ការបង្រៀនមនុស្សវ័យចំណាស់ ឲ្យរៀនជំនាញថ្មីៗ អាចធ្វើឲ្យពួកគាត់នៅចងចាំបានល្អ ហើយត្រឹមតែរយៈពេល ជាង១ខែ និងឃើញលទ្ធផល នេះបើតាមការស្រាវជ្រាវថ្មីមួយ។
ការសិក្សាធ្វើឡើងដោយ សាកលវិទ្យាល័យ កាលីហ្វ័រញ៉ា Riverside សហរដ្ឋអាមេរិក បានរកឃើញថា ការរៀនអ្វីដែលថ្មី តែ១ ឬ២ជំនាញ ពិតជាជួយឲ្យខួរក្បាល មានថាមពលឡើងវិញ ហើយជាពិសេសការពារមនុស្សវ័យចំណាស់ៗ ពីជំងឺភ្លេចភ្លាំងច្រើន។
នៅក្នុងការស្រាវជ្រាវ ក្រុមអ្នកជំនាញ បានស្នើសូមអ្នកស្ម័គ្រចិត្ត អាយុចន្លោះ ពី ៥៨- ៨៦ឆ្នាំ ចូលរួម ដោយជ្រើសរើសរៀនជំនាញអ្វីមួយដែលថ្មី និងស្របទៅតាមចំណង់ចំណូលចិត្តរបស់ពួកគេ ក្នុងរយៈពេល ១៥ម៉ោង ក្នុង១សប្តាហ៍។ លទ្ធផលឃើញ ជាក់ស្តែង ត្រឹមរយៈពេល ៦សប្តាហ៍ សមត្ថភាពចងចាំ របស់ពួកគេ (អ្នកស្ម័គ្រចិត្ត) មានភាពប្រសើរ ឡើង ក្នុងនោះរួមមានទាំង សមត្ថភាពភាសា គូររូប សរសេរទំនុកច្រៀងទៀតផង។ ហើយជាមួយគ្នា នេះ លទ្ធផលការចងចាំ កាន់តែប្រសើរឡើង ពី១ថ្ងៃទៅ១ថ្ងៃ។
អត្ថបទពាក់ព័ន្ធ៖
- ទាំងក្មេងទាំងចាស់ ប៉ុន្តែបើបែងចែកភេទ ស្រីៗអាចប្រឈមជំងឺភ្លេចភ្លាំង បាត់ការចងចាំជាងប្រុសៗ
- នេះជាមូលហេតុ ស្រីៗចាស់ទៅ ចំណង់ផ្លូវភេទកាន់តែតិច
លោកវេជ្ជបណ្ឌិត Rachel Wu អ្នកដឹកនាំការស្រាវជ្រាវខាងលើ បាននិយាយថា៖ ’ ការសិក្សានេះ ឃើញថាបទពិសោធន៍នៃសកម្មភាពរៀនសូត្រ បានជួយខួរក្បាល មនុស្សវ័យចំណាស់ ឲ្យនៅស្ថិតស្ថេរប្រសើរ ហើយវាពិតជាអាចបន្ថយ ហានិភ័យភាពភ្លេចភ្លាំងរបស់ពួកគេបានមែន’។
បើងាកទៅមើលរបាយការណ៍ អង្គការសុខភាពពិភពលោក (WHO) មនុស្សប្រមាណ ៥០លាននាក់ កើតមានជំងឺភ្លេចភ្លាំង ហើយមកទល់ពេលនេះ គឺពុំទាន់មានវិធីច្បាស់លាស់ណា ដែលអាចព្យាបាលជំងឺប្រភេទនេះបាននៅឡើយ៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ។
[embed-health-tool-bmi]