backup og meta

អ្នក​ស្ថិត​ក្នុង​វ័យ​នេះ គួរ​ស្វែង​យល់ពីជំងឺ​រលាក​សាច់​អញ្ចាញគ្រប​ធ្មេញ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Jan 09, 2020

    អ្នក​ស្ថិត​ក្នុង​វ័យ​នេះ គួរ​ស្វែង​យល់ពីជំងឺ​រលាក​សាច់​អញ្ចាញគ្រប​ធ្មេញ

    ១- តើ​អ្វី​ទៅ​គឺ​ជា​ជំងឺរលាកសាច់​អញ្ចាញគ្របធ្មេញ​?

    ​ ជំងឺរលាក​សាច់អញ្ចាញគ្របធ្មេញ​គឺ​ជា​ការ​រលាក​ជាលិកា​អញ្ចាញ​ដែល​គ្រប​ពី​លើ​ធ្មេញ​ថ្គាម​ទ័ល​ដែល​ចេញ​មកបណ្ដាល​ឲ្យ​ហើម​និង​បង្ក​រោគ​នៅ​ជុំវិញ​ធ្មេញ​ហើយ​ភាគ​ច្រើន​កើត​ឡើង​ចំពោះ​ក្មេង​ជំទង់​ដែល​ឈាន​ចូល​យុវវ័យ​ ឬ​អ្នក​ដែល​មាន​អាយុ​ខ្ទង់​២០​ឆ្នាំឡើង​។

    រលាកសាច់អញ្ចាញគ្របធ្មេញគឺ​មាន​ភាព​ខុស​គ្នា​ពី​ជំងឺ​រាក់​ស៊ី​ធ្មេញ​ព្រោះ​វា​កើត​ឡើង​តែ​នៅ​លើ​សាច់​អញ្ចាញ​ធ្មេញ​ដែល​ដុះ​គ្រប​ពី​លើ​ធ្មេញ​ថ្គាម​ទាល់​មួយ​កំណាត់​តែ​ប៉ុណ្ណោះ​។ ចំណែក​ការ​បង្ក​រោគ​របស់​គឺជំងឺនេះគឺ​​ស្រដៀង​ទៅ​នឹង​ការ​ឡើង​ខ្ទុះ​នៅ​អញ្ចាញ​ធ្មេញ​ដូច​ទៅ​នឹង​ជំងឺ​រាក់​ស៊ី​ធ្មេញ​ដែរ ព្រោះ​មាន​កម្ទេច​ចំណី​អាហារ​ជាប់​ក្រោម​សាច់​អញ្ចាញ​ធ្មេញ។

    ២- តើ​រោគ​សញ្ញា​នៃ​ជំងឺ​រលាកសាច់អញ្ចាញគ្រប​ធ្មេញមាន​អ្វី​ខ្លះ?

    • ឈឺ​ចាប់
    • មាន​ការ​រលាក​បង្ក​រោគ
    • ហើម​សាច់​អញ្ចាញ​ធ្មេញ​(ដោយសារ​មាន​ខ្ទុះ​ខាង​ក្នុង)
    • មាន​ក្លិន​មិន​ល្អ​(ដោយ​សារ​ខ្ទុះ​ហៀរ​ចេញ​ពី​អញ្ចាញ​)
    • ហើម​កូន​កណ្ដុរ​នៅ​ក
    • ពិបាក​ហា​មាត់

    ក្រៅពីនេះ​នៅ​អាច​មាន​រោគ​សញ្ញា​មួយ​ចំនួន​ទៀត​ដែល​មិន​បាន​រៀប​រាប់​ក្នុង​ចំណុច​ខាង​លើ ​ហេតុ​នេះ​ប្រសិន​បើ​គ្នា​យើង​មាន​សំណួរ​ ឬ​ចម្ងល់​សូម​ទៅ​ពិគ្រោះ​យោបល់​បន្ថែម​ជាមួយ​គ្រូពេទ្យ​ជំនាញ។

    ៣- ការ​ព្យាបាលជំងឺរលាកសាច់អញ្ចាញគ្រប​ធ្មេញ

    តើ​គួរ​ធ្វើ​បែប​ណា?

    ជួនកាល​នៅ​ពេល​​មាន​ការ​រលាក​សាច់​អញ្ចាញ​គ្រប​ពាក់​កណ្ដាល​ធ្មេញ​ដែល​មាន​លក្ខណៈ​ស្រាល​យើង​អាច​ព្យាបាល​ដោយ​ខ្លួន​ឯង​បាន​ដោយ​មិន​ចាំបាច់​ប្រើ​ថ្នាំ​ផ្សះ​នោះ​ទេ ​រួមមាន​ការ​ដុស​សម្អាតធ្មេញ​ជាមួយ​សរសៃ​ច្រាស​ទន់​ដែល​មាន​ចុង​សរសៃ​ស្ដើង​យ៉ាង​យក​ចិត្ត​ទុក​ដាក់​នៅ​កន្លែង​ដែល​រលាក​ដើម្បី​សម្អាត​ចេញ​នូវ​កាក​សំណល់​អាហារ​ដែល​ជាប់​ស្ទះ​និង​ប្រើប្រាស់​ទឹក​ខ្ពុល​មាត់​ដើម្បី​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព។

    ការ​ខ្ពុរ​មាត់​​ដោយ​ទឹក​អំបិល​ក៏​អាច​ជួយ​ព្យាបាល​កន្លែង​​រលាក​បាន​ដែរ​ និង​បន្ថែម​ពី​នេះ​ទៀត​ការ​ខ្ពុរមាត់​ជាមួយ​សារធាតុ​អ៊ីដ្រូហ្សែន​ពីរុកសាយ​លាយ​ជាមួយ​ទឹក​គឺ​មាន​ប្រសិទ្ធភាព​កាត់​បន្ថយ​នូវ​បាក់តេរី​ដែល​មាន​នៅ​កន្លែង​បង្ក​រោគ។

    តើ​គួរ​ទៅ​ជួប​គ្រូពេទ្យ​ធ្មេញ​ពេល​ណា?

    បើសិនជា​យើង​ឈាន​ដល់​​​រលាក​អញ្ចាញ​គ្រប​ធ្មេញ​ពាក់​កណ្ដាល​​​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ដូចជា​មាន​ហើម​ និង​គ្រុន​ក្ដៅ​គួរ​តែ​ទៅ​ធ្វើ​ការ​ព្យាបាល​ជាមួយ​អ្នក​ជំនាញ​(គ្រូពេទ្យ​ធ្មេញ)​ប្រសើរ​ជាង​រក​វិធី​ដោះស្រាយ​ដោយ​ខ្លួន​នៅ​ផ្ទះ។

    ៤- វិធី​បង្ការជំងឺរលាកសាច់អញ្ចាញគ្របធ្មេញ​

    វិធី​បង្ការ​កុំ​ឲ្យ​មាន​ជំងឺ​​នេះ គឺ​ត្រូវ​មាន​អនាម័យ​មាត់​ធ្មេញ​ឲ្យ​ល្អ​ជា​ពិសេស​ជាមួយ​នឹង​ធ្មេញ​ថ្គាម​ទ័ល​ដែល​ទើប​ដុះ​ចេញ​មក​ថ្មីៗ​ ដោយ​មិន​ត្រូវ​ឲ្យ​មាន​កម្ទេច​ចំណី​​អាហារ​ដក់​ជាប់​នាំ​ឲ្យ​មាន​បាក់តេរី​កើត​ឡើង​នោះ​ទេ។ យ៉ាង​ណា​មិញ​ប្រសិន​បើ​វិធី​នេះ​មិន​មាន​ប្រសិទ្ធភាព​​ហើយ​ការ​រលាក​សាច់​អញ្ចាញ​គ្រប​ធ្មេញ​ត្រលប់​មក​វិញ ​គឺ​យើង​ប្រហែល​ជា​ចាំបាច់​ត្រូវ​ធ្វើ​ការ​កាត់​ចេញ​ ឬ​ក៏​ត្រូវ​ធ្វើ​ការ​វះ​ថ្គាម​ទ័លចេញ​។

    អត្ថបទពាក់ព័ន្ធ៖ 

  • មិនមែន​​រឿង​តូច​ទេ រលាក​អញ្ចាញ​ធ្មេញ​ប៉ះ​ពាល់​សុខភាព​ច្រើន​មុខ​ណាស់
  • ទម្លាប់អាក្រក់ ១៥នេះ ​​បំផ្លាញធ្មេញ​​មិន​ដឹង​ខ្លួន
  • ​ជំងឺ​មាត់​ធ្មេញ​ ២ ប្រភេទ​​គួរឲ្យ​បារម្ភ​បំផុត បើ​មាន​ឆាប់​ទៅ​ព្យាបាល​ឲ្យ​លឿន
  • ក្នុង​ករណី​មាន​សំណួរ​ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ជម្រើស​ល្អ​បំផុត​សូម​ពិគ្រោះ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Jan 09, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម