ការថែទាំធ្មេញតាំងពីតូចមក ពិតជាសំខាន់ណាស់ ព្រោះបើធ្មេញទឹកដោះខូចពីក្មេង ធ្មេញស្រុកដុះមកអាចមិនត្រង់ជួរស្អាត។ ម៉្យាងវិញទៀត ពេលកូនពុកធ្មេញអាអូនក៏ឈឺ ហើយម៉ាក់ប៉ាក៏ត្រូវចំណាយទាំងពេលវេលា និងលុយកាក់ជូនកូនទៅពេទ្យព្យាបាលទៀត។ ដើម្បីកុំឲ្យម៉ាក់ប៉ាបារម្ភរឿងធ្មេញកូនខ្លាំង អាចអនុវត្តតាមតិចនិកខាងក្រោមនេះ ការពារពុកធ្មេញលើកូនតូច។
ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារកចុចត្រង់នេះ
តិចនិកការពារពុកធ្មេញលើកូនតូច
- កុំដាក់ឲ្យកូនគេងពេលកំពុងបៅទឹកដោះគោ ឬញ៉ាំអាហារ (ចំពោះទារក៦ខែឡើង) ពោលគឺកុំទម្លាប់ឲ្យកូនបៀមបាយ ឬគេងលក់អំឡុងពេលបៅទឹកដោះគោ ព្រោះជាតិស្ករអាចតោងលើធ្មេញ បង្កជាបញ្ហាពុកធ្មេញបាន។ មិនតែប៉ុណ្ណោះ ការបៅទឹកដោះគោបណ្ដើរ គេងបណ្ដើរ អាអូនអាចប្រឈមនឹងការឆ្លងមេរោគត្រចៀក និងការថប់ដង្ហើមទៀតផង។
- បង្រៀនកូនឲ្យផឹកទឹកក្នុងកែវធម្មតាឲ្យឆាប់តាមតែអាចធ្វើទៅបាន ពិសេសចំពោះក្មេងអាយុពី១២-១៥ខែ។ ការផឹកទឹកដាក់ក្នុងកែវសារធាតុរាវមិនសូវជាប់ធ្មេញដូចដបទឹកដោះគោ ហើយម៉្យាងទៀត កូនមិនអាចយកកែងទៅគេងឱបបណ្ដើរ បៅបណ្ដើរដូចដបទឹកដោះគោបានទេ។
- កាត់បន្ថយបរិមាណអាហារផ្អែមឲ្យកូនញ៉ាំដូចជា ស្ករគ្រាប់ ចាហួយស្វិត នំផ្អែម ឬនំប្រៃជាដើម ព្រោះអាហារប្រភេទនេះមិនល្អ អាចបង្កឲ្យកូនមានបញ្ហាពុកធ្មេញ។
ពេលក្មេងចាប់ផ្ដើមដុះធ្មេញចេញមក យើងអាចយកថ្នាំដុសធ្មេញកូនក្មេងដែលមានជាតិ Flouride ដាក់លើច្រាសកូន ឬដាក់លើកំណាត់ស្អាតហើយដុសថ្នមៗលើធ្មេញកូនឲ្យបាន២ដង/ថ្ងៃ។
បន្ថែមពីលើនេះ American Academy of Pediatrics បានណែនាំឲ្យម៉ាក់ប៉ាយកកូនទៅពិនិត្យមើលសុខភាពមាត់ធ្មេញក្រោយពេលអាយុចាប់ផ្ដើមដុះធ្មេញ ដូចនឹងពិនិត្យមើលសុខភាពទូទៅដែរ។ ជាពិសេសនោះគឺក្មេងអាយុ ២ឆ្នាំឡើង យកឲ្យគ្រូពេទ្យលាប fluoride ដើម្បីការពារពុកធ្មេញលើកូនតូច និងត្រូវប្រយ័ត្នចំពោះអាហារដែលកូនញ៉ាំ។
[embed-health-tool-bmi]