backup og meta

ប្រើផលិតផលផ្ដេសផ្ដាសនៅបរិវេណទ្វារមាស ប្រយ័ត្នស៊យធំ

ប្រើផលិតផលផ្ដេសផ្ដាសនៅបរិវេណទ្វារមាស ប្រយ័ត្នស៊យធំ

នា​ពេល​បច្ចុប្បន្ន​មាន​ការ​ផ្សព្វផ្សាយ​ពី​ផលិតផល​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​តំបន់​ទ្វារមាស លក់​លើ​ទី​ផ្សារ​អនឡាញ។ ក្នុង​នោះ​វេជ្ជបណ្ឌិត កែវ មួយស្រូយ បាន​ណែនាំ​ថា ការប្រើផលិតផល​ទាំង​នោះដោយមិនចេះពិនិត្យ និងពិភាក្សាជាមួយអ្នកជំនាញ​អាច​បំផ្លាញ​​ផ្លូវ​ភេទ​ស្ត្រី​ទៅ​វិញ។

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

លោក​បាន​លើក​ឡើង​ថា ផលិតផល​ដែល​បាន ​និង​កំពុង​ផ្សាយ​ថា​ជួយ​ប្រដាប់​ភេទ​ស្ត្រី​ឲ្យ​ធ្លាក់សអស់ (ប្រើ​ភ្លាម​ឃើញ​មាន​ស​ធ្លាក់​មក​ភ្លាម​យ៉ាង​មាន​ប្រសិទ្ធភាព ទោះ​មិន​ធ្លាប់​ធ្លាក់​ស​ពី​មុន​មក​ក្តី) ឬ​ផលិតផល​បន្តឹង​ទ្វារមាស​ឲ្យ​ហាប់​ណែន​ដូច​ក្រមុំ ទឹកអនាម័យឲ្យក្រអូបបរិវេណនោះ​ បាន​បំផ្លាញ​ប្រដាប់​ភេទ​ស្ត្រី ឲ្យ​រលាក រលួយ ស្អិត ទៅ​វិញ​ទេ។

គីសលើមាត់ទ្វារមាស

វេជ្ជបណ្ឌិត​ខាង​លើ​បាន​បន្ថែម​ទៀត​ថា មាន​ស្ត្រី​រងគ្រោះ ដោយសារ​ប្រើ​ផលិតផល​អស់​ទាំង​នោះ​ជាច្រើន​នាក់​ហើយ ក្រោយ​ប្រើ​ទៅ​ស្ថានភាព​កាន់តែ​អាក្រក់ ដោយ​ខ្លះ​ក៏​ប្រើ​ពេល​យូរ​ទម្រាំ​ជា និង​ខ្លះ​ទៀត​​មិន​ងាយ​ព្យាបាល ហើយ​ខ្លះ​ទៀត​មិន​សង្ឃឹម​ថា​សុខភាព​បន្ត​ពូជ​អាច​ត្រឡប់​មក​ធម្មតា​វិញ​ទេ រហូត​ដល់​ស្ត្រី​មួយ​ចំនួន​ពិការ​ផ្លូវ​ភេទ ប្រហែល​លែង​រួម​ភេទ​បាន​ជា​រៀង​រហូត។

អត្ថបទគួរអាន៖

ព្រោះ​តែ​បែប​នេះ​ហើយ​ទើប​លោក​ណែនាំ​ឲ្យ​មុន​ទិញ​ផលិតផល​ណា​មួយ ត្រូវ​គិត​ពី​គុណភាព និង​តម្លៃ។ ជាពិសេស​ត្រូវ​ចេះ​ពិនិត្យ​មើល​ការ​ទទួល​ស្គាល់​ដោយ​ក្រសួង​ពាក់ព័ន្ធ ទើប​អាច​ទុក​ចិត្ត​បាន និង​មិន​បង្ក​បញ្ហា​សុខភាព​ទៅ​ថ្ងៃ​ក្រោយ​វិញ។

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Vulvar Care

https://my.clevelandclinic.org/health/articles/4976-vulvar-care

Vulvar skin care guidelines

https://uihc.org/health-topics/vulvar-skin-care-guidelines

Period Products: What’s in Them?

https://www.madesafe.org/period-products-whats-in-them/

កំណែ​ប្រែបច្ចុប្បន្ន

25/01/2023

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ស្ត្រី​មាន​ផ្ទៃពោះធ្លាក់​សប្រភេទនេះ ដឹងតែរមាស់ស្ទើរទ្រាំមិនបាន

វីតាមីនល្អៗ ជួយសុខភាពផ្លូវភេទកាន់តែប្រសើរ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jan 25, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម