brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

ជំងឺក្នុងអាងត្រគាក ស្រីៗគួរស្វែងយល់ឲ្យបានច្រើន

អ្វីជាអាងត្រគាក?

ជំងឺក្នុងអាងត្រគាក ស្រីៗគួរស្វែងយល់ឲ្យបានច្រើន

អ្វីជាជំងឺនៅអាងត្រគាក?

ជំងឺនៅ​អាងត្រគាកកើតឡើងនៅពេលដែលបាត​អាង​ត្រគាក​មិន​អាច​​ទ្រទ្រង់សរីរាង្គក្នុងអាងត្រគាកបាន។ បញ្ហា ប្រភេទដែលអាចមានក្នុងអាងត្រគាករួមមាន៖

ការហៀរនោម៖ បញ្ហា​នេះ​ កើត​ឡើង​នៅពេល​ដែលមនុស្ស​យើង​មិនអាចគ្រប់គ្រង​ការនោម​របស់ខ្លួន​បាន ជា​លទ្ធផល​ ​បណ្តាលឲ្យ​​មាន​​ការ​ហៀរ​នោម​ដោយ​មិន​ដឹង​ខ្លួន។

ហៀរលាមក៖ បញ្ហា​នេះ ​កើត​ឡើង​នៅ​ពេល​​គ្មាន​​ការ​គ្រប់​គ្រង​​លើ​ចលនា​​ពោះ​វៀន​ ដែល​​ជា​​ហេតុ​​បណ្តាល​​ឲ្យ​​មាន​​ការ​​ហៀរ​​លាមក​​​​​​មក​​​ក្រៅ។​

ការស្រុតសរីរាង្គអាងត្រគាក៖ បញ្ហា​នេះ​​កើត​​ឡើង​​នៅ​ពេល​​ដែល​​ស្បូន​ ប្លោកនោម ឬពោះ​វៀន​​ធ្លាក់​ចូល​ទៅ​​ក្នុង​ទ្វារ​​មាស​​​ ដែលបណ្តាល​​​​ឲ្យ​​​មាន​​ការ​​ឡើង​​ប៉ោង​។

អត្ថបទពាក់ព័ន្ធ៖

យើង​ធ្វើម៉េច​ដឹង​ថា​មានជំងឺ​នៅអាងត្រគាក?

យើង​អាចនឹងមានជំងឺនៅអាងត្រគាកប្រសិនបើ​មាន៖

– មានបញ្ហានៅពេលនោម

ទល់លាមក ឬឈឺនៅពេលជុះ

– មានការឈឺចាប់ ឬមានសម្ពាធក្នុងទ្វារមាស

– មានការឈឺចាប់ ឬមានសម្ពាធក្នុងរន្ធគូទ

– មានអារម្មណ៍ធ្ងន់ ឬប៉ោងនៅតំបន់អាងត្រគាក

– មានការកន្ត្រាក់សាច់ដុំអាងត្រគាក

ចង់គណនា BMR ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

តើជំងឺអាងត្រគាកកើតតែលើមនុស្សចាស់ឬយ៉ាងណា?

នៅ​ពេលយើង​មានអាយុកាន់តែច្រើនយើង​អាចងាយនឹងមានបញ្ហាអាងត្រគាក ប៉ុន្តែជំងឺ​នេះ​យើង​អាចព្យាបាលបានតាមផ្នែកវេជ្ជសាស្ត្រ។

អាងត្រគាក

ហានិភ័យនៃជំងឺក្នុងអាងត្រគាក

ស្ត្រីដែលធ្លាប់សំរាលកូនងាយនឹងទទួលរងនូវបញ្ហាក្នុងអាងគាក។ ហានិភ័យកើនឡើងនៅពេល​ដែល​ស្ត្រី​មាន​​កូន​​កាន់​តែ​ច្រើន​។ សំរាប់អ្នកដែលធាត់លើសទំងន់ក៏ងាយនឹងមានបញ្ហាក្នុងអាងត្រគាកផងដែរ។ ប្រសិនបើយើង​ធ្លាប់បាន​វះកាត់អាងត្រគាក ឬ​ការ​ព្យាបាល​ដោយ​កាំរស្មី​ដើម្បី​ព្យាបាល​សុខភាព​ផ្សេងៗ​ នោះយើង​អាចនឹងមានបញ្ហា​ជំងឺ​នៅ​អាង​ត្រគាក ដោយ​សារ​តែ​ជាលិកា​ដែល​នៅ​ជុំវិញឆ្អឹង​អាងត្រគាកអាចនឹងមានការខូចខាត​ក្នុង​កំឡុង​ពេលព្យាបាល។ របៀបរស់នៅប្រចាំថ្ងៃ និងកត្តា​ហ្សែន​អាច​ដើរតួយ៉ាងសំខាន់នាំ​ឲ្យ​មាន​បញ្ហានេះ​ដូចគ្នា។

ជម្រើសនៃការព្យាបាលសម្រាប់ជំងឺអាងត្រគាក

ការព្យាបាលដោយមិនធ្វើការវះកាត់មាន៖

– ធ្វើការហ្វឹកហាត់លើសាច់ដុំនៅអាងត្រគាកដើម្បីគ្រប់គ្រងសាច់ដុំអាងត្រគាកបានល្អ

– ចាក់ថ្នាំលើអ្នកមានបញ្ហាប្លោកនោម

– ប្រើថ្នាំសម្រាប់គ្រប់គ្រងប្លោកនោម ឬព្យាបាលការហៀរលាមក និងគ្រប់គ្រងចលនាពោះវៀន

– ប្រើឧបករណ៍ pessary នៅទ្វារមាសដើម្បីព្យាបាលការស្រុត និងទ្រទ្រង់សរីរាង្គក្នុងអាងត្រគាក ដោយ​ការ​ពារ​ការ​​ធ្លាក់​​ចុះ​របស់​សរីរាង្គ​ទៅ​ក្នុងទ្វារមាស​ម្តង​ទៀត។

ប្រសិនបើជម្រើសដោយមិនធ្វើការវះកាត់មិនសមស្របសំរាប់អ្នកជំងឺ​ គ្រូពេទ្យ​​​នឹង​ណែនាំឲ្យយើង​ធ្វើការវះ​កាត់​ពិសេសដើម្បី​កែ​សម្រួល​ការស្រុតសរីរាង្គ​ក្នុង​អាងត្រគាក និងជួសជុលសាច់​ដុំ​អាងត្រគាក​ឡើងវិញ​។ ការវះកាត់​ក៏មាន​​ប្រយោជន៍​​សម្រាប់​អ្នក​ដែល​មានបញ្ហា​ប្លោក​នោម និងពោះវៀនផងដែរ។ ទោះ​យ៉ាង​ណា​ក៏ដោយក៏​ការ​វះកាត់​​អាង​​ត្រគាក​​អាច​​មាន​​ផល​​រំខាន​ដល់​​សមត្ថភាព​​ក្នុង​ការ​មាន​កូន​ដែរ​។ យកល្អយើង​គួរតែទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត​ឲ្យបាន​ហ្មត់ចត់ ដើម្បីថ្លឹង​ថ្លែង​ពីគុណសម្បត្តិ និង​គុណវិបត្តិ មុន​នឹង​ជ្រើសរើស​យក​​ជម្រើស​​ណាមួយ​​ដែល​​ស័ក្ដិ​​សម​បំផុត​សម្រាប់​ខ្លួន​​។

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ ចាន់ សុខឡាង · កែ 29/07/2022