ក្រោយរួមភេទរួចភ្លាមស្រីៗគួរទៅបន្ទប់ទឹកដើម្បីបត់ជើងតូច ដោយថាការធ្វើបែបនេះអាចមានប្រយោជន៍ដល់ការការពារកុំឲ្យឆ្លងរោគផ្លូវទឹកនោម។
ក្រោយរួមភេទរួចភ្លាមស្រីៗគួរទៅបន្ទប់ទឹកដើម្បីបត់ជើងតូច ដោយថាការធ្វើបែបនេះអាចមានប្រយោជន៍ដល់ការការពារកុំឲ្យឆ្លងរោគផ្លូវទឹកនោម។

ការឆ្លងរោគនៅផ្លូវទឹកនោមកើតឡើងនៅពេលបាក់តេរីចូលទៅក្នុងផ្លូវនោម ដែលជាធម្មតាឆ្លងកាត់តាមបង្ហួរនោមចូលទៅដល់ប្លោកនោម ហើយបាក់តេរីអាចទៅដល់ប្លោកនោមលឿន ព្រោះថាពីបង្ហួរនោមទៅកាន់ប្លោកនោមមានប្រវែងខ្លីចំពោះមនុស្សស្រី។ ពេលយើងបត់ជើងតូច ក្រោយរួមភេទរួច នឹងជួយយើងបញ្ចេញពពួកបាក់តេរីដែលកើតមាននៅពេលកំពុងរួមភេទចេញមកក្រៅតាមបង្ហួរនោម។ ទោះបីជាវិធីនេះមិនមានការបញ្ជាក់ច្បាស់ថាអាចការពារការឆ្លងរោគនៅផ្លូវទឹកនោមដោយសារការរួមភេទបានទាំងស្រុង តែការទៅបត់ជើងតូចក្រោយរួមភេទជាវិធីងាយស្រួលមួយដែលយើងគួរតែអនុវត្ត។

បើអ៊ីចឹងគួរទៅបត់ជើងតូចរយៈពេលប៉ុន្មានបន្ទាប់ពីរួមភេទ? ជាការល្អស្រីៗយើងគួរទៅបត់ជើងតូចក្នុងរង្វង់៣០នាទីបន្ទាប់ពីរួមភេទរួច ដើម្បីអាចជួយទប់ស្កាត់ឆ្លងរោគនៅផ្លូវទឹកនោមនេះ ពោលគឺកាន់តែឆាប់ កាន់តែប្រសើរ។
ដូចគ្នាដែរ បើទោះបីជាពេលប្រព្រឹត្តសម្មភាពលើគ្រែដោយមិនបានប្រើលិង្គស៊កបញ្ចូលក្នុងទ្វារមាសក៏ដោយ តែបើមានការប្រើមាត់ និងអណ្ដាតជំនួសនោះ ក៏អាចមានឱកាសឆ្លងបាក់តេរីពីមាត់ និងអណ្ដាតទៅលើទ្វារមាសស្រីៗយើងដូចគ្នា។ ដូចនេះ ស្រីៗយើងក៏គួរតែទៅនោមចេញ ក្រោយបញ្ចប់ប្រតិបត្តិការដែរ។
ការទៅបត់ជើងតូចក្រោយរូមភេទនេះ មិនមែនជារឿងត្រូវតែធ្វើទេ ប៉ុន្តែថាបើយើងអនុវត្ត វានឹងមានប្រយោជន៍សម្រាប់ស្រីៗយើង។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Why Should You Pee After Sex? Three Reasons Explained
https://flo.health/menstrual-cycle/sex/sexual-health/why-should-you-pee-after-sex
Is Peeing After Sex Actually That Important?
https://www.self.com/story/is-it-actually-that-important-to-pee-after-sex
Why You Should Always Pee After Sex
https://www.verywellhealth.com/why-you-should-pee-after-sex-4172822
កំណែប្រែបច្ចុប្បន្ន
27/12/2021
អត្ថបទដោយ ទូច សុខា
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ