backup og meta

តិចនិកប្រើ​ថ្នាំព្យាបាល​មុនត្រឹម​ត្រូវ​ ស្រីៗច្រើនណាស់ចង់ដឹង

តិចនិកប្រើ​ថ្នាំព្យាបាល​មុនត្រឹម​ត្រូវ​ ស្រីៗច្រើនណាស់ចង់ដឹង

និយាយ​ដល់​រឿង​លាយ​ថ្នាំ​ព្យាបាល​មុន ស្រីៗពូកែ​ជាង​គេ ប៉ុន្តែ​ពេល​ខ្លះ​លាយ​ខុស​បច្ចេកទេស នាំឲ្យ​បញ្ហា​កើត​មុន​កាន់​តែ​ធ្ងន់ធ្ងរ​ទៀត ខូច​មុខ​លើស​ដើម។ ហេតុនេះ “Hello គ្រូពេទ្យ’ នឹង​លើក​ឡើង​ពី​អត្ថបទ​ពិសេស​នេះឲ្យ​គ្នា​យើង​បាន​ដឹង វិធី​ប្រើ​​ថ្នាំ​លាយ ឬ​ថ្នាំ​លេប ព្យាបាល​មុន ស្នាម​មុន ត្រឹម​ត្រូវ​តាម​បច្ចេក​ទេស​ពេទ្យ។

១- ប្រភេទថ្នាំលាប​

ថ្នាំ​លាប​អាច​ជួយ​ព្យាបាល​បញ្ហា​ឡើង​មុន​ ប៉ុន្តែ​គ្នា​យើង​​មិន​អាច​ឃើញ​លទ្ធ​ផល​ក្នុង​រយៈពេល​ ២-៣​ សប្តាហ៍​​នោះ​ទេ​ ពេល​ខ្លះ​ក៏​អាច​រង​នូវ​ផល​រំខាន​មួយ​ចំនួន​ ដូច​ជា ឡើង​ក្រហម ​ឬ​ស្ងួតស្បែក​មុខ​ជាដើម​។ ករណី​នេះ គួរ​តែ​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ​ឯកទេស​ ព្រោះ​ពេទ្យ​អាច​ប្រាប់​ឲ្យ​យើង​​លាប​បន្តិច​ម្តង​ៗ​ ឬ​ប្តូរ​ទៅ​ប្រើ​ថ្នាំ​ផ្សេង​​។ ជា​ធម្ម​តា​ ថ្នាំ​លាប​មុន ​ត្រូវ​ប្រើ​​តែលើ​ស្បែក​ដែល​ស្អាត​ និង​ស្ងួត​ប៉ុណ្ណោះ ​ហើយ​ថ្នាំលាយ​​និយម​ប្រើ​លាប​ដើម្បីព្យាបាល​មុន និង​ត្រឹម​ត្រូវ​តាម​បច្ចេកទេស​រួម​មាន​៖

– Retinoids៖​ ​អាច​ប្រើថ្នាំ​ Retinoids ប្រភេទ​ក្រែម​ ឬ​ឡេ ព្រោះ​​វា​មាន​ប្រសិទ្ធភាព​ក្នុង​ការពារ​រុន្ធ​ញើស​មិន​ឲ្យ​ស្ទះ។ ​គួរ​ប្រើ​វា​ ៣​ ដង/សប្តាហ៍ ដោយ​លាប​​ទុក​ចោល​លើ​មុខ​ពេញ​មួយ​យប់។​

– ថ្នាំ​ផ្សះ៖ គ្នាអាច​ប្រើថ្នាំផ្សះ លាប​​សម្លាប់​បាក់តេរី ដែល​ជា​មូលហេតុ​​បង្ក​ឲ្យ​កើត​​មុន​ ហើយ​ក៏​អាច​ប្រើ​លាយ​ជាមួយថ្នាំ Retinoid ផង​ដែរ។ ជាទូទៅ គេ​ប្រើ​ថ្នាំផ្សះ​ទាំង​នោះ រួម​ជាមួយពពួក​ថ្នាំ Benzoyl peroxide ព្រោះ​ការ​ប្រើ​ប្រាស់​លាយ​គ្នា ​អាច​ជួយ​បន្ថយ​ហានិភ័យ​សុាំពួកថ្នាំផ្សះ។

អត្ថបទ​ពាក់​ព័ន្ធ៖

២- ប្រភេទថ្នាំលេប

ក្រៅ​ពី​ថ្នាំ​លាយ ពពួក​ថ្នាំ​លេប ក៏​មាន​ច្រើន​​សម្រាប់​ព្យាបាល​បញ្ហា​កើត​មុន​ដូច​គ្នា ដោយ​យើង​អាច​លេប​ថ្នាំ​មួយ​ចំនួន​ដូច​ជា៖

– ថ្នាំផ្សះ៖ គ្នា​យើង​​គួរ​លេប​ថ្នាំផ្សះ​ បើ​​មាន​បញ្ហា​មុន​ធ្ងន់​ធ្ងរ​ ព្រោះ​ថ្នាំ​នេះ​ នឹង​ជួយ​សម្លាប់​បាក់តេរីបាន​ល្អ។ ពិត​ណាស់​ គ្រូ​ពេទ្យ​អាច​នឹង​ឲ្យ​យើង​​នូវ​ប្រភេទថ្នាំផ្សះសម្រាប់​​លេប​ ឬ​លាប​។ ប៉ុន្តែ​ គួរ​បន្ថយ​ប្រើ​ថ្នាំ​ប្រភេទ​នេះ​បន្តិច​ម្តង​ៗ​ ដើម្បី​ការ​ពារ​បញ្ហា​សុាំ​ថ្នាំ​ផ្សះ ខណៈ​ផលរំខាន​របស់ថ្នាំផ្សះ អាច​មាន​ដូចជា​ វិលមុខ​ ឬ​ឈឺ​ពោះ ហើយ​ក៏​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​​ដែរ​ ចំពោះ​ស្រីៗ​កំពុង​មាន​​ផ្ទៃ​ពោះ។

– ថ្នាំ​គ្រាប់​ពន្យារកំណើត​៖ គ្រូពេទ្យឯកទេសស្បែក​ខ្លះ​ អាច​ណែនាំស្រីៗ​​ឲ្យ​ប្រើ​ថ្នាំ​ពន្យារកំណើត ​មាន​អ័រម៉ូន​ អឺស្រ្តូសែន (Estrogen)។ ថ្នាំ​ប្រភេទ​នេះ​ ពេល​​ប្រើ​ប្រាស់​ ក៏​អាច​រង​ផល​រំខាន​មួយ​ចំនួន​ ដូចជា​ ឈឺក្បាល ចង្អោរ​ និង​ឡើង​ទម្ងន់។

– ថ្នាំប្រឆាំង​អ័រម៉ូនអង់​ដ្រូ​សែន​ (Anti-androgen agent)៖ អង់ដ្រូសែន ជា​អ័រម៉ូន​ភេទ​​បុរស​ ​ធ្វើឲ្យ​ក្រពេញ​ខ្លាញ់​ផលិត​សារធាតុ​សេបូម​ (ខ្លាញ់​)​ ច្រើន ដែល​សារធាតុ​នេះ​ រួម​ជាមួយ​កោសិកា​ងាប់​លើ​ស្បែក​ នឹង​ធ្វើ​ឲ្យឡើង​មុន​។

មុន

៣- ការព្យាបាលស្នាមមុន​

ស្នាម​មុន អាច​កើត​មាន​បន្ទាប់ពី​មុន​ជា​សះ​ស្បើយ ហើយ​ស្នាម​ខ្លះ​បាត់​ទៅ​វិញ​ក្នុង​រយៈពេល​ណាមួយ​ ជាពិសេសស្នាម​មក​ពី​បញ្ហា​មុន​ធ្ងន់​ធ្ងរ អាច​នឹង​បាត់​ទៅ​វិញ​ក្នុង​រយៈពេល​យូរ​ ដែល​យើង​​អាច​ទុក​ចោល ឬ​ប្រើ​ថ្នាំ​ដើម្បី​ព្យាបាល​វា​។ យ៉ាង​ណា ​គួរ​តែ​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ​ចំពោះ​បញ្ហា​នេះ។ គ្រូពេទ្យ​ អាច​ឲ្យ​គ្នា​យើង​​ប្រើ​ពពួក​ថ្នាំ​ផ្សំ​ ជា​មួយ​ថ្នាំ​សម្រាប់​ព្យាបាល​មុន ​បើ​ការ​ព្យាបាល​ដោយ​ថ្នាំ​ទិញ​ពី​ឱសថ​ស្ថាន​ដោយ​ខ្លួន​ឯង​មិន​មាន​ប្រសិទ្ធ​ភាព​។ គ្រូ​ពេទ្យ​នឹង​ប្រាប់​ពី​វិធី​សាស្រ្ត​សមស្រប​ទៅ​តាម​ប្រភេទ​ និង​ស្ថានភាព​មុនរបស់​យើង​។

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Acne – Medications. http://www.webmd.com/skin-problems-and-treatments/acne/acne-vulgaris-medications#1. Accessed November 12, 2016.

Acne – Treatment Overview. http://www.webmd.com/skin-problems-and-treatments/acne/acne-vulgaris-treatment-overview. Accessed November 12, 2016.

Treatments and drugs. http://www.mayoclinic.org/diseases-conditions/acne/basics/treatment/con-20020580. Accessed November 12, 2016.

កំណែ​ប្រែបច្ចុប្បន្ន

02/03/2021

អត្ថបទ​ដោយ Chorn Sophearom

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ដឹងតែកើតមុនពេញមុខហើយ បើមានទម្លាប់អាក្រក់អស់នេះ

បញ្ហាមុន ៥ ប្រភេទ និងវិធីព្យាបាល​ គ្នាយើងសុទ្ធតែចង់ដឹង!


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chorn Sophearom · កែ Mar 02, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម