backup og meta

ចូលចិត្ត Makeup ​ដឹងថាប៉ះពាល់​​ការ​ឡើង​​មុនប៉ុនណាអត់?

ចូលចិត្ត Makeup ​ដឹងថាប៉ះពាល់​​ការ​ឡើង​​មុនប៉ុនណាអត់?

សម័យ​នេះ បើ​មិន Makeup ម៉េចខ្ជូត ហេតុនេះ​គ្នា​យើង​ភាគ​ច្រើន ពិសេស​ស្រីៗ ពេល​ចេញ​ទៅ​ណា​ តែង​ផាត់មុខ​ លាបម្សៅ​ម៉ាកកប់ ចុងក្រោយ​បែរ​នាំ​គ្នា​រអ៊ូ​រឿង​បញ្ហា​ឡើង​មុន។ ស្រីៗ​ភាគ​ច្រើន តែង​មាន​បញ្ហា​ស្បែក​ជា​មួយ​គ្រឿង Makeup ជាពិសេស​កើត​មុន​តែម្តង។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​មូល​ហេតុ​នាំ​ឲ្យ​កើត​មុន​ និង​គន្លឹះ​ខ្លះ​ៗ​ជួយ​កុំ​ឲ្យ​កើត​មុន​ដោយសារ​ប្រើ​គ្រឿង​សម្អាង។

១- ហេតុអីផាត់មុខឡើងមុន?

មូល​ហេតុចម្បង​បង្ក​ឲ្យ​ដោយ​ឡើង​មុន​ដោយ​សារ​ផាត់​មុខ គឺ​សារធាតុ​គីមី​មាន​ក្នុង​គ្រឿង​សម្អាង​តែម្តង។ សារធាតុ​គីមី​ទាំងនោះ អាច​ទៅ​ធ្វើឲ្យ​ស្ទះ​រន្ធ​រោម និង​រារាំងការ​បញ្ចេញ​សាធាតុ​កខ្វក់​ចេញ​ពី​ក្រពេញ​សេប៉ូម ក៏​ដូច​ជា​កោសិកាស្បែក​ដែល​ងាប់។

នៅ​ពេល​រន្ធ​រោម​ស្ទះ បាក់តេរី​បង្ក​ឲ្យ​កើត​មុន​ អាច​លូត​លាស់ ហើយ​ភ្នាក់​ងារ​បង្ក​ការ​រលាក នឹង​ធ្វើ​ឲ្យ​រលាក​ពី​ខាង​ក្នុង​ស្បែក។ ប្រភេទ​សារធាតុ​គីមី​ទូទៅ ក្នុង​គ្រឿង​តុប​តែង​មុខ មាន​ដូច​ជា​ ប្រេង​ចេញ​ពី​ស្រូវ​សាលី សារធាតុ​ចម្រាញ់​ពី​ស្លែ (Algae) សារាយ​សមុទ្រ (Carrageenans) ស្លែ​ក្រហម (Red Algae) ប៉ូតាស្យូមក្លរួ និង សូដ្យូមក្លរួ។ សារធាតុ​គីមី​ទាំង​នោះ អាច​ទៅ​ធ្វើ​ឲ្យ​ស្ទះ​រន្ធ​រោម​ ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​អាលែកហ្ស៊ី និង​បញ្ហា​ស្បែក​ដូច​ជា​ រលាក​ស្បែក​ជា​ដើម។

២- ការព្យាបាល

គន្លឹះ​ខាង​ក្រោម​នេះ​អាច​ជួយ​ការ​ពារ​ករណីឡើង​មុន​ ដោយ​សារ​ប្រើ​គ្រឿង​សម្អាង៖

– ប្តូរ​​ទៅ​ផលិតផល​គ្រឿង​សម្អាតគ្មាន​ផ្ទុកសារធាតុ​បង្ក​ឲ្យ​មាន​មុន​ក្បាល​ខ្មៅ សារធាតុ​មាន​ជាតិ​អាឡែកហ្ស៊ី សមាសធាតុ​មិន​បង្ក​ការ​រលាក​ ឬ​ផលិតផល​មាន​ដាក់ “គ្មាន​សារធាតុ​​ខ្លាញ់” និង “គ្មាន​សារធាតុ​ប្រតិកម្ម” ជាដើម។

– ប្រសិន​បញ្ហា​មុន​​កាន់​តែ​ធ្ងន់ គួរ​ប្ដូរ​​​ប្រើ​ផលិតផល​ប្រភេទ​ផ្សេង។ ត្រូវ​សួរ​គ្រូពេទ្យ ថា​តើ​សារធាតុ​គីមី​ទាំង​នោះ​អាច​បង្ក​ជា​បញ្ហា​ដែរ​អត់។

– គួរ​កត់​សម្គាល់ផលិត​ផល​គ្រឿង​សម្អាង​មួយ​ចំនួន​ផ្ទុក​សារធាតុ​អាស៊ីដ​សាលីសាលីក ដែល​ជា​សារធាតុ​ប្រឆាំង​បញ្ហា​ឡើង​មុន ព្រោះ​អាច​បង្ការ និង​ជួយ​ព្យាបាល​បញ្ហា​មុន​ថែម​ទៀត​ផង។

– ត្រូវ​ជូត​សម្អាត​គ្រឿង​មុខ​ឲ្យ​បាន​ស្អាត ពេល​ហាត់​ប្រាណ និង​មុន​ពេល​គេង ព្រោះ​វា​អាច​ជាប់​នៅ​រន្ធ​រោម ហើយទុក​យូរ​ទៅ​​ពិបាក​ជម្រះ​ចេញ។

– ត្រូវ​ពិនិត្យ​ឲ្យ​បាន​ច្បាស់ ធាតុ​ផ្សំ​ក្នុង​គ្រឿង​សម្អាត និង​ត្រូវ​ឈប់​ប្រើ​ប្រាស់​ភ្លាម ប្រសិន​បើ​យើង​ឃើញ​មាន​ឡើង​មុន ស្បែក​ឡើង​ក្រហម​ រមាស់​ ឬ​ហើម។

ត្រូវ​ដឹង បញ្ហា​មុន​ដោយ​សារ​គ្រឿង​សម្អាង​មុខ គឺ​ពិបាក​ព្យាបាល អាច​កើត​ដល់​ទៅ​រាប់​ខែ ឬ​ឆ្នាំទៀត​ផង។ ហេតុនេះ ពិសេស​ស្រីៗ​យើង​តែង កុំ​ដោយ​សារ​តែ​ចង់​ស្អាត​ ត្រូវ​មុខ​ផាត់​គ្រប់​ពេល ភ្លេច​ផល​ប៉ះពាល់​ឲ្យ​សោះ ព្រោះ​អាច​នឹង​កើត​មុន​ពេញ​មុខ​លើស​ដើម។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Makeup and Skin Care for Acne. http://www.webmd.com/skin-problems-and-treatments/acne/make-up#3. Assessed September 17, 2016.

Makeup Considerations before using makeup on acne-prone skin. http://www.acne.org/makeup-acne.html. Assessed September 17, 2016.

កំណែ​ប្រែបច្ចុប្បន្ន

15/11/2019

អត្ថបទ​ដោយ Chorn Sophearom

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

គន្លឹះថែទាំស្បែកនៅរដូវភ្លៀង ជួយឲ្យស្បែកមានសុខភាពល្អ និងក្មេងជាងវ័យ

គន្លឹះ ៧ យ៉ាង​ថែទាំស្បែកឲ្យនៅតែមានសុខភាពល្អ អំឡុងពេលធ្វើដំណើរជិតឆ្ងាយ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chorn Sophearom · កែ Nov 15, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម