ផ្កាស្បូនជាជំងឺសើស្បែកម្យ៉ាងដែលចេញជាដុំសតូចៗ ហើយភាគច្រើនកើតនៅបរិវេណភ្នែក មានលើត្របកភ្នែក ក្រោមភ្នែក និងលើទ្រូង។ ស្រីៗឧស្សាហ៍កើតមានជំងឺនេះច្រើនជាងបុរស ម្ល៉ោះហើយធ្វើឲ្យបាត់បង់សោភណ្ឌភាពលើផ្ទៃមុខ។
ផ្កាស្បូនជាជំងឺសើស្បែកម្យ៉ាងដែលចេញជាដុំសតូចៗ ហើយភាគច្រើនកើតនៅបរិវេណភ្នែក មានលើត្របកភ្នែក ក្រោមភ្នែក និងលើទ្រូង។ ស្រីៗឧស្សាហ៍កើតមានជំងឺនេះច្រើនជាងបុរស ម្ល៉ោះហើយធ្វើឲ្យបាត់បង់សោភណ្ឌភាពលើផ្ទៃមុខ។

បើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត ហេង យូសេង បម្រើការងារនៅផ្នែកជំងឺស្បែក នៃមន្ទីរពេទ្យព្រះកុសមៈ ផ្កាស្បូនមិនមែនជាជំងឺមហារីកនោះទេ ហើយក៏មិនមានផលប៉ះពាល់ធ្ងន់ធ្ងរដែរ គ្រាន់តែវាធ្វើឲ្យបាត់បង់សោភ័ណភាពលើផ្ទៃមុខប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងមូលហេតុនាំកើតផ្កាស្បូនវិញ លោកវេជ្ជបណ្ឌិតថា មិនទាន់មានមូលហេតុច្បាស់លាស់នៅឡើយទេ គ្រាន់តែមានកត្តាជំរុញឲ្យកើតមានជំងឺនេះ ដូចជាកត្តាតំណពូជ ការបញ្ចេញក្រពេញញើសច្រើនខុសប្រក្រតី មានជំងឺទឹកនោមផ្អែម វិបត្តិនៃជំងឺ Down Syndrome ជាដើម។
ជំងឺផ្កាស្បូនមិនអាចព្យាបាលដោយខ្លួនឯងបាននោះ កាលណាយើងញេចនោះផ្កាស្បូនរឹតតែរាលដាលខ្លាំងឡើង។ មានវិធី ២ យ៉ាងដែលគ្រូពេទ្យសើស្បែកយកព្យាបាលអ្នកជំងឺផ្កាស្បូន អាស្រ័យទៅតាមស្ថានភាពជំងឺនីមួយៗ ដែលក្នុងនោះមានការកោសកោសិកាចេញពីក្នុងស្បែក និងការបាញ់កាំរស្មី ។ ក្រោយទទួលការព្យាបាលរួច អ្នកកើតជំងឺផ្កាស្បូនមួយចំនួនអាចកើតជំងឺនេះសារជាថ្មី។
បើយើងកើតជំងឺផ្កាស្បូនដោយសារកត្តាតំណពូជ ច្បាស់ជាមិនមានវិធីការពារនោះទេ ត្រឹមតែថែទាំស្បែក ដោយការសម្អាតឲ្យស្អាតល្អរៀងរាល់ថ្ងៃ ចៀសវាងការត្រូវកម្តៅថ្ងៃខ្លាំងប៉ុណ្ណោះ។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
កំណែប្រែបច្ចុប្បន្ន
14/01/2025
អត្ថបទដោយ ដេត ធន្នី
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ