​នៅ​ជា​មួយ​ចៅ​ៗ មើល​ថែ​ពួក​គេ នឹង​ទទួល​គុណ​ប្រយោជន៍​​​មួយ​ចំនួន​ដល់​សុខភាព ដោយ​​បាន​បង្កើន​នូវ​ទំនាក់​ទំនង​ក្នុង​សង្គម​ និង​បាត់​ភាព​ឯកា។ ក្រុម​អ្នក​វិទ្យាសាស្រ្ត​បាន​អះ​អាង​ដូច​ខាង​លើ​នេះ បន្ទាប់​ពី​បាន​សិក្សាទៅ​​លើ​​មនុស្ស​ចាស់​ ប្រមាណ​ ៤​ពាន់​នាក់ តាម​រយៈ​​ការ​ស្ទង់​មតិ​លើ​ក្រដាស​សំណួរ​។ នៅ​ក្នុង​ចម្លើយ​ស្ទង់​មតិ ភាគ​ច្រើន​បាន​បង្ហាញ​​ថា ចាស់ៗដែល​​​សកម្ម​ នឹង​​ចំណាយ​ពេល​មើល​ចៅ​ៗ​របស់​ខ្លួន មាន​​កម្រិត​ភាព​ឯកា​​តិច​ជាង​​ បើ​ប្រៀប​ធៀប​នឹង​លោក​តា​លោក​យាយ​ដែល​ចំណាយ​ពេល​​ជា​មួយ​​ក្មេង​ៗ​បាន​តិច​តួច​។ លោក​សាស្រ្តាចារ្យ​​ជន​ជាតិ​អាល្លឺម៉ង់​​ Eleanor Quirke ដែល​ដឹក​នាំ​ការ​ស្រាវជ្រាវ​បាន​ពន្យល់​ថា​៖ “ការ​​មើល​ថែ​ក្មេង​ៗ​មិន​ត្រឹម​តែ​បាន​ជួយ​សម្រាល​កិច្ច​ការ​ក្នុង​គ្រួសារ​នោះ​ទេ តែ​​​វា​បាន​ជួយ​ឱ្យ​មនុស្ស​ចាស់​​បង្កើន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង ជា​មួយ​នឹង​​កិច្ច​ការ​នោះ ជា​ហេតុ​នាំ​ឱ្យ​ពួក​គាត់​ចាក​ឆ្ងាយ​ពី​​អារម្មណ៍​ឯកា និង​អារម្មណ៍​ធ្លាក់​ទឹក​ចិត្ត​ទៀត​ផង​។ បន្ថែម​ពី​នេះលោក​ទាំង​ពីរ​ (យាយ​ និង​តា) មើល​ថែ​ចៅ​ៗ អាច​នឹង​បង្កើន​ទំនាក់​ទំនង​នៅ​ក្នុង​សង្គម​បន្ថែម​​ តាម​ការ​រយៈ​ការ​ចែក​រំលែក​បទ​ពិសោធ​មើល​ថែ​ក្មេង​ៗ​”។ អត្ថបទពាក់ព័ន្ធ៖  ជឿអត់ថា ទំនាក់ទំនងសង្គម ជួយមនុស្សចាស់ពីជំងឺភ្លេចភ្លាំង? មាន​ចាស់ៗ​នៅ​ផ្ទះ នេះ​ជា​វិធីការពារ​កុំ​ឲ្យ​ដួល នាំគ្រោះថ្នាក់​ធំ ​​​តាម​រយៈ​​​​លទ្ធផល​​​នេះ​ ធ្វើ​ឱ្យ​អ្នក​វិទ្យាសាស្រ្ត​​អះ​អាង​ថា ការ​មើល​ថែ​ក្មេង​ៗ​ បាន​ផ្តល់​​ឥទ្ធិពល​ល្អ​​វិជ្ជមាន​ដល់​សុខភាព​មនុស្ស​ចាស់​។ ការ​ស្រាវជ្រាវ​ខាង​លើ​បាន​ធ្វើ​ឡើង​ដោយ ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ​ Hamburg-Eppendorf ប្រទេស​អាល្លឺម៉ង់ និង​បាន​ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិបត្រ​វេជ្ជសាស្រ្ត​ British Medical Journal នៅ​ប្រទេស​អង់គ្លេស​ផង​ដែរ៕ ​ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group […]


លំហាត់ប្រាណសម្រាប់មនុស្សចាស់

ទម្លាប់សកម្មច្រើន មិននៅមួយកន្លែង ជួយពន្យាភាព​ចាស់ ឬខ្សោយនៅវ័យ ៦០ប្លាយ

ទម្លាប់​ហាត់​ប្រាណ​ជា​រឿយ​ៗ ញ៉ាំ​អាហារ​​ល្អ​សម្រាប់​សុខភាព កាន់​តែ​យក​ចិត្ត​ទុក​ដាក់​​លើ​រឿង​ទាំង​នេះ​​បន្តិច នឹង​ជួយ​បង្ការ​​​ពី​ភាព​ឆាប់​ចុះ​ខ្សោយ ឬ​​ជរា​ នៅ​វ័យ​ចាស់​ អាយុ​ខ្ទង់​៦០​ប្លាយ។ ការ​អះ​អាង​នេះ បន្ទាប់​ពី​ក្រុម​អ្នក​វិទ្យាសាស្រ្ត​បាន​ តាម​ដាន​​កំណត់​ហេតុ​សុខភាព​ប្រចាំ​ថ្ងៃ​របស់​​ អ្នក​ចូល​រួម​ស្ម័គ្រ​ចិត្ត​ ប្រមាណ​ជិត​៩​ពាន់​នាក់ ដែល​មាន​អាយុ​ជា​មធ្យម​​៥០ ដែល​​ធ្វើ​ឡើង​ក្នុង​រយៈ​ពេល​១២​ឆ្នាំ​។ អាយុ​ជា​រឿង​មួយ​ដែល​នាំ​ឱ្យ​រាង​កាយ ឆាប់​ឈាន​ដល់​ភាព​ខ្សោយ មិន​រឹង​មាំ តែ​យ៉ាង​ណា លទ្ធ​ផល​តាម​ដាន រក​ឃើញ​ថា អ្នក​ចូល​រួម​ដែល​បាន ធ្វើ​លំហាត់​ប្រាណ មាន​របប​អាហារ​ល្អ មាន​ហានិភ័យ​ភាព​ខ្សោយ​វ័យ​ជរា ត្រឹម​តែ​២២​% ដោយ​ឡែក អ្នក​ចូល​រួម​ដែល អសកម្ម ពុំ​សូវ​ហាត់​ប្រាណ មិន​មាន​របប​អាហារ​ល្អ ជួប​បញ្ហា​ខ្សោយ​រាង​កាយ រហូត​ដល់​៧៩​% នៅ​អាយុ​ត្រឹម​​៦៧ និង​ចុះ​ខ្សោយ​ខ្លាំង​ នៅ​ត្រឹម​វ័យ​​៧០​ឆ្នាំ​។ អត្ថបទពាក់ព័ន្ធ៖  អាហារចៀន និងនំជាតិក្រែម អត់ល្អទេ បើញ៉ាំញឹកញាប់ អាចនាំឱ្យកើតជំងឺភ្លេចភ្លាំងនៅវ័យជ្រេរបន្តិច បញ្ហា​ភ្នែក​មនុស្ស​ចាស់​មាន​ច្រើន​ណាស់ ជួយ​យ៉ាង​ម៉េច​បាន? បញ្ហា​កើត​ឡើង​ លើ​អ្នក​ស្ម័គ្រ​ចិត្ត​ចូល​រួម មាន​ដូច​ជា មិន​អាច​ធ្វើ​ការ​ងារ​ស្រាល​ៗ​បាន សូម្បី​តែ​ការ​ លាង​សម្អាត​របស់​របរ​ប្រើ​ប្រាស់ ឬ​ការ​ស្លៀក​ពាក់​ដោយ​ខ្លួន​ឯង។ ហេតុ​ផល​ដូច​នេះ ក្រុម​អ្នក​វិទ្យាសាស្រ្ត​នៃ​សាកលវិទ្យាល័យ​ ​De Montfort ក្រុង​ Leicester នៃ​ប្រទេស​អង់គ្លេស បាន​​លើក​ទឹក​ចិត្ត​ឱ្យ មនុស្ស​វ័យ​ចំណាស់​ បង្កើត​ទម្លាប់​ល្អ […]


លំហាត់ប្រាណសម្រាប់មនុស្សចាស់

វ័យកាន់តែជ្រេ បើ​​ដើរ​បាន​ច្រើន​​ ​​អត្រាឆាប់​​ស្លាប់​ទាប

បច្ចុប្បន្ននេះ មធ្យោបាយ​ធ្វើដំណើរ​មាន​ច្រើន ម៉ូតូ ឡាន​ផ្ទាល់ខ្លួន នៅ​មាន​ឡាន​ក្រុង​ឯកជន និង​សាធារណៈ រួមរវល់​ធ្វើការ និង​រកស៊ី​ទៀត ចឹងហើយ​មនុស្ស​ម្នាក់ៗ ដើរបាន​តិចណាស់។ តែ​ការសិក្សា​មួយ រកឃើញ​ថា ស្រ្ដី​វ័យ​ចំណាស់ ដើរ​បាន​ច្រើន​ជំហាន មាន​អត្រា​ស្លាប់​ទាប។ ការសិក្សា ចេញផ្សាយ​លើ​កាសែត​វេជ្ជសាស្ត្រ JAMA Internal Medicine បង្ហាញ​ថា ស្រ្ដី​វ័យ​ចំណាស់ ដើរ​បាន ៤.៤០០​ជំហាន/ថ្ងៃ មាន​អត្រា​ស្លាប់ ទាប​ជាង​អ្នក​ដើរ​បាន ២.៧០០​ជំហាន/ថ្ងៃ។ ជាមួយ​គ្នា​នេះ អត្រា​ស្លាប់ នឹង​កាន់តែ​ទាប បើស្ដ្រី ដើរ​បាន ៧.៥០០​ជំហាន/ថ្ងៃ។ អ្នកស្រាវជ្រាវ នៅ​មន្ទីរពេទ្យ Brigham and Women របស់​អាមេរិក វិភាគ​លើ​ស្រ្ដី ជាង ១៦.០០០​នាក់ មាន​អាយុ​ជាមធ្យម ៧២​ឆ្នាំ ដោយ​តាមដាន​រយៈពេល ៤​ឆ្នាំ។ លទ្ធផល រកឃើញ​ថា ស្រ្ដី ២៥% ដែល​ដើរ​បាន​ជា​មធ្យម ២.៧០០​ជំហាន/ថ្ងៃ ប្រឈម​ខ្ពស់​នឹង​ការស្លាប់ ដោយ​មាន​ស្រ្តី ២៧៥​នាក់ ស្លាប់ អំឡុងពេល​សិក្សា។ […]


លំហាត់ប្រាណសម្រាប់មនុស្សចាស់

មាន​ចាស់ៗ​នៅ​ផ្ទះ នេះ​ជា​វិធីការពារ​កុំ​ឲ្យ​ដួល នាំគ្រោះថ្នាក់​ធំ

មនុស្សចាស់​ម្នាក់​ក្នុង​ចំណោម ៣​ នាក់ ​​វ័យ​ចាប់ពី ៦៥​ ឆ្នាំ​ឡើងទៅ តែងជួប​ប្រទះករណី​​ដួល ដោយ​សារ​ប្រព័ន្ធប្រសាទ សាច់ដុំ ភ្នែក និង​ប្រតិកម្មរាងកាយ កាន់តែចាស់​កាន់​តែខ្សោយ ជាហេតុប៉ះពាល់​ការ​រក្សាលំនឹង ​និងបង្កើន​ឱកាស​ងាយ​ដួល។ ករណី​មនុស្ស​ចាស់​ដួល​ជាច្រើនបណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​លើ​រាងកាយ ហើយ​ក៏មាន​ផលប៉ះពាល់​ផ្លូវ​ចិត្ត បង្កជា​ការ​ភ័យខ្លាច និងបាត់បង់​ទំនុកចិត្តលើ​ខ្លួន​ឯង។ តាមការ​សិក្សា​ថ្មីមួយលើ​មនុស្ស ២៤.០០០​នាក់ មាន​វ័យ​ជាមធ្យម ៧៦ ​ឆ្នាំ (៧៧% ជា​ស្រ្តី) បង្ហាញ​ថា ហាត់ប្រាណអាច​កាត់​បន្ថយ​អត្រា​​ដួល​រហូត​ដល់ ១ ភាគ ៣។ ហាត់ប្រាណ​បែបណាមាន​ប្រសិទ្ធភាព​ខ្ពស់ កុំ​ឲ្យ​​ដួល? ការ​លត់ដំ និង​ពង្រឹង​លំហាត់ប្រាណ ដូចជា ​ហាត់រាំ ក្បាច់​ថៃជី សុទ្ធ​តែ​ផ្ដល់​ផលប្រយោជន៍​មួយ​ចំនួន។ ប៉ុន្ដែ​ការ​ហាត់ប្រាណ​ផ្ដល់​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​ការពារ​កុំ​ឲ្យ​ដួល គឺ​ការហាត់ប្រាណ​ចំ​មុខងារ​ច្បាស់លាស់​ជារៀងរាល់​ថ្ងៃ ផ្តោត​សំខាន់​លើ​ការ​សម្រួលចលនា និង​លំនឹង។ ការ​ហាត់ប្រាណ​ទាំង​នោះ មាន​ដូចជា៖ - អង្គុយ ហើយងើបឡើង​ឈរ - ងើប​ឡើងចុះ ដើម្បី​ដាក់របស់​លើ​តុ ឬ​លើ​ធ្នើរ - ដើរ - ឡើង​ជណ្ដើរ​មាន​កម្ពស់ទាប ការ​ធ្វើលំហាត់​ប្រាណ​បែប​នេះ ដូចជា​ការ​ហ្វឹកហាត់​កីឡា​មួយ​ប្រភេទ​ច្បាស់លាស់ ដោយ​អភិវឌ្ឍ​សមត្ថភាព ដើម្បី​ប្រតិកម្ម​ទៅ​នឹង​ភាព​ប្រឈម​នៅ​ក្នុង​បរិស្ថាន និង​រក្សា​ភាព​មាំមួន​នៅពេលវ័យកាន់តែចាស់។


លំហាត់ប្រាណសម្រាប់មនុស្សចាស់

ហាត់ប្រាណ​ស្រួលៗ ៣បែប ​ជួយចាស់ៗ កុំ​ឲ្យ​កើត​ជំងឺ​វង្វេង​​

កាន់​តែ​ចាស់ កាន់​តែ​ចាំបាច់​ហាត់​ប្រាណ។ ថ្ងៃ​នេះ​យើង​ជជែក​គ្នា ពី​អត្ថប្រយោជន៍ និង ប្រភេទ​លំហាត់ប្រាណ ល្អៗ​សម្រាប់ ចាស់ៗ(វ័យល្បាក់ ៦០ឆ្នាំឡើង)។ ជា​ការ​ពិត កុំ​មើល​ងាយ​ការ​ហាត់ប្រាណ​ឲ្យ​សោះ បើ​ហាត់​ទៀងទាត់ វា​អាច​ជួយ​បង្ការ​ជំងឺ បាត់​ការ​ចងចាំ​មនុស្ស​ចាស់ ឬ​ជំងឺ​អាល់ហ្សាយម័រ (Alzheimer's) ឬ​យើង​ហៅ​សាមញ្ញថា ជំងឺ វង្វេង។ ដូច​គ្នា ហាត់ប្រាណ​អាច​ជួយ​កាត់​បន្ថយ​ភាព​ស៊ាំ​នឹង​អាំងស៊ុយលីន រលាក ឬ​ភ្ញោច​ការ​លូតលាស់​កោសិកា​ខួរក្បាល ឬ​ការ​លូតលាស់​សរសៃ​ឈាម​ថ្មី​ក្នុង​ខួរក្បាល។ អស់ទាំង​នេះ​សំខាន់​ដោយ​ខួរក្បាល ​មាន​កោសិកា​ខួរក្បាល​តិច​ទៅៗ សរសៃឈាម​អាច​មាន​បញ្ហា​ពេល​វ័យ​កាន់​តែ​ចាស់។ នៅ​មាន​ប្រយោជន៍​ច្រើន​ទៀត។ ឥឡូវ​ផ្អាក​និយាយ​លម្អិត​រឿង​ប្រយោជន៍ យើង​និយាយ​ពី​ប្រភេទ​វិញ ថា​តើ​ចាស់ៗ​គួរ​ហាត់​របៀប​ម៉េច? ១- #បែបអ៊ែរ៉ូប៊ិក(Aerobic) ហាត់​បែប​អ៊ែរ៉ូប៊ិក​ជា​លំហាត់​ប្រាណ​ដែល​មាន​ការ​ប៉ះទង្គិច​ទាប ​មិន​ដាក់​សម្ពាធ​ខ្លាំង​ទៅ​លើ​សាច់ដុំ ​សន្លាក់ ​និង​ឆ្អឹង។ លំហាត់​ប្រាណ​ទាំង​នេះ​អាច​ធ្វើឲ្យ​បេះដូង​​លោត​ញាប់​ជាង​មុន។ ពេល​បេះដូង​លោត​ញាប់​ជាង​មុន វា​អាច​សប់​ច្របាច់​ឈាម​កាន់​តែ​ច្រើន​ទៅ​​​ខួរក្បាល។ ប្រការ​នេះ​ល្អ​សម្រាប់​ការ​កើត​ចេញ​នៃ​កោសិកា​ណឺរ៉ូន​ថ្មីៗ និង​តំណ​ភ្ជាប់​រវាង​ពួក​វា។ ​លំហាត់​ប្រាណ​អ៊ែរ៉ូប៊ិក​រួមមាន ​ការ​ដើរញាប់ៗ ​ការ​រត់ត្រឹកៗ ការ​ធាក់កង់ ការ​ហែលទឹក។ គួរ​ឆ្លៀត និង​ចំណាយ​ពេល ហោច​ណាស់ ៤៥ នាទី ​ក្នុង​មួយ​ថ្ងៃ ឬ​យ៉ាង​ហោច​ណាស់ ហាត់​ឲ្យ​បាន បី​ដង​ក្នុង​មួយ​សប្តាហ៍។ ២- #យូហ្គា លំហាត់យ៉ូហ្គា ​ផ្តោត​លើ​តំណ​ផ្សារភ្ជាប់​រវាង​ចិត្ត ​និង​រាងកាយ។ អ្នក​អាច​សាកល្បង​ […]


លំហាត់ប្រាណសម្រាប់មនុស្សចាស់

លឺ​ថា​ហាត់ប្រាណ​ល្អ​ខ្លាំង​សម្រាប់​ចាស់ៗ ចឹង​គួរ​ហាត់​យ៉ាង​ម៉េច? បាន​ប្រយោជន៍​អី​ខ្លះ?

ចាស់ៗ​កាន់​តែ​ចាស់ កាន់​តែ​ពិបាក លើ​ស្ថានភាព​រាងកាយ សូម្បី​សកម្មភាព​ប្រចាំ​ថ្ងៃ ដេក ដើរ​ឈរ​អង្គុយ ឬ​ការងារ​កំប៉ិកកំប៉ុក ក្នុង​ផ្ទះ ជា​ពិសេស អាយុ​លើស ៦០ឆ្នាំ។ មជ្ឈមណ្ឌល​ការពារ ​និង​គ្រប់គ្រង​ជំងឺ បាន​រាយការណ៍​ថា​វ័យ​កាន់​តែ​ចាស់​ធ្វើ​ខ្លួន​ឲ្យ​សកម្ម​ជាង​ក្មេង ព្រោះ​វ័យ​នេះ (លើស​ ៦០) អាច​ប្រឈម​ហានិភ័យ​ខ្លាំង​ចំពោះ​បញ្ហា​សុខភាព។ ការ​ហាត់ប្រាណ ជា​រឿង​ចាំបាច់ គួរ​ធ្វើ។ គួរ​ហាត់ប្រាណ​បែប​ណា ឲ្យ​សម​ស្ថានភាព រាងកាយ មិន​សូវ​មាំមួន ឬ រាងកាយ​កំពុង​មាន​ជំងឺ របស់​ចាស់ៗ? #ប្រយោជន៍ពីការហាត់ប្រាណ កាន់​តែ​ចាស់ កាន់​តែ​ឈឺ​ច្រើន កាន់​តែ​ទម្រន់។ បើ​និយាយ​ដល់​អាយុ​លើស ៦០ហើយ ចាស់ៗ អាច​មាន​ជំងឺ​ប្រចាំ​កាយ​ច្រើន លើស​ពី​រាងកាយ​ទ្រុឌទ្រោម។ អ្នក​ខ្លះ​លើសឈាម ទឹកនោមផ្អែម បេះដូង ឬ​មហារីក...និង​ជំងឺ ច្រើន​ទៀត។ -ហាត់ប្រាណ ពង្រឹង​សាច់ដុំ គួរ​ហាត់​ឲ្យ​បាន​ហោច​ណាស់ ២សប្ដាហ៍ ក្នុង​មួយ​សប្ដាហ៍ -មនុស្ស​វ័យ​ចំណាស់​គួរ​ចំណាយ​ពេល​ហោច​ណាស់ ១០-៣០នាទី​ឡើង​ទៅ​រាល់​ថ្ងៃ តាម​បែប​ស្រាលៗ ដូចជា រាំ ដើរ រត់ ឬ​រត់ត្រឹកៗ លើក​ដៃ លើក​ជើង ឬ​ជិះកង់​ជា​ដើម […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ