backup og meta

អស់​កង្វល់​នឹង​បញ្ហា​​មុន​ផ្សិត​ ជាមួយ​នឹង​សារធាតុ​Probiotics​

អស់​កង្វល់​នឹង​បញ្ហា​​មុន​ផ្សិត​ ជាមួយ​នឹង​សារធាតុ​Probiotics​

សារធាតុ​Probiotics ​មិន​ត្រឹម​តែ​​ផ្ដល់​គុណប្រយោជន៍​ដ៏​អស្ចារ្យ​​​ដល់​ក្រពះ​​​ពោះវៀន​ប៉ុណ្ណោះ​ទេ​​ ​វា​ក៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​មុន​ផ្សិត​ផង​ដែរ​។ ពិត​ណាស់​ ស្បែក​ស្រស់​ស្អាត​ គ្មាន​មុន​ គឺ​ជា​បំណង​ប្រាថ្នា​របស់​​ស្រី​ៗ​គ្រប់​រូប​ ប៉ុន្តែ​បញ្ហា​ស្បែក​ផ្សេងៗ​ដូចជា​មុន​ផ្សិត​​​ ​​អាច​​បន្សល់​ស្លាកស្នាម​ដល់​ស្បែក​ ព្រម​ទាំង​ធ្វើ​ឲ្យ​ផ្ទៃ​មុខ​​​ស្រអាប់​មិន​ស្រស់​ថ្លា​។

​ជា​ទូទៅ​ មុន​ផ្សិត​​កកើត​ពី​ការ​លូតលាស់​នៃ​មេរោគ​ផ្សិត​នៅ​ក្នុង​គល់​រោម​ និង​លេច​ឡើង​ជា​មុន​តូច​ៗ​ ​​ធ្វើឲ្យ​រមាស់ និង​បង្ក​​ទៅ​ជា​មុន​ក្បាល​ស ក៏​ដូចជា​រលាក​ស្បែក​។ យ៉ាង​ណា​មិញ ស្រី​ៗ​យើង​​អាច​ដោះស្រាយ​បញ្ហា​មុន​ផ្សិត​ និង​បញ្ហា​ស្បែក​ផ្សេងៗ​ទៀត ដោយ​ប្រើប្រាស់​សារធាតុ​​ ​Probiotics។

​សារធាតុ​​Probiotics​អាច​បង្ការ​មុន​​ផ្សិត​ដោយ​របៀប​ណា​?

១. បន្ថយ​ការ​រលាក​

ការ​រលាក​​ជា​មូលហេតុ​ចម្បង​មួយ​ ដែល​​បណ្ដាល​ឲ្យ​កើត​មុន​ផ្សិត​ ឬ​បាក់តេរី​ដែល​បង្ក​ឲ្យ​កើត​មុន​ និង​ជំរុញ​ឲ្យ​មាន​ការ​រលាក​​ស្បែក​កាន់​តែ​​ធ្ងន់ធ្ងរ។ ​​សារធាតុ​Probiotics ​អាច​​ជួយ​​កាត់បន្ថយ​ការ​រលាក​បាន​យ៉ាង​ស័ក្ដិសិទ្ធិ។​ នៅ​ពេល​ដែល​យើង​ញ៉ាំ​អាហារ ឬ​ថ្នាំ​បំប៉ន​ដែល​មាន​សារធាតុ​Probiotics​ វា​អាច​កម្ចាត់​បាក់តេរី​អាក្រក់​ ឬ​ប្រឆាំង​នឹង​អតិសុខុមប្រាណ​ដ៏​គ្រោះថ្នាក់ ​និង​ការពារ​ការ​រលាក​ស្បែក​ ដែល​នាំ​ឲ្យ​កើត​មុន​។

២. ពង្រឹង​សុខភាព​ពោះវៀន​

នៅ​ពេល​ដែល​យើង​ជួប​បញ្ហា​ក្រពះ​ពោះវៀន​ ​វា​អាច​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​សុខភាព​ទូទៅ ជា​ពិសេស ​វា​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ស្បែក​ផ្សេង​ៗ​ដូចជា​មុន ការ​រលាក​ និង​ត្រអក​ជាដើម​។ នៅ​ពេល​ដែល​យើង​ញ៉ាំ​ពពួក​អាហារ​ដែល​មាន​សារធាតុ Probiotics វា​អាច​ជួយ​កាត់បន្ថយ​បញ្ហា​ក្រពះ​ពោះវៀន​ ក៏​ដូចជា​បង្ការ​ការ​កើត​មុន​ផ្សេង​ៗ​នៅ​លើ​​ផ្ទៃ​មុខ​។

​​​​​​​​​​​៣. រារាំង​ការ​លូតលាស់​នៃ​បាក់តេរី​​​បង្ក​ឲ្យកើត​មុន​

យោង​តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា សារធាតុ Probiotics​ក៏​អាច​ការពារ​ការ​ផលិត​បាក់តេរី​មិន​ល្អ​ដូចជា​បាក់តេរី​មុន​propionibacterium ​តាម​រយៈ​ការ​ផលិត​ប្រូតេអ៊ីន​ប្រឆាំង​នឹង​បាក់តេរី​ទាំង​នោះ​។

មុន

៤. គ្រប់គ្រង​ស្រ្តេស​

ជាមួយ​គ្នា​នេះ​ដែរ ស្រ្តេស​ក៏​ជា​មូលហេតុ​​មួយ​ដែល​​នាំ​ឲ្យ​កើត​មុន ដោយ​សារ​តែ​សុខភាព​ផ្លូវ​ចិត្ត ពោះវៀន​ និង​ស្បែក​​មាន​ទំនាក់ទំនង​នឹង​គ្នា​។ ទោះ​ជា​យ៉ាង​នេះ​ក្ដី សារធាតុ Probiotics​ដែល​មាន​អតិសុខុមប្រាណ​ អាច​ជួយ​​ឲ្យ​សុខភាព​ផ្លូវ​ចិត្ត​ប្រសើរ​ឡើង​​ ជា​ហេតុ​​​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​កើត​មុន​ផ្សេង​ៗ​។

​ការ​ប្រើប្រាស់​ សារធាតុ Probiotics ​សម្រាប់​ព្យាបាល​មុន​

១. ​អាហារ​​មាន​សារធាតុ Probiotics

ពពួក​អាហារ​ដែល​​ឡើងមេ ដូចជា​ទឹក​ដោះ​គោ​ជូរ និង​ឈីស គឺ​ជា​ប្រភព​នៃ​សារធាតុ Probiotics ​យ៉ាង​អស្ចារ្យ​។ ដូច្នេះ​ហើយ​ ស្រី​ៗ​យើង​គប្បី​ញ៉ាំ​អាហារ​ទាំង​នេះ​ជា​ប្រចាំ​ ដើម្បី​ព្យាបាល​មុន​ផ្សិត​។

២. អាហារ​បំប៉ន​

ទន្ទឹម​នឹង​នេះ​ដែរ អាហារ​បំប៉ន​ដែល​មាន​សារធាតុ Probiotics​ អាច​​ជួ​យ​ព្យាបាល​ស្បែក​ពី​ការ​កើត​មុន។ ចូរ​ជ្រើសរើស​អាហារ​បំប៉ន​ដែល​មាន​សារធាតុlactobacillus acidophilus និង​lactobacillus bifidobacterium ។

៣. ប្រភេទ​ថ្នាំ​លាប​

ការ​លាប​​ប្រភេទ​ថ្នាំ​​ដែល​មាន​សារធាតុ Probiotics​ នៅ​លើ​ស្បែក​ អាច​ជួយ​កម្ចាត់​​​​អតិសុខុម​ប្រាណ​នៅ​លើ​ស្បែក​​បាន​។ សារធាតុ Probiotics​ ​អាច​បង្កើត​ជា​របាំង​ការពារ​ស្បែក​ពី​ពពួក​​​បាក់តេរី​មិន​ល្អ​ ផ្សិត​ ព្រម​ទាំង​ជាតិ​ពុល​។

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

What is fungal acne, or pityrosporum folliculitis?

https://wexnermedical.osu.edu/blog/fungal-acne

Is Fungal Acne a Real Thing?

https://www.allure.com/story/fungal-acne-pityrosporum-folliculitis-guide

Fungal Acne: How to Know if You Have it ~ and How to Treat it

https://skinscience.md/how-to-know-if-you-have-fungal-acne/

កំណែ​ប្រែបច្ចុប្បន្ន

19/08/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ដឹងតែកើតមុនពេញមុខហើយ បើមានទម្លាប់អាក្រក់អស់នេះ

បញ្ហាមុន ៥ ប្រភេទ និងវិធីព្យាបាល​ គ្នាយើងសុទ្ធតែចង់ដឹង!


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 19, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម