backup og meta

ជំងឺគីសស្រទាប់រដូវក្រពេញអូវ៉ែ បង្ក​ការ​ឈឺ​ចាប់​ ៥ ​យ៉ាង​នេះ​

ជំងឺគីសស្រទាប់រដូវក្រពេញអូវ៉ែ បង្ក​ការ​ឈឺ​ចាប់​ ៥ ​យ៉ាង​នេះ​

យើង​ឃើញ​ថា ស្រីៗ​មួយ​ចំនួន​មាន​បញ្ហា​គីស​ដៃ​ស្បូន ឬ​គីស​ក្នុង​ស្បូន​ដែល​សុទ្ធ​តែ​បង្ក​ផល​វិបាក​ដល់​សុខភាព ហើយ​ដូច​គ្នា​នេះ​ដែរ ជំងឺ​គីស​ស្រទាប់​រដូវ​នៃ​ក្រពេញ​អូវ៉ែ ក៏​ផ្ដល់​ការ​ឈឺ​ចាប់​ដល់​មនុស្ស​ស្រី​មិន​តិច​ដែរ។

ជុំ​វិញ​បញ្ហា​គីស​ស្រទាប់​រដូវ​នៃ​ក្រពេញ​អូវ៉ែ​នេះ លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី បាន​ពន្យល់​ឲ្យ​ដឹង​ថា ជំងឺ​នេះ ជា​ការ​ដុះ​ខុស​កន្លែង​របស់​ស្រទាប់​រដូវ (ស្រទាប់​ក្នុង​ប្រហោង​ស្បូន) នៅ​លើ​ក្រពេញ​អូវ៉ែ​របស់​ដៃ​ស្បូន។ ក្នុង​ករណី​ដែល ស្រីៗ​កើត​មាន​បញ្ហា​នេះ អ្នក​ជំងឺ​នឹង​មានការ​ឈឺ​ចាប់​ ៥​ចំណុច​នេះ​ដូច​ជា៖

ទី១. ឈឺ​ចាប់​អំឡុង​ពេល​មក​រដូវ និង​ក្រោយ​មក​រដូវ

ទី២. ឈឺ​ចាប់​ក្នុង​ពេល​រួម​ភេទ​ជា​ធម្មតា​ស្ថិត​នៅ​ក្នុង​ទ្វារមាស និង​ខាង​ក្រោយ ហើយ​កាន់​តែ​អាក្រក់​មុន​ពេល​មក​រដូវ

ទី៣. ឈឺ​ចាប់​រ៉ាំរ៉ៃ​ជះ​ឥទ្ធិពល​ដល់​ឆ្អឹង​អាង​ត្រគាក​តូច​ក៏​ដូច​ជា​តំបន់​ចង្កេះ។ ការ​ឈឺ​ចាប់​ទាំង​នេះ​កើត​ឡើង​ជុំ​វិញ​ការ​បញ្ចេញ​ពង​អូវុល និង​អំឡុង​ពេល​មាន​រដូវ

ទី៤. ឈឺ​ចាប់​ពេល​បត់​ជើង (ការ​ធ្វើ​ចលនា​ពោះ​វៀន​អំឡុង​ពេល​មាន​រដូវ​បង្ក​ការ​ឈឺ​ចាប់)

ទី៥. ពិបាក​នោម​អំឡុង​ពេល​មក​រដូវ ។ល។

វេជ្ជបណ្ឌិត​ឯក​ទេស​រោគ​ស្ត្រី និង​សម្ភព​បាន​បន្ត​ទៀត​ថា ជម្រើស​នៃ​ការ​ព្យាបាល​ជំងឺ​នេះ គឺ​អាស្រ័យ​ទៅ​លើ​ការ​ចង់​មាន​ផ្ទៃ​ពោះ អាយុ ភាព​ធ្ងន់ធ្ងរ និង​ទំហំ​នៃ​ដុំ​គីស ដោយ​មាន​ការ​វះ​កាត់ ឬ​ការ​ប្រើ​ប្រាស់​ថ្នាំ​ផ្សេង​ៗ​ជាដើម។ មួយ​វិញ​ទៀត ការ​មាន​ផ្ទៃ​ពោះ​ទៅ​ថ្ងៃ​ក្រោយ​នៅ​តែ​អាច​ធ្វើ​ទៅ​បាន​ បើសិនជា​អូវ៉ែ និង​ស្បូនមិនបានកាត់ចេញ។

គីស

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Endometriosis

https://www.nhs.uk/conditions/endometriosis/

Endometriosis

https://www.hopkinsmedicine.org/health/conditions-and-diseases/endometriosis

Endometriosis

https://www.womenshealth.gov/a-z-topics/endometriosis

កំណែ​ប្រែបច្ចុប្បន្ន

27/12/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

បញ្ហាចម្បង ២ នេះ អាចឲ្យអាអូនក្នុងផ្ទៃកើតជំងឺគីសមួយប្រភេទ

ស្រីៗគ្នាយើងគួរដឹង! ទាំងនេះជាប្រភេទគីសដៃស្បូនកើតមានញឹកញាប់


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Dec 27, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម