backup og meta

អាហារប្រាំ​ប្រភេទ ល្អ​ខ្លាំងសម្រាប់សុខភាព​ស្ត្រី

អាហារប្រាំ​ប្រភេទ ល្អ​ខ្លាំងសម្រាប់សុខភាព​ស្ត្រី

ស្ត្រី​មួយ​ចំនួន​មាន​ភាព​មមាញឹក​ និង​ពិបាក​រក​ពេល​ក្នុង​ញ៉ាំ​អាហារ​ដែល​ជា​ហេតុ​ទទួល​បាន​សារធាតុ​ចិញ្ចឹម​មិន​គ្រប់គ្រាន់។ ការ​ញ៉ាំអាហារមិនគ្រប់​គ្រាន់​ធ្វើ​ឲ្យ​ស្រ្តីយើង​ទទួល​បាន​ជាតិ​ប៉ូតាស្យូម ជាតិសរសៃ choline ម៉ាញ៉េស្យូម កាល់ស្យូម ជាតិដែក វីតាមីន A D E និង Cមិន​គ្រប់គ្រាន់។ ប៉ុន្តែ​យើង​អាច​ជ្រើស​រើស​កំពូល​អាហារ​ប៉ុន្មាន​ប្រភេទ​នេះ​ដែល​អាច​ជួយ​បំពេញ​សារធាតុ​ចិញ្ចឹម​ដល់​រាងកាយ​បាន​យ៉ាង​ងាយស្រួល។

. ស៊ុត

ស៊ុត​សំបូរ​ដោយ​សារធាតុ​ចិញ្ចឹម​ និង​ជា​ចំណែក​មួយ​នៃ​របបអាហារ​សម្រាប់​សុខភាព។ ស៊ុត​មួយ​គ្រាប់​មាន​សារធាតុចិញ្ចឹម​ចាំបាច់​ច្រើន​ជាង​១០​ប្រភេទ​ក្នុង​នោះ​រួម​មាន​ជាតិដែក វីតាមីន D ស័ង្កសី lutein zeaxanthin និង​choline រួមទាំង​ប្រូតេអ៊ីន និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម។ វីតាមីន D គឺ​ជួយ​ការពារ​ជំងឺ​មហារីក ជំងឺ​ទឹកនោមផ្អែម ជំងឺប្រព័ន្ធភាពស៊ាំប្រឆាំងខ្លួនឯងនិង​អាច​ជួយ​ដល់​ការ​រក្សា​ទម្ងន់​ផងដែរ។ វីតាមីន D និង​កាល់ស្យូម​ជួយ​ដល់​សុខភាព​ឆ្អឹង និង​ធ្វើឲ្យ​ឆ្អឹង​រឹង​មាំ។ ស្ត្រី​ភាគច្រើន​មាន​ជំងឺ​ពុកឆ្អឹង និង​ជំងឺ​ខ្វះកំហាប់​ឆ្អឹង​ជាង​បុរស​ក្រោយ​ពី​អស់​រដូវ។

[embed-health-tool-ovulation]

អត្ថបទពាក់ព័ន្ធ៖

. ផ្លែ​ព្រូន (Prunes)

ផ្លែ​ព្រូន គឺ​ផ្លែឈើ​ដែល​មាន​ជាតិសរសៃ​ខ្ពស់ និង​ជួយ​ដល់​សុខភាព​ពោះវៀន ជាពិសេស​សម្រាប់​ស្ត្រី​ដែល​មាន​បញ្ហា​ទល់លាមក និង​ជំងឺ​ក្រពះ​ពោះវៀន។ ផ្លែ​នេះ​ដែរក៏​ជួយ​ដល់​សុខភាព​ឆ្អឹង។ ការញ៉ាំ​ផ្លែ​ព្រូន៥ ទៅ​៦ផ្លែ​ក្នុង​មួយ​ថ្ងៃ​អាច​ជួយ​ឲ្យ​ឆ្អឹង​រឹងមាំ​ក្រោយ​អស់រដូវ។ អ្នក​ជំនាញ​លើក​ឡើង​ថា​សារធាតុ​ចិញ្ចឹម​នៃ​ផ្លែ​ព្រូន​រួមមាន​វីតាមីន K boron ម៉ាញ៉េស្យូម​ ប៉ូតាស្យូម និង​polyphenols ដែល​សុទ្ធ​តែ​មាន​ប្រយោជន៍​ដល់​ឆ្អឹង។

ញ៉ាំបន្លែ និងផ្លែឈើ

. យ៉ាអួ Greek

យ៉ាអួ Greek មាន​ជាតិ​កាល់ស្យូម និង​ប្រូតេអ៊ីន។ ការសិក្សា​បាន​ណែនាំ​ថា​ការ​ញ៉ាំ​ប្រូតេអ៊ីន​ច្រើន (ប្រហែល​៣០%​នៃ​កម្រិត​កាឡូរី​ប្រចាំថ្ងៃ) អាច​ជួយ​សម្រក​ទម្ងន់ និង​រក្សា​សាច់ដុំ។ បន្ថែម​ពី​នេះ​ទៀត កាល់ស្យូម​ដែល​ទទួល​បាន​ពី​យ៉ាអួ​អាច​ជួយ​ដល់​សុខភាព​ឆ្អឹង។

. ត្រី​សាល់ម៉ុន

ត្រី​សាល់ម៉ុន​គឺ​ជា​សាច់ត្រី​ដែល​មាន​ផល​ល្អ​សម្រាប់​សុខភាព។ ត្រី​សាល់ម៉ុន​សំបូរ​ដោយ​អាស៊ីត​ខ្លាញ់ អូមេហ្គា៣ ដែល​ជួយ​ប្រឆាំង​ការរលាក និង​ការពារ​ឆ្អឹង។ អ្នក​ជំនាញ​ណែនាំ​ថា​ការ​ញ៉ាំ​សាច់ត្រី​ជំនួស​ឲ្យ​សាច់​ក្រហម​មាន​ផល​ល្អ​សម្រាប់​សុខភាព។ សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ត្រី​សាល់ម៉ុន​អាចជួយ​ដល់​ទារក​ច្រើន។ ការសិក្សា​មួយ​បាន​ឲ្យ​ដឹង​ថា​ស្ត្រី​ដែល​ញ៉ាំ​សាច់​ត្រី​តិច​អាច​នឹង​មាន​ហានិភ័យ​ក្នុង​ការ​សម្រាល​កូន​មុនគ្រប់ខែ និង​ទារក​មិន​គ្រប់​គីឡូ។

. គ្រាប់ Pistachios

ការញ៉ាំ​គ្រាប់ Pistachios មួយអោន (៤៩​គ្រាប់) ផ្តល់​វីតាមីន ជាតិរ៉ែ និង​សារធាតុចិញ្ចឹម​ជាច្រើន។ ការ​សិក្សា​បាន​លើកឡើង​ថា ការ​ញ៉ាំ​គ្រាប់​ Pistachios ,៥អោន ក្នុង​មួយ​ថ្ងៃ អាច​ជួយ​បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង​ដោយ​សារ​មាន​ជាតិខ្លាញ់​ និង​កូលេស្តេរ៉ូល​ទាប។ គ្រាប់​នេះក៏​ជួយ​រក្សា​ទម្ងន់​ដែរ ដោយ​មាន​កាឡូរី​ត្រឹម​តែ​១៦០​កាឡូរី​ក្នុង​មួយ​អោន (៤៩គ្រាប់)។ ក្រៅពីនេះ គ្រាប់​នេះ​ក៏​សំបូរ​ប្រូតេអ៊ីន និង​ជាតិសរសៃ​ដែរ។

អត្ថបទពាក់ព័ន្ធ៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Healthy Eating for Women, https://www.eatright.org/food/nutrition/dietary-guidelines-and-myplate/healthy-eating-for-women

Healthy eating and women, https://www.womenshealth.gov/healthy-eating/healthy-eating-and-women

Healthy Eating and Diet Tips for Women, https://www.helpguide.org/articles/healthy-eating/diet-and-nutrition-tips-for-women.htm

កំណែ​ប្រែបច្ចុប្បន្ន

20/06/2023

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

កត្តា ៤ យ៉ាងនេះហើយ នាំឲ្យស្រ្តីជ្រើសយកសម្រាល​កូនដោយ​វះកាត់

វីតាមីន C លាក់កំពូលអត្ថប្រយោជន៍ អាចជួយស្បែកឲ្យស ភ្លឺរលោង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jun 20, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម