ជាធម្មតាសម្រាប់ស្រីៗយើងមានសុខភាពល្អ ទ្វារមាសអាចមានក្លិនជាច្រើនបែប។ មួយវិញទៀតទ្វារមាសរបស់ស្រី ក៏ជាផ្ទះរបស់បាក់តេរីរាប់លានផងដែរ ដែលចំនួនបាក់តេរីក្នុងនោះ ប្រែប្រួលជារៀងរាល់ថ្ងៃ ឬរៀងរាល់ម៉ោង។
បម្រែបម្រួលនោះគឺជារឿងធម្មតាទេ ហើយក្លិនទ្វារមាសរបស់មនុស្សស្រីយើង ក៏ខុសគ្នាដោយអាចមកពីវដ្ដរដូវ កត្តាអនាម័យ និងរបៀបរស់នៅរបស់យើងដែរ។
មិនត្រឹមតែប៉ុណ្ណោះ តំបន់ក្រលៀនរបស់យើង មានក្រពេញជាច្រើន ដូចនេះតំបន់នោះមានធុំក្លិន គឺមិនមែនជារឿងចម្លែកទេ។
ខាងក្រោមនេះ គឺជាប្រភេទនៃក្លិនរបស់ទ្វារមាស ដែលស្រីៗយើងគួរដឹង។
១- ក្លិនជូរផ្អាប់
វាជារឿងធម្មតាដែលទ្វារមាសរបស់មនុស្សស្រីយើងមានក្លិនជូរផ្អាប់នោះ។ មានអ្នកខ្លះនិយាយថាវាមានក្លិនស្រដៀងនឹងអាហារផ្អាប់ទុកចោលអ៊ីចឹង។ តែតាមពិតទៅ ក្នុងយ៉ាអ៊ួរ ក្នុងមេនំប៉័ង និងក្នុងស្រាបៀរ ក៏មានរសជាតិជូរៗមួយចំនួន មានផ្ទុកបាក់តេរីល្អ ដូចគ្នាជាមួយប្រភេទបាក់តេរីក្នុងទ្វារមាសរបស់មនុស្សស្រីអ៊ីចឹងដែរ គឺពពួកបាក់តេរី Lactobacilli។
មូលហេតុធ្វើឲ្យមានក្លិនជូរផ្អាប់
- មជ្ឈដ្ឋានជាតិអាស៊ីត៖ ជាធម្មតាកម្រិត pH ក្នុងទ្វារមាសរបស់មនុស្សស្រីគឺមានភាពអាស៊ីត ដែលវាស្ថិតនៅចន្លោះពី ៣,៨ ទៅ ៤,៥ ដែលមជ្ឈដ្ឋានអាស៊ីតក្នុងទ្វារមាសនេះ គឺដោយសារវត្តមានរបស់បាក់តេរី Lactobacilli ដែលវាជួយការពារកុំឲ្យបាក់តេរីមិនល្អលូតលាស់ក្នុងទ្វារមាសរបស់មនុស្សស្រីបាន។
២- ក្លិនដូចលោហៈ
មានមនុស្សស្រីជាច្រើន រៀបរាប់ថា ទ្វារមាសរបស់គាត់ខ្លួន មានក្លិនដូចទង់ដែង ឬជាតិលោហៈអ៊ីចឹង។ ប៉ុន្តែវាមិនមែនជារឿងត្រូវព្រួយបារម្មណ៍ទេ។ ជាធម្មតាក្លិនប្រភេទនេះ មិនសូវបង្កឡើងដោយសារបញ្ហាធ្ងន់ធ្ងរឡើយ។
មូលហេតុធ្វើឲ្យទ្វារមាសមានក្លិនដូចស្ពាន់៖
- ឈាម៖ ក្នុងឈាមមានផ្ទុកជាតិដែក ដែលវាមានក្លិនលោហៈ ហើយមូលហេតុដែលទ្វារមាសមនុស្សស្រី មានក្លិនលោហៈបែបនេះ គឺដោយសារការមករដូវ។ ក្នុងអំឡុងពេលមករដូវ ឈាម និងជាលិកាដាច់ចេញពីស្រទាប់ស្បូន ធ្វើដំណើរឆ្លងកាត់តាមផ្លូវប្រដាប់ភេទរបស់មនុស្សស្រី។
- ការរូមភេទ៖ ជាធម្មតាមនុស្សស្រី អាចមានហូរឈាមបន្តិចបន្តួច ក្រោយពេលរូមភេទរួច។ បញ្ហានេះភាគច្រើនកើតឡើងដោយសារតែទ្វារមាសស្ងួត ឬដោយសារតែសកម្មភាពផ្លូវភេទ ប្រើកម្លាំងខ្លាំង ធ្វើឲ្យដាច់ ឬរលាត់ស្រទាប់ទ្វារមាស។ ដើម្បីការពារបញ្ហាទាំងនេះ គួរប្រើប្រាស់ទឹករំអិលពេលរួមភេទ។
មូលហេតុធ្វើឲ្យទ្វារមាសមានក្លិនទង់ដែង អាចមិនសូវមាន ប៉ុន្តែវាមានគ្រោះថ្នាក់ខ្លាំង ដោយសារតែភាគច្រើន គឺវាបង្កឡើងដោយសារតែមានការហូរឈាមនៅទ្វារមាស។ ក្លិនលោហៈនេះ មិនត្រូវមាននៅក្នុងរយៈពេលយូរ ក្រោយពេលវដ្ដរដូវរបស់មនុស្សស្រី អស់នោះទេ។ មួយវិញទៀត ប្រសិនបើទ្វារមាសមានប្រឡាក់ជាមួយ ទឹកកាមរបស់បុរស នោះវាអាចធ្វើឲ្យកម្រិត pH ក្នុងទ្វារមាសប្រែប្រួល និងបង្កឲ្យមានក្លិនលោហៈនេះកើតឡើង។
ប្រសិនបើអ្នកមានបញ្ហាហូរឈាម មិនមែនដោយសារវដ្ដរដូវ ឬមានក្លិនបែបលោហៈ និងមានបញ្ហារមាស់ ឬធ្លាក់ស គួរតែប្រញាប់ទៅជួបពិគ្រោះជាមួយគ្រូពេទ្យ។
អត្ថបទពាក់ព័ន្ធ៖
- ពេលយើងក្ដៅខ្លួន ឬផ្ដាយសាយអាចរួមភេទបានអត់?
- តើប្រុសៗអាចអស់ទឹកកាមអត់ បើរួមភេទច្រើនដងក្នុងមួយថ្ងៃ?
- ក្រោយមានជំងឺគាំងបេះដូង អាចរួមភេទបានវិញនៅពេលណា?
- ការរួមភេទ និងវដ្តរដូវស្រីៗ មានទំនាក់ទំនងម៉េចខ្លះ? គួរឲ្យបារម្ភអត់?
៣- ក្លិនផ្អែមឆួល
បើយើងនិយាយពីក្លិនផ្អែម គឺមិនមែនសំដៅលើក្លិនផ្អែមដូចមានលើនំខេកនោះទេ គឺយើងចង់សំដៅលើក្លិន ឆួល និងដូចក្លិនដី។ ប៉ុន្តែកុំបារម្ភពេកអី ដោយសារតែ ក្លិនបែបនេះ គឺមិនមែនបណ្ដាលមកពីបញ្ហាគួរឲ្យបារម្មពេកទេ។
មូលហេតុធ្វើឲ្យមានក្លិនផ្អែមឆួល
- បាក់តេរី៖ កម្រិត pH ក្នុងទ្វារមាសរបស់មនុស្សស្រីអាចប្រែប្រួលទៅតាមបរិមាណនៃបាក់តេរីក្នុងនោះ។ ដូចនេះបានជាពេលខ្លះទ្វារមាសរបស់ស្រីៗយើង មានក្លិនបែបនេះ។
៤- ក្លិនបែបជាតិគីមី ដូចក្លិនបន្ទប់ទើបសម្អាតរួច
ក្លិនស្រដៀងគ្នាជាមួយក្លិនថ្នាំធ្វើឲ្យស ឬក្លិនអាម៉ូញាក់ អាចបណ្ដាលមកពីមូលហេតុមួយចំនួន ហើយពេលខ្លះ យើងគួរតែទៅជួបគ្រូពេទ្យ ប្រសិនបើមានក្លិនបែបនេះ។
មូលហេតុធ្វើឲ្យមានក្លិនដូចសារធាតុគីមី
- ទឹកនោម៖ ទឹកនោមមានផ្ទុកជាតិអាម៉ូញាក់ម្យ៉ាង ហៅថាអ៊ុយរ៉េ។ ពេលខោក្នុង ឬតំបន់ជុំវិញទ្វារមាសមានជក់ទឹកនោមច្រើន វាអាចធ្វើឲ្យមានក្លិនដូចជាតិគីមីបាន ហើយបើទឹកនោមមានក្លិនអាម៉ូញាក់ច្រើន វាអាចបណ្ដាលមកពីបញ្ហាកង្វះជាតិទឹកហើយ។
- Bacterial vaginosis៖ ក្លិនសារធាតុគីមី អាចជាសញ្ញារបស់ Bacterial vaginosis (បាក់តេរីក្នុងទ្វារមាស)។
Bacterial vaginosis គឺជាការចម្លងរោគសាមញ្ញមួយ។ រោគសញ្ញារបស់វារួមមាន៖
- ក្លិនស្អុយ ឬឆ្អាប
- ធ្លាក់សមានពណ៌ប្រផេះស្ដើង ពណ៌ស ឬពណ៌បៃតង
- រមាស់ទ្វារមាស
- ក្រហាយពេលនោម
៥- ក្លិនដូចផ្សែងដុតថ្នាំបុរាណ ឬក្លិនដី
ក្លិននេះអាចកើតលើមនុស្សស្រីយើងគ្រប់គ្នា។ អ្នកខ្លះគាត់សង្កេតឃើញថា ក្លិនខ្លួនស្រដៀងគ្នាជាមួយក្លិនកញ្ឆា។ គ្នាយើងអាចយល់ឃើញថា ទ្វារមាសមានក្លិនបែបនេះ គឺដោយសារតែតំបន់ទ្វារមាសមានក្រពេញជាច្រើន។
មូលហេតុធ្វើឲ្យទ្វារមាសមានក្លិន
- ស្ត្រេស៖ ខ្លួនរបស់យើងម្នាក់ៗ មានផ្ទុកក្រពេញញើសពីរ គឺ apocrine និង eccrine។ ក្រពេញ eccrine ផលិតញើសដើម្បីធ្វើឲ្យដងខ្លួនយើងត្រជាក់ ចំណែកឯ apocrine វិញគឺឆ្លើយតបជាមួយអារម្មណ៍របស់យើង ដែលភាគច្រើនក្រពេញ apocrine គឺមានច្រើននៅក្លៀក និងនៅក្រលៀន។
ពេលយើងស្ត្រេស ឬព្រួយបារម្មច្រើន ក្រពេញ apocrine និងផលិតសារធាតុរាវស្រដៀងនឹងទឺកដោះគោ។ ជាធម្មតាសារធាតុរាវនេះ មិនមានក្លិនអ្វីឡើយ។ ប៉ុន្តែពេលវាទៅប៉ះជាមួយបាក់តេរីក្នុងទ្វារមាស វានឹងបង្កើតបានជាក្លិនឆួលនេះឡើង។
៦- ក្លិនឆ្អាប
ស្រីៗយើងប្រហែលជាធ្លាប់បានឮអំពីក្លិនទ្វារមាស មានសភាពឆ្អាប។ ការពិតទៅ ត្រីឆៅ ក៏មិនមានក្លិនឆ្អាបដល់ថ្នាក់នេះដែរ។ បើត្រីទុកឲ្យស្អុយ អាចមានក្លិនស្រដៀងនេះបាន។ មូលហេតុដែលត្រីរលួយ និងទ្វារមាសមានក្លិនឆ្អាបបែបនេះ គឺបណ្ដាលមកពីសារធាតុម្យ៉ាងហៅថា Trimethylamine។
មូលហេតុធ្វើឲ្យមានក្លិនឆ្អាប
- Bacterial vaginosis៖ បញ្ហា bacterial vaginosis កើតឡើងនៅពេលដែល បាក់តេរីមិនត្រូវការមានក្នុងទ្វារមាស កើនឡើងច្រើនពេក ដែលបាក់តេរី ទាំងអស់នេះ គឺមានក្លិនមិនល្អ។
- Trichomoniasis. Trichomoniasis គឺជាជំងឺកាមរោគមួយប្រភេទ ដែលងាយស្រួលព្យាបាល ដោយប្រើថ្នាំផ្សះ។ គេស្គាល់ថាវាមានក្លិនឆ្អាបដូចត្រីងាប់ ហើយ Trichomoniasis គឺមានក្លិនឆ្អាបជាង bacterial vaginosis។
ប៉ុន្តែមានករណីខ្លះ ក្លិនឆ្អាបបែបនេះ អាចបណ្ដាលមកពីបញ្ហាធ្ងន់ធ្ងរមួយចំនួនដែរ។
ក្លិនទ្វារមាសប្រែប្រួល មិនមានបញ្ហាអ្វីនោះទេ
ក្លិនក្នុងទ្វារមាសប្រែប្រួល គឺជារឿងធម្មតា។ ដោយសារតែក្លិនរបស់ទ្វារមាសគឺមានទាក់ទងជាមួយកម្រិត pH ហើយមានបញ្ហាជាច្រើន ធ្វើឲ្យ pH ក្នុងទ្វារមាសប្រែប្រួល។
ឧទាហរណ៍ដូចជាការរួមភេទ ទឹកកាមគឺមានពាក់ព័ន្ធជាមួយបម្រែបម្រួលរបស់កម្រិត pH ដូចនេះសូមកុំបារម្ភបើក្លិនទ្វារមាសប្រែប្រួល ក្រោយពេលអ្នកទើបរួមភេទ ហើយការប្រែប្រួលនេះ កើតឡើងក្នុងរយៈពេលមួយខ្លីតែប៉ុណ្ណោះ។
ពេលមនុស្សស្រីអស់រដូវ ក៏ធ្វើឲ្យប៉ះពាល់ដល់កម្រិត pH ដូចគ្នា។ ដោយសារតែកង្វះអ័រម៉ូន អឺស្ត្រូហ្សែន ធ្វើឲ្យទ្វារមាសមនុស្សស្រីអស់រដូវ មិនសូវមានសារធាតុរំអិល។ ពេលដែលសារធាតុនេះមិនសូវមាន និងការកើនឡើងរបស់ បាក់តេរី Lactobacilli ទៀតនោះ វានឹងធ្វើឲ្យកម្រិត pH ក្នុងទ្វារមាសរបស់មនុស្សស្រីកើនឡើង។
[embed-health-tool-ovulation]