backup og meta

ចេញ​សញ្ញា​ទាំង​នេះ អាច​ថា​​មាន​ដុំ​គីស​ក្រពេញ​​អូវែ​

ចេញ​សញ្ញា​ទាំង​នេះ អាច​ថា​​មាន​ដុំ​គីស​ក្រពេញ​​អូវែ​

បើ​ស្រី​ៗ​យើង​មាន​បញ្ហា​ឈឺ​ពោះ ឬ​​មិន​ស្រួល​ក្នុង​ពោះ​ខ្លាំង និង​មាន​រយៈពេល​យូរ​ ​នេះ​​អាច​មក​ពី​ដុំ​គីសក្រពេញ​​អូវែ​។ នេះជា​រឿង​ធម្មតា​ប៉ុណ្ណោះ​ដែល​សារធាតុ​រាវ ឬ​ថង់​ជាលិកា​ តូច​ៗ​ទាំង​នោះ​កើត​មាន​​នៅ​លើ​ ឬ​នៅ​ក្នុង​អូវែ​។ ដុំ​គីស​ភាគ​ច្រើន​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​​​ឯង ប៉ុន្តែ​ក្នុង​ករណី​ដែល​យើង​មាន​អារម្មណ៍​ហើម​ពោះ​រយៈពេល​យូរ នេះ​អាច​ជា​សញ្ញា​បញ្ជាក់​ថា​ដុំ​គីស​អូវែ​កំពុង​លូតលាស់​។ បន្ថែម​ពី​នេះ ស្រី​ៗ​យើង​ក៏​អាច​មាន​អារម្មណ៍​ឈឺ​ចុក​ចាប់​នៅ​ផ្នែក​ម្ខាង​នៃ​ពោះ​ផ្នែក​ខាង​ក្រោម​ ខ្នង​ផ្នែក​ខាង​ក្រោម​ ឬ​ឆ្អឹង​អាង​ត្រគាក​ផង​ដែរ​។

សញ្ញា​ផ្សេង​ទៀត​​បញ្ជាក់​ថា​យើង​មាន​ដុំ​គីស​ក្រពេញ​​អូវែ​

  • ឈឺ​ចាប់​នៅ​ពេល​រួម​ភេទ​
  • ប្រែប្រួល​ទម្លាប់​នៃ​ការ​បន្ទោបង់​ ឬ​​នោម​
  • ស្រក​ ឬ​ឡើង​ទម្ងន់​ដែល​មិន​បាន​រំពឹង​ទុក​
  • ​​មាន​​អារម្មណ៍​ឆ្អែត​លឿន​នៅ​ពេល​ញ៉ាំ​អាហារ​​
  • ឈឺ​ចាប់​នៅ​ពេល​មក​រដូវ​
  • នោម​ញឹកញាប់​។

​​​ចំពោះ​គីស​ដែល​ចេញ​ឈាម​ ផ្ទុះ ឬ​​ធ្វើ​ឲ្យ​អូវែ​រមួល​ អាច​បណ្ដាល​ឲ្យ​ស្រី​ៗ​យើង​កាន់​តែ​ឈឺ​ចាប់​ខ្លាំង​ក្លា​។ សញ្ញា​​ផ្សេង​ទៀត​ដែល​​បង្ហាញ​ថា​ យើង​មាន​ដុំ​គីស​អូវែ​ដែល​ផ្ទុះ​ រួម​មាន​៖

  • ចង្អោរ​ ឬ​ក្អួត​
  • គ្រុន​ក្ដៅ​
  • ហូរ​ឈាម​តាម​ទ្វារ​មាស​
  • វិល​មុខ​
  • ខ្សោយ​។

គីសក្រពេញអូវែ

ពេល​ណា​គួរ​ទៅ​ជួប​​គ្រូពេទ្យ​?

បើ​ស្រី​ៗ​យើង​​ជួប​ប្រទះ​ការ​ឈឺចាប់​អាង​ត្រគាក​ខ្លាំង ជា​ពិសេស​នៅ​ពេល​ដែល​អាការៈនេះកើត​ឡើង​​ភ្លាម​ៗ យើង​គប្បី​ទៅ​ជួប​​គ្រូពេទ្យ​ជា​បន្ទាន់ ពីព្រោះ​​អូវែ​រមួល​ អាច​កាត់​បន្ថយ​ ឬ​បញ្ឈប់​លំហូរ​ឈាម​​តែ​ម្ដង ដែល​អាច​ប៉ះពាល់​ដល់​អូវែ​ធ្ងន់ធ្ងរ​។ ​មួយ​វិញ​ទៀត​ ចំពោះ​ការ​ឈឺ​ចាប់​អាង​ត្រគាក​ទូទៅ យើង​ក៏​ត្រូវ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ ដើម្បី​​កំណត់​ពី​មូលហេតុ​នៃ​ការ​ឈឺ​ចាប់​ឲ្យ​បាន​ច្បាស់លាស់​ដូច​គ្នា​។

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Signs You Have an Ovarian Cyst — and What To Do About It

https://health.clevelandclinic.org/signs-you-have-an-ovarian-cyst-and-what-to-do-about-it/

Ovarian cyst

https://www.nhs.uk/conditions/ovarian-cyst/

Ovarian cysts

https://www.womenshealth.gov/a-z-topics/ovarian-cysts

កំណែ​ប្រែបច្ចុប្បន្ន

04/01/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

មហារីកក្រពេញអូវែ! ស្រីៗ​គួរដឹង និងស្វែងយល់ពីជំងឺនេះ

ជំងឺមហារីកក្រពេញអូវែដំណាក់កាលទី ២ ទៅទី ​៤ ​រាលដាល​ទៅ​សរីរាង្គ​ផ្សេងៗ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 04, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម