ការមករដូវមិនទៀងជាក្ដីកង្វល់មួយរបស់ស្ត្រី ព្រោះវាប៉ះពាល់ដល់សុខភាព ដូចនេះហើយមានវិធីមួយជួយឲ្យរដូវមកទៀងវិញដោយការញ៉ាំថ្នាំ។ តើការញ៉ាំថ្នាំនេះ ពិតជាជួយឲ្យរដូវមកទៀងវិញ ឬយ៉ាងណា?
វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានឲ្យដឹងថា ការមករដូវមិនទៀងអាចទាក់ទងនឹងជំងឺអ័រម៉ូនរបស់រាងកាយយើង ហើយមួយវិញទៀតទាក់ទងនឹងស្បូនមានបញ្ហាមួយចំនួនផងដែរ។ ថ្នាំគ្រាប់អាចជាមធ្យោបាយដែលមានប្រសិទ្ធភាព ដើម្បីជួយឲ្យរដូវមកទៀងទាត់វិញ ប៉ុន្តែភាគច្រើនពេលឈប់ប្រើថ្នាំរដូវក៏ប្រែជាលែងទៀងទាត់ឡើងវិញ។
ប្រធានផ្នែកសម្ភព និងរោគស្រ្តី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ ថាមធ្យោបាយល្អគឺត្រូវជួបពិនិត្យជាមួយគ្រូពេទ្យ ដើម្បីរកហេតុដែលបង្កឲ្យមានរដូវមិនទៀងទាត់នោះ។ ចំណែកប្រភេទថ្នាំដែលគ្រូពេទ្យអាចចេញវេជ្ជបញ្ជាថ្នាំពន្យារកំណើត ដើម្បីឲ្យរដូវមកទៀងវិញ ព្រោះវាអាចជួយរក្សាកម្រិតនៃអ័រម៉ូន អាចប្រើបានមួយគ្រាៗប៉ុណ្ណោះ។ ថ្នាំគ្រាប់ពន្យារកំណើតអាចមានផលរំខានមួយចំនួនដូចជា ចង្អោរ ឡើងទម្ងន់ ឈឺក្បាល អារម្មណ៍ផ្លាស់ប្ដូរ តឹងសុដន់។ លោកវេជ្ជបណ្ឌិតបានឲ្យដឹងថា អ្នកមករដូវមិនទៀងក្នុងរយៈពេលពីរ ឬបីឆ្នាំដំបូងនៃការមករដូវវាជារឿងធម្មតានោះទេ។
បញ្ហារដូវ ២ ឬ ៣ ខែទើបមកម្ដងបែបនេះ ពេលមកស្រ្តីខ្លះមានអាការៈឈឺពោះខ្លាំង ហើយឈាមនោះទៀតសោតក៏មិនសូវជាច្រើន តែអ្នកខ្លះអាចច្រើនជ្រុល និងធ្លាក់ឈាមរយៈពេលឆាប់ជាងធម្មតា។ ដូចនេះតាមទារការព្យាបាលឲ្យបានលឿនទើបមិនបង្កគ្រោះថ្នាក់ខ្លាំង។
[embed-health-tool-ovulation]