backup og meta

មានលក្ខខណ្ឌប៉ុន្មាននេះ ស្ត្រីមិនអាចប្រើថ្នាំរំលូតកូនបានទេ

មានលក្ខខណ្ឌប៉ុន្មាននេះ ស្ត្រីមិនអាចប្រើថ្នាំរំលូតកូនបានទេ

ជម្រើស​នៃ​ការ​រំលូត​កូន​មាន ២​បែប ទី១ ការ​រំលូត​ដោយ​ប្រើ​ថ្នាំ​រំលូត​កូន និង​ការ​រំលូត​ដោយ​ប្រើ​ឧបករណ៍​បូម។ បើតាមការលើក​ឡើង​របស់​ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បើ​ស្ត្រី​មាន​លក្ខខណ្ឌ​ប៉ុន្មាន​នេះ មិន​អាច​ប្រើ​ថ្នាំ​រំលូត​កូន​បាន​នោះ​ទេ។

លក្ខខណ្ឌ​ស្ត្រី​មិន​អាច​ប្រើ​ថ្នាំ​រំលូត​កូន​បាន

– មាន​ផ្ទៃពោះ​លើស​ពី ៩សប្តាហ៍

– ឈឺ​ចាប់​ក្នុង​ពោះ​ធ្ងន់ធ្ងរ ឬ​ឈឺ​ក្នុង​ពោះ​រយៈពេល​យូរ

– កំពុង​ប្រើ​កង​ដាក់​ក្នុង​ស្បូន

ជា​ទូទៅ​ក្រោយ​ប្រើ​ថ្នាំ​សុល​រំលូត​កូន ៤-៦ម៉ោង ការ​ធ្លាក់​ឈាម​មាន​សភាព​ខ្លាំង ឯផលរំខានរួមមាន ចុក​ពោះ​ខ្លាំង រងារ ញាក់ ឬ​ក្អួត ហើយ​បន្ត​ធ្លាក់​ឈាម​តិចៗ​ពី ២-៤សប្តាហ៍។ លោក​វេជ្ជបណ្ឌិត​ថា ក្រោយ​រំលូត​កូន​រួច​រយៈពេល ២ សប្តាហ៍ ស្ត្រី​ត្រូវ​បន្ត​តាមដាន​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ប្រាកដ​ថា ការ​រំលូត​កូន​នោះមានសុវត្ថិភាព។

រយៈពេល ២-៣ ថ្ងៃក្រោយ​សំណល់​ក្នុង​ស្បូន​ធ្លាក់​អស់ ស្ត្រីអាចត្រលប់​ទៅ​ធ្វើ​ការងារ​ប្រចាំ​ថ្ងៃ​ដូច​ធម្មតា ប៉ុន្តែ​គប្បី​ចៀស​វាង​លើក​របស់​ធ្ងន់ៗ និង​តម​រួមភេទ​ក្នុង​រយៈពេល ២ សប្តាហ៍។ មួយ​វិញ​ទៀត ពេល​ចាប់​ផ្តើម​រួម​ភេទ ត្រូវ​ប្រើមធ្យោបាយពន្យារ​កំណើត ព្រោះ​ក្នុង​រយៈពេល​នេះ​ស្ត្រី​អាច​មាន​ផ្ទៃពោះ​ជា​ថ្មី។

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.mayoclinic.org/tests-procedures/medical-abortion/about/pac-20394687

កំណែ​ប្រែបច្ចុប្បន្ន

15/06/2021

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ស្រីៗគួរតែស្វែងយល់ពីថ្នាំរំលូតកូនសិន មុននឹងសម្រេចចិត្តជ្រើសវិធីនេះ

រំលូតកូនអាចឲ្យស្ត្រីគ្មានកូនជារៀងរហូត ព្រោះតែបែបនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 15, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម