brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

កត្ដាទាំងនេះហើយ ជាមូលហេតុនាំឲ្យស្រីៗមិនចង់រួមភេទ

តើស្ដ្រីអាចងាយប្រឈមបាត់បង់ចំណង់ផ្លូវភេទមែនឬទេ? ប្រាកដណាស់ បម្រែបម្រួលចំណង់ផ្លូវភេទជាធម្មតារមែងតែងតែកើតមាន មិនថាបុរស ឬ ស្ដ្រីនោះទេ គ្រាន់តែតិច និងច្រើនតែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀតការប្រែប្រួលចំណង់ផ្លូវភេទនេះ ក៏អាចជាបញ្ហាមួយបង្កផលប៉ះពាល់ដល់ទំនាក់ទំនងដៃគូផងដែរ ប្រសិនបើភាគីសងខាងមិនអាចយល់ពីគ្នា។ ខាងក្រោមជាមូលហេតុ ៤យ៉ាងសំខាន់ៗ​ដែល​បណ្ដាលឲ្យស្ដ្រីងាយនឹងបាត់បង់ចំណង់ផ្លូវភេទ ដែលប្រុសៗគួរដឹង។

កត្ដាទាំងនេះហើយ ជាមូលហេតុនាំឲ្យស្រីៗមិនចង់រួមភេទ

ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

១.កត្ដាផ្លូវចិត្ដ

កត្ដាផ្លូវចិត្ដគឺជាបញ្ហាធំ ដែលជំរុញឲ្យស្ដ្រីភាគច្រើនប្រឈមនឹងការអស់អារម្មណ៍ជាមួយដៃគូ ពិសេសនៅពេលគាត់កំពុងតែមាន បញ្ហាស្ដ្រេសច្រើន ស្មុគស្មាញ ថប់បារម្ភ និង បាក់ទឹកចិត្ដជាដើម។

២.ឈឺចាប់ពេលរួមភេទ

ការរួមភេទដែលមិនអាចប្រព្រឹត្ដទៅដោយរលូន ក៏ជាមូលហេតុអាចប៉ះទង្គិចដល់អារម្មណ៍ដៃគូខាងស្រី។ តួយ៉ាងការរួមភេទដែលមានការឈឺចាប់ ដោយបញ្ហាសុខភាពណាមួយដូចជា ការបម្រែបម្រួលអ័រម៉ូន បញ្ហាសាច់ដុំអាងត្រគៀក ប្រដាប់ភេទមានសភាពស្ងួត ឬមានការរលាកជាដើម។ ហេតុផលមួយចំនួនទៀត ក៏មានពាក់ព័ន្ធនឹងបញ្ហារោគស្ដ្រី ដែលបណ្ដាលមានការឈឺចាប់ក្នុងអំឡុងរួមភេទ ក៏ជះឥទ្ធិពលដល់អារម្មណ៍ផ្លូវភេទផងដែរ។

៣.បញ្ញាទំនាក់ទំនងដៃគូ

ដៃគូដែលរស់នៅខ្វះភាពកក់ក្ដៅ ទំនាក់ទំនងមិនស្និទ្ធស្នាល ក៏ជាបញ្ហាអាចប៉ះពាល់ដល់អារម្មណ៍ផ្លូវភេទបានដែរ។ ការសិក្សារបស់មន្ទីរពេទ្យ mayoclinic បានបង្ហាញថា អារម្មណ៍ផ្លូវភេទមនុស្សស្រីភាគច្រើនកើតចេញពីសកម្មភាពស្និទ្ធស្នាល។ ប្រសិនបើទំនាក់ទំនងមួយបាត់បង់ភាពស្និទ្ធស្នាល ជំនឿចិត្ដ នោះក៏ប៉ះពាល់ដល់អារម្មណ៍ផ្លូវភេទផងដែរ។

បាត់បង់ចំណង់ផ្លូវភេទ

អត្ថបទគួរអាន៖

៤.ពិបាកឈានដល់ចំណុចកំពូល

ការរួមភេទដែលមិនអាចឈានដល់ក្ដីសុខកំពូល ក៏ជាបញ្ហាមួយអាចប៉ះទង្គិចដល់អារម្មណ៍ផ្លូវភេទបានដែរ ពិសេសនៅពេលបញ្ហានេះកើតឡើងញឹកញាប់ទៅលើដៃគូខាងស្រី ដែលមិនអាចទទួលបានក្ដីសុខពេញលេញពីដៃគូរបស់ខ្លួប។ ស្ដ្រីចង់បានអារម្មណ៍កក់ក្ដៅ និង ក្ដីសុខដល់ចំណុចកំពូលពីដៃគូរាល់ពេលរួមភេទ ការណ៍ដែលដៃគូមិនអាចផ្ដល់ឲ្យបានគ្រប់គ្រាន់ទេនោះ ក៏ជាចំណែកមួយអាចប៉ះពាល់ដល់អារម្មណ៍ ធ្វើឲ្យស្រ្តីលែងចង់រួមភេទបានដែរ។ ដូច្នេះភាគគីខាងប្រុសត្រូវតែយល់ច្បាស់នូវតម្រូវការជាក់ស្ដែងពីដៃគូរបស់ខ្លួន។

ចំណុចសំខាន់

មូលហេតុ​ ៤ យ៉ាង​សំខាន់​ៗ ដែល​បណ្តាល​ឲ្យ​ស្រ្តី​ងាយ​បាត់បង់​ចំណង់​ផ្លូវ​ភេទ
  • កត្តា​ផ្លូវ​ចិត្ត
  • ឈឺចាប់​ពេល​រួម​ភេទ
  • បញ្ហា​ទំនាក់ទំនង​ដៃគូ
  • ពិបាក​ឈាន​ដល់​ចំណុច​កំពូល
medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ អឿ អ៊ុយ · កែ 30/09/2024