កាដូសុខភាពទាំង៦សម្រាប់ម្តាយរបស់អ្នក នៅទិវាមាតាពិភពលោក
ទិវាមាតាពិភពលោក កំពុងតែខិតជិតមកដល់ហើយ ដែលមានន័យថា អ្នកទំនងជាកំពុងតែគិតថា បានអ្វីធ្វើជាកាដូដើម្បីជូនម្តាយជាស្រឡាញ់របស់អ្នកជាមិនខាន។ ប៉ុន្តែ មិនថា ជាកាដូអ្វីក៏ដោយ វាតែងតែជាការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណជានិច្ចចំពោះមនុស្សដែលបានបង្ហាញពីក្តីស្រឡាញ់ចំពោះអ្នកដោយឥតលក្ខខណ្ឌពេញមួយជីវិតរបស់គាត់។ ទោះជាយ៉ាងណា បើអ្នកចង់ឲ្យម្តាយរបស់អ្នកនៅតែមានសុខភាពល្អជានិច្ចធ្វើជាកាដូនៅទិវាមាតាពិភពលោក ដែលត្រូវនឹងថ្ងៃទី១២ ខែឧសភា ខាងមុខនេះ អ្នកអាចទិញកាដូដ៏មានអត្ថន័យដូចខាងក្រោមនេះ៖ ១. កញ្ចប់ពិនិត្យសុខភាព ពិតណាស់ គ្មានអ្វីមានតម្លៃជាងសុខភាពឡើយ ហេតុនេះ ការទិញកញ្ចប់ពិនិត្យសុខភាពទូទៅសម្រាប់អ្នកម្តាយជាទីស្រឡាញ់របស់អ្នក គឺជាការដូដ៏ថ្លៃថ្លា ដែលអាចជួយឲ្យគាត់មានសុខភាពល្អក្នុងរយៈវែង។ នៅពេលដែលម្តាយរបស់អ្នកមានវ័យកាន់តែចាស់ ការពិនិត្យសុខភាពជាទៀងទាត់ ពិតជាសំខាន់ណាស់ ព្រោះអាចរកឃើញជំងឺទាន់ពេលវេលា និងទទួលបានការព្យាបាលដែលមានប្រសិទ្ធិភាព។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! ២. កញ្ចប់ធានារ៉ាប់រងលើសុខភាព ក្រៅពីការពិនិត្យសុខភាព ការយកចិត្តទុកដាក់លើការចំណាយថ្លៃព្យាបាល ដែលអាចកើតឡើងបន្ទាប់ពីការពិនិត្យសុខភាព ក៏ជារឿងចាំបាច់ផងដែរ។ ការមានគម្រោងលើកញ្ចប់ធានារ៉ាប់រងសុខភាពដ៏ល្អ នឹងជួយបន្ធូរបន្ថយបន្ទុកលើថ្លៃចំណាយការព្យាបាលផ្សេងៗ។ ការព្រួយបារម្ភថា ពួកគាត់អាចជាមនុស្សចាស់ដែលគ្មានប្រយោជន៍ ឬជាបន្ទុករបស់កូនៗលើការចំណាយបន្ថែមផ្សេងៗ គឺជាកង្វល់ជាទូទៅរបស់ឪពុកម្តាយរបស់យើង។ ហេតុនេះ ការជ្រើសរើសកញ្ចប់ពិនិត្យសុខភាព ឬធានារ៉ាប់រងលើសុខភាពដ៏ល្អមួយសម្រាប់ម្តាយជាទីស្រឡាញ់របស់យើង គឺជាកាដូដ៏មានតម្លៃសម្រាប់ពួកគាត់ និងស័ក្កសមនឹងតម្រូវ និងការចង់បានរបស់ពួកគេ។ ៣. ឧបករណ៍ហាត់ប្រាណនៅផ្ទះ កត្តាមួយក្នុងចំណោមកត្តាដ៏ធំបំផុតដែលនាំឲ្យមានបញ្ហាសុខភាពក្នុងចំណោមមនុស្សចាស់ គឺការខ្វះធ្វើលំហាត់ប្រាណ។ ក្រៅពីការពិនិត្យសុខភាពជាទៀងទាត់ ការធ្វើលំហាត់ប្រាណ គឺជាវិធីដ៏សំខាន់ដើម្បីថែទាំសុខភាពឲ្យនៅតែល្អ។ ហេតុនេះ ប្រសិនបើម្តាយរបស់អ្នក មិនមានពេលចេញក្រៅច្រើន ដោយបារម្ភពីកត្តាផ្សេងៗ […]