backup og meta

មុខចាស់ទៅៗ អាចដោយសារញ៉ាំអាហារទាំងនេះច្រើនពេក

មុខចាស់ទៅៗ អាចដោយសារញ៉ាំអាហារទាំងនេះច្រើនពេក

អាហារ​ដែល​យើង​ញ៉ាំ​រាល់​ថ្ងៃ ជះ​ឥទ្ធិពល​ខ្លាំង​មែន​ទែន ទៅ​ដល់​ដំណើរការ​រាង​កាយ និង​ទ្រទ្រង់​ដល់​សុខភាព​យើង។ គ្នា​យើង​គ្រប់​គ្នា​ច្បាស់​ជា​ដឹង​ហើយ​ថា អាហារ​ដែល​ល្អ​សម្រាប់​សុខភាព​យើង​មាន​តែ​បន្លែ ផ្លែឈើ សាច់​ធម្មជាតិ​យើង ដែល​ញ៉ាំ​ហើយ​មិន​ប៉ះពាល់ ប៉ុន្តែ​ដោយ​សារ​តែ​ឥឡូវ សម្បូរ​ដោយ​អាហារ​ប្លែក ឆ្ងាញ់ៗ​ច្រើន​មុខ យើង​ចេះ​ឃ្លាន​ញ៉ាំ​មិន​គិត​ដល់​សុខភាព។ មិន​ត្រឹម​តែ​សុខភាព​ទេ បើ​យើង​ញ៉ាំ​អាហារ​ប៉ុន្មាន​ខាង​ក្រោម​នេះ​ច្រើន សុខភាព​ក៏​មិន​ល្អ មុខ​វិញ​ក៏​ឆាប់​ចាស់​ជាង​អាយុ​យើង​ទៀត។

១. អាហារ​មាន​ជាតិ​ស្ករ និង​ប្រៃ​ខ្ពស់

ជាតិ​ស្ករ​ធ្វើ​ឲ្យ​យើង​ងាយ​ឡើង​គីឡូ បង្កើត​ស្នាម​ជ្រួញ ធ្វើ​ឲ្យ​ស្បែក​យើង​យារ​ធ្លាក់ និង​អាច​ប៉ះពាល់​ទៅ​ដល់​សុខភាព​ទូទៅ​យើង។ ជាតិ​ស្ករ​ដែល​យើង​ញ៉ាំ​ច្រើន​ពេក​នោះ អាច​ទៅ​បំផ្លាញ​ប្រូតេអ៊ីន និង​សារធាតុ លីពីត (lipids) នៅ​ក្នុង​រាង​កាយ​របស់​យើង ធ្វើ​ឲ្យ​ការ​ផលិត ​collagen​ មិន​ល្អ និង​កាន់​តែ​ជួយ​ឲ្យ​ស្នាម​ជ្រីវ​ជ្រួញ​កើត​ឡើង។

អាហារ​​ដូច ​pepperoni pizza នំ​ដំឡូង​កញ្ចប់ cheese ជាដើម មាន​ផ្ទុក​ជាតិ​ប្រៃ​ខ្ពស់ ជា​ហេតុ​បណ្ដាល​ឲ្យ​រាងកាយ​បាត់​បង់​ជាតិ​ទឹក និង​ធ្វើ​ឲ្យ​មើល​ទៅ​ដូច​ហើម។ មិន​តែ​ប៉ុណ្ណោះ វា​ក៏​បណ្ដាល​ឲ្យ​ជាលិកា​រួញ បង្កើត​បញ្ហា​ស្បែក​ជ្រួញ​កើត​ឡើង។

២. ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន

កាហ្វេអ៊ីន ច្រោះ​ជាតិ​ទឹក​នៅ​ក្នុង​ខ្លួន​យើង ធ្វើ​ឲ្យ​រាងកាយ​យើង​ឆាប់​ខ្សោះ​ជាតិ​ទឹក និង​គ្មាន​សំណើម។ ដូច​នេះ​ហើយ វា​ធ្វើ​ឲ្យ​ស្បែក​យើង​ស្ងួត និង​ពុក​ផុយ។

៣. សាច់​កែ​ច្នៃ

ពពួក​សាច់​កែ​ច្នៃ​ដូច ប្រហិត ឬ​សាច់​ក្រក សុទ្ធ​តែ​មាន​ផ្ទុក​សារធាតុ ​sulfites និង​សារធាតុ​ផ្សេងៗ ដើម្បី​រក្សា​វា​ទុក​ឲ្យ​បាន​យូរ។ ហើយ​សារធាតុ​ទាំង​នោះ អាច​បណ្ដាល​ឲ្យ​មាន​ការ​រលាក​នៅ​លើ​ស្បែក​យើង ធ្វើ​ឲ្យ​បាត់​បង់​ជាតិ​ទឹក​ក្នុង​រាង​កាយ និង​ពន្លឿន​ភាព​ចាស់​វ័យ។

៤. ផឹក​ស្រា​ច្រើន

ជាតិ​អាល់កុល អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ច្រើន​ទៅ​ដល់​ស្បែក ​ដូច​ជា ឡើង​ក្រហម ហើម បាត់​បង់​ជាតិ ​collagen និង​បង្កើត​ស្នាម​ជ្រីវជ្រួញ។ ជាតិ​អាល់កុល បំផ្លាញ​សារធាតុ​ចិញ្ចឹម​ក្នុង​ខ្លួន ធ្វើ​ឲ្យ​ខ្សោះ​ជាតិ​ទឹក និង​ប៉ះពាល់​ទៅ​ដល់​កម្រិត​នៃ​វីតាមីន A បញ្ហា​អស់​នេះ ជះ​ឥទ្ធិពល​ខ្លាំង​ទៅ​ដល់​ស្នាម​ជ្រួញ។

៥. សាច់​ខ្លោច

កម្ទេច​ខ្មៅៗ​នៅ​លើ​សាច់​ខ្លោច អាច​មាន​ផ្ទុកអ៊ីដ្រូកាបូន​រលាក ដែល​ធ្វើ​ឲ្យ​រាងកាយ​យើង​ងាយ​រលាក។ វា​អាច​បំផ្លាញ​ដល់​សារធាតុ​សំខាន់​ៗ​សម្រាប់​ស្បែក​ដូច​ជា collagen ដែល​បណ្ដាល​ឲ្យ​ពន្លឿន​ភាព​ចាស់​វ័យ ធ្វើ​ឲ្យ​យើង​មើល​ទៅ​ចាស់​ជាង​អាយុ។​

ការញ៉ាំតាមអារ​ម្មណ៍

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.healthline.com/health/food-nutrition/food-cause-wrinkles#margarine

https://brightside.me/inspiration-health/10-foods-that-speed-up-aging-and-make-you-look-older-716960/

កំណែ​ប្រែបច្ចុប្បន្ន

27/07/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

វីតាមីន ៣ សំខាន់ ជួយ​កាត់​បន្ថយហានិភ័យកើតជំងឺផ្ដាសាយ

អាហារ​ ៥ប្រភេទ ​កុំញ៉ាំច្រើនពេក អាច​បង្ក​ការ​រលាក​ដល់​រាងកាយ​​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 27, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម