ពិតណាស់ ស្រីៗយើងអាចប្រឈមនឹងការរាំងរដូវ ដោយសារមូលហេតុជាច្រើន។ ជួនកាលរដូវអាចមកលឿន ឬយូរជាងធម្មតា ហើយរយៈពេល និងបរិមាណនៃការធ្លាក់ឈាមរដូវ ក៏មិនដូចគ្នាដែរ។ ជាក់ស្តែង ស្រ្តេសជាមូលហេតុចម្បងមួយ ដែលនាំឲ្យយើងមានវដ្ដរដូវមិនទៀង ឬរាំងរដូវតែម្តង ពីព្រោះបញ្ហាស្រ្តេស អាចប៉ះពាល់ដល់វដ្ដបន្តពូជ ព្រមទាំងបង្កជាការឈឺចាប់អំឡុងពេលមករដូវ។ នៅពេលដែលកម្រិតអ័រម៉ូនស្រ្តេស Cortisolនៅក្នុងរាងកាយឡើងខ្ពស់ មុខងារជាច្រើន ដូចជាការរំលាយអាហារ ឬការបន្តពូជក៏ប្រែប្រួលផងដែរ។
ស្រ្តេសអាចបង្កឲ្យរាំងរដូវដោយវិធីណា?
ខួរក្បាលផ្នែកខាងលើរបស់មនុស្សយើងគ្រប់គ្រងមុខងារសំខាន់ៗជាច្រើននៃរាងកាយ និងទទួលខុសត្រូវជំរុញក្រពេញEndocrine ផ្សេងទៀតឲ្យបញ្ចេញអ័រម៉ូនរបស់ខ្លួនទៅក្នុងឈាម។ នៅពេលដែលរាងកាយយើងស្រ្តេស នោះកម្រិតអ័រម៉ូនCortisol នឹងឡើងខ្ពស់ ហើយអ័រម៉ូនCortisolនេះ ក៏មានសមត្ថភាពបិទមុខងារមិនចាំបាច់មួយចំនួន ដូចជាការរំលាយអាហារ និងការបន្តពូជ ដើម្បីគ្រប់គ្រងនឹងបញ្ហាស្ត្រេស។ លើសពីនេះ ស្រ្តេសក៏អាចរំខានដល់មុខងារនៃប្រព័ន្ធភាពស៊ាំ ដែលអាចធ្វើឲ្យរាងកាយងាយនឹងឆ្លងមេរោគថែមទៀតផង។ យោងតាមអ្នកជំនាញបានឲ្យដឹងថា អ័រម៉ូនCortisol អាចបណ្តាលឲ្យគ្នាយើងមករដូវយឺត ឬមករដូវតិចតួច និងពេលខ្លះរាំងរដូវតែម្តង។ ប្រសិនបើយើងរកមិនឃើញកត្តាបង្កស្រ្តេសនៅក្នុងរាងកាយ ឬមានបញ្ហាស្រ្តេសរ៉ាំរ៉ៃ នោះយើងអាចរាំងរដូវរយៈពេលវែង។

ពេលណាគួរទៅជួបគ្រូពេទ្យ?
ជំហានដំបូង យើងគួរធ្វើតេស្ដផ្ទៃពោះជាមុន នៅពេលដែលគ្នាយើងបាត់រដូវ។ ក្នុងករណីដែលយើងបាត់រដូវជាប់ៗគ្នាចំនួន៣ខែ នោះគួរតែទៅពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យ ដើម្បីស្វែងរកកត្តាបង្កមួយចំនួន ដូចជាគីសទឹកក្រពេញអូវែ បញ្ហាក្រពេញទីរ៉ូអ៊ីត និងកត្តាផ្សេងទៀតផង។ ប៉ុន្តែ ប្រសិនបើ ស្រ្តេសជាបញ្ហាចម្បងនៃការរាំងរដូវនេះ យើងអាចសាកល្បងតិចនិកមួយចំនួនខាងក្រោម៖