backup og meta

មករដូវចំថ្ងៃមានកម្មវិធី ស្រី​ៗ​យើង​អាចផឹកស្រាបានអត់?

មករដូវចំថ្ងៃមានកម្មវិធី ស្រី​ៗ​យើង​អាចផឹកស្រាបានអត់?

គ្នា​យើង​ស្រីៗ​ធ្លាប់​ញ៉ាំ​គ្រឿង​ស្រវឹង​ពេល​កំពុង​មក​រដូវ​អត់? បើ​ធ្លាប់​ញ៉ាំ​តើ​មាន​ផល​រំខាន​ដល់​ការ​ធ្លាក់​ឈាម​រដូវ ឬ​ក៏​មាន​ការ​ឈឺ​ចាប់​អ្វី​ទេ? កុំ​ទាន់​ឆ្លើយ​ក៏​បាន តោះស្វែង​យល់​ទាំង​អស់​គ្នា។​

.គ្រឿង​ស្រវឹង​ផ្ដល់​ផល​រំខាន​អ្វី​ខ្លះ?

ដូច​គ្នា​យើង​ដឹង​ហើយ​​ថា​គ្រឿង​ស្រវឹង​ផ្ដល់​ផល​អវិជ្ជមាន​ច្រើន​យ៉ាង​ដល់​រាង​កាយ​របស់​យើង ​ហើយ​ក៏​អាច​ធ្វើ​ឲ្យ​អាការៈ​មក​រដូវ​របស់​ស្រីៗ​យើង​កាន់តែ​អាក្រក់​ផង​ដែរ​។

ផឹក​គ្រឿង​ស្រវឹង​អាច​ធ្វើ​ឲ្យ​យើង​បាត់​បង់​ជាតិ​ទឹក នាំ​ឲ្យ​យើង​មាន​អាការៈ​ឈឺក្បាល​ខ្លាំង និង​ហើម​ពោះ ហើយ​ក៏​អាច​មាន​បញ្ហា​ដល់​ប្រ​ព័ន្ធ​រំលាយ​អាហារ​អាច​ទៅជា​រាក និង​ចង្អោរ ជាដើម។

ក្រៅពី​នេះ​ អាការៈ​ក្រោយ​ពេល​ស្រវឹង​នឹង​រំខាន​យើង​ដូច​គ្នា ដូចជា​ឈឺក្បាល ក្អួត​ចង្អោរ រាក និង​អស់​កម្លាំង​ជាដើម ដែល​អាការៈ​ទាំង​នេះ​ប្រ​ហាក់​ប្រហែល​នឹង​អាការៈ​ពេល​​មក​រដូវ​របស់​យើង​ដែរ។

ផឹកស្រា

ក្រៅ​ពី​នេះ​ ការ​បាត់​បង់​ជាតិ​ទឹក​ដោយ​សារ​គ្រឿង​ស្រវឹង​ អាច​ធ្វើ​ឲ្យ​អាការៈ​ឈឺ​ចាប់​ពេល​មក​រដូវ​កាន់​តែ​អាក្រក់​ឡើង ដោយ​ធ្វើ​ឲ្យ​ទឹក​រម្អិល និង​ឈាម​រដូវ​​កាន់​តែ​ខាប់​ជាង​ធម្មតា​ ពិបាក​ក្នុង​ការ​​ហូរ​ធ្លាក់ និង​ធ្វើ​ឲ្យ​យើង​កាន់តែ​ឈឺ​ចាប់​។

មួយ​វិញ​ទៀត បើ​យើង​ផឹក​ស្រា​ពេល​មក​រដូវ​នឹង​ធ្វើ​ឲ្យ​អ័រម៉ូន​​របស់​យើង​ប្រែ​ប្រួល​ចុះឡើង ដូច​ជា​អ័រ​ម៉ូន​អឺស្រ្តូហ្សែន ប្រូតេស្តេរ៉ូន និង​តេស្តូស្តេរ៉ូន។ ការប្រែប្រួល​ឡើង​ចុះ​នៃ​អ័រម៉ូន​នេះ​នឹង​អាច​ធ្វើ​ឲ្យ​ការ​ធ្លាក់​ចុះ​មេជីវិត​ និង​​រដូវ​មិន​ទៀង​ទាត់ នាំឲ្យ​ពិបាក​ក្នុង​ការ​បង្ក​កំណើត​។​

. តើ​មិន​អាច​ញ៉ាំគ្រឿង​ស្រវឹង​បាន​សោះ​តែម្ដង​ពេល​មក​រដូវ?

ដូច​បាន​និយាយ​អ៊ីចឹង​ការ​ផឹក​គ្រឿង​ស្រវឹង​ពេល​មក​រដូវ​ ស្រីៗ​យើង​នឹង​អាច​ជួប​បញ្ហា​ដូច​បាន​រៀប​រាប់​ខាងលើ។ ទោះ​យ៉ាង​ណា វេជ្ជបណ្ឌិត​ឯកទេស​សម្ភព និង​រោគ​ស្រ្តី នៅ​ទីក្រុង​ដេលី ប្រ​ទេស​ឥណ្ឌា បាន​ណែនាំ​ថា​បើ​ស្រីៗ​យើង​ចូល​រួម​កម្មវិធី​ណាមួយ​ចំ​ថ្ងៃ​មក​រដូវ ហើយ​ត្រូវ​ផឹក​គ្រឿង​ស្រវឹង​ គឺ​​ផឹក​ត្រឹម​១កែវ​បាន​ហើយ និង​ត្រូវ​ផឹក​ទឹក​ថែម​ឲ្យ​បាន​ច្រើន​ដើម្បី​ការពារ​កុំ​ឲ្យ​ខ្វះ​ជាតិ​ទឹក។ អ្នកឯកទេស​ដដែល​បញ្ជាក់​ថា​បើ​ផឹក​លើស​ពី​នេះ ស្រីៗ​យើង​នឹងអាច​​ជួប​ផល​រំខាន​ដូច​បាន​រៀប​រាប់​ខាង​លើ​អ៊ីចឹង។ ដូចនេះ​ហើយ​មុន​ផឹក​គ្រឿង​ស្រវឹង​ពេល​មក​រដូវ​ត្រូវ​គិត​គូ​ឲ្យ​បាន​ច្បាស់​លាស់។

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Excessive Alcohol Use is a Risk to Women’s Health

https://www.cdc.gov/alcohol/fact-sheets/womens-health.htm

12 foods to avoid when you have period cramps

https://www.insider.com/foods-to-avoid-when-you-have-period-cramps-2018-5#12-alcohol-can-make-things-worse-12

Women and Alcohol

https://www.niaaa.nih.gov/publications/brochures-and-fact-sheets/women-and-alcohol

កំណែ​ប្រែបច្ចុប្បន្ន

23/12/2021

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ស្រីៗធ្លាប់​ជួប​អត់ពេលខ្លះមួយខែមករដូវដល់ទៅពីរដង តើមកពីអ្វី?​

ស្រីៗយើងដឹងអត់ វ័យកាន់តែច្រើនវដ្ដរដូវប្រែប្រួលបែបណា?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Dec 23, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម