ការធ្លាក់ស ឬទឹករំអិលគឺជារឿងដែលចៀសមិនផុតរបស់ស្រ្តី ព្រោះប្រយោជន៍របស់ការធ្លាក់ស ឬទឹករំអិលគឺជួយសម្អាតទ្វារមាស និងជួយ ឱ្យទ្វារមាសមានសំណើម ដើម្បីការពារការឆ្លងមេរោគ។ ប៉ុន្តែការធ្លាក់ស ឬទឹករំអិលមួយចំនួនក៏អាចបណ្តាលមកពីការឆ្លងមេរោគ ឬជំងឺដែរ។ ធ្វើម៉េចដឹងថា យើងធ្លាក់ស ឬទឹករំអិលធម្មតា ឬបណ្តាលមកពីការឆ្លងមេរោគ ឬជំងឺ?
ការធ្លាក់ស ឬទឹករំអិលគឺជាការធ្លាក់សារធាតុរាវចេញពីទ្វារមាសដែល ភាគច្រើនផ្សំពីទឹក ទឹករំអិល បាក់តេរីល្អ និងកោសិកាចេញពីទ្វារមាស និងមាត់ស្បូន។ ប្រសិនបើយើងស្ថិតក្នុងវ័យមករដូវ យើងអាចមានការធ្លាក់ស ឬទឹករំអិលពី ១ ទៅ ៤ មីល្លីលីត្រក្នុងមួយថ្ងៃដែលប្រហែលកន្លះ ទៅ ១ ស្លាបព្រាកាហ្វេ។
១. ការធ្លាក់ស ឬទឹករំអិលធម្មតា
ជាទូទៅ ការធ្លាក់ស ឬទឹករំអិលអាចមានពណ៌ស ឬថ្លា រាវ ឬខាប់ និងគ្មានក្លិនអាក្រក់។ ពណ៌ និងសណ្ឋានរបស់ការធ្លាក់ស ឬទឹករំអិលអាចប្រែប្រួលទៅតាមវដ្តរដូវ។ ជាទូទៅ យើងអាចធ្លាក់ស ឬទឹករំអិលរាងខាប់នៅពាក់កណ្តាលវដ្តរដូវ ដែលជាពេលកំពុងបញ្ចេញពងអូវុល ឬបញ្ចេញពងចេញពីអូវែ ពេលបំបៅកូនដោយទឹកដោះ ឬនៅពេលមានចំណង់ផ្លូវភេទ ឬពេលប្រើថ្នាំពន្យារកំណើត។ ចំណែកស្រ្តីពពោះអាចមានការធ្លាក់ស ឬទឹករំអិលច្រើន។ ការប្រែប្រួលទាំងនេះសុទ្ធតែជារឿងធម្មតាទេ។
២. ការធ្លាក់ស ឬទឹករំអិលបណ្តាលមកពីការឆ្លងមេរោគ ឬជំងឺ
បើយើងសង្កេតឃើញការធ្លាក់ស ឬទឹករំអិលដែលប្រែប្រួល បូករួមនឹងអាការមួយចំនួនអាចមានន័យថា ជាការធ្លាក់ស ឬទឹករំអិលបណ្តាលមកពីការឆ្លងមេរោគ ឬជំងឺ។
ក. ការធ្លាក់ស ឬទឹករំអិលបណ្តាលមកពីរលាកទ្វារមាស
- ធ្លាក់ស ឬទឹករំអិលមានពណ៌ ក្លិនមិនល្អ បរិមាណច្រើន និងខាប់ខុសពីធម្មតា
- ស្ងួត រមាស់ ហើម ឬឈឺទ្វារមាស
- ឈឺចាប់ពេលនោម ឬរួមភេទ

ចង់គណនា BMR ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ឃ. ការធ្លាក់ស ឬទឹករំអិលបណ្តាលមកពីការឆ្លងជំងឺកាមរោគ Trichomoniasis
- ធ្លាក់ស ឬទឹករំអិលដែលមានពណ៌លឿង ឬបៃតងរាវពពុះៗ មានក្លិនមិនល្អ និងច្រើន ឬធ្លាក់ស ឬទឹករំអិលបន្ទាប់ពីមករដូវ
- រមាស់ប្រដាប់ភេទ
- ឈឺចាប់ពេលនោម
លើសពីនេះការធ្លាក់ស ឬទឹករំអិលដែលមានឈាម ឬពណ៌ផ្កាឈូកនៅអំឡុងពេលមិនមានការមករដូវក៏អាចជាសញ្ញានៃការធ្លាក់ស ឬទឹករំអិលមិនធម្មតាដែរ។ ក្នុងករណីដែលយើងធ្លាក់ស ឬ ទឹករំអិលមានក្លិន ឬសណ្ឋានមិនប្រក្រតី បូករួមមានរោគសញ្ញាមួយចំនួនដូចបានរៀបរាប់ខាងដើម គួរទៅជួប និងពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីធ្វើការពិនិត្យព្យាបាល។