backup og meta

គ្នាយើងមុខកើត​មុន កុំ​ចេះ​តែ​ញ៉ាំផ្តេសផ្តាស ប្រយ័ត្នស្តាយ​ក្រោយ!

គ្នាយើងមុខកើត​មុន កុំ​ចេះ​តែ​ញ៉ាំផ្តេសផ្តាស ប្រយ័ត្នស្តាយ​ក្រោយ!

មិន​ថា​ក្មេង មិន​ថា​ចាស់ សុទ្ធស្អប់​ណាស់​រឿង​ឡើង​មុន មិនអ៊ីចឹង? ពិសេសគ្នា​យើង​វ័យ​ជំទង់ៗ​តែម្តង។ ដោយសារវ័យ​ជំទង់ ជា​ពេល​ដែល​រាងកាយ​មាន​បម្រែ​បម្រួល​អ័រម៉ូន​ខ្លាំង នាំភ្ញោច​ជាតិ​ខ្លាញ់​កាន់​តែ​ច្រើន​ដូចគ្នា។ យ៉ាងណា បើកំពុង​កើត​មុន ត្រូវ​ញ៉ាំ​ឲ្យ​បាន​ត្រឹម​ត្រូវ មិន​អ៊ី​ចឹង ប្រយ័ត្ន​ស្តាយ​ក្រោយ។

១- អាហារបណ្ដាលឲ្យឡើងមុន

ពេល​រាង​កាយ មាន​ពពួក​វីតាមីន​ប្រឆាំង​អុកស៊ីតកម្ម (វីតាមីន C និង E) ឬ​រ៉ែ (ស័ង្កសី សែលេញូម និង​ការ៉ូតេណូអ៊ីត) ក្នុង​កម្រិត​ទាប អាចធ្វើ​ឲ្យ​ឡើង​មុន។ ភ្នាក់ងារ​អុកស៊ីតកម្ម​ទាំង​នេះ អាច​ជួយ​ជម្រុះ​ពពួក​រ៉ាឌីកាល់​សេរី​ ដែល​បំផ្លាញ​ភាព​យឺត​របស់​ស្បែក។ វីតាមីន និង​រ៉ែ​ទាំង​នេះ ក៏​ជួយ​ផលិត​ជាតិ​កូលេជេន និង​ជួសជុល​ស្បែក​ខូច​ដូច​គ្នា។

ទម្លាប់​អាក្រក់​ទូទៅ​មួយ​ទៀត គឺ​ញ៉ាំ​អាហារ​មាន​ជាតិ​ស្ករ​ខ្ពស់ ដូចជា ផលិត​ផល​ធ្វើ​ពី​ទឹកដោះ​គោ ឬ​ខ្លាញ់​មិន​ល្អ។ អាច​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់ និង​ភ្ញោច​អ័រម៉ូន អាំងស៊ុយលីន ឲ្យ​កើន​ឡើង។ ពេល​អាំង​ស៊ុយលីន​ច្រើន អាច​ធ្វើ​ឲ្យ​មាន​បម្រែ​បម្រួល​ក្នុង​រាង​កាយ ជា​ពិសេស​ធ្វើ​ឲ្យ​មាន​ការ​លូតលាស់​កោសិកា​ដែល​អាច​ឲ្យ​ស្ទះ​រន្ធ​នៅ​លើ​ស្បែក បង្កើន​សកម្មភាព​ក្រពេញ​ខ្លាញ់​លើ​ស្បែក។ អាហារ​ទាំង​នេះ អាច​ធ្វើ​ឲ្យ​អ័រម៉ូន​ក្នុង​រាងកាយ​កើន​ឡើង និង​បង្កើត​ឲ្យ​មាន​ការ​រលាក​ផ្សេងៗ។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

ផឹក​គ្រឿង​ស្រវឹង​ច្រើន ក៏​អាច​ឡើង​មុន​ផងដែរ ព្រោះ​គ្រឿង​ស្រវឹង​ភាគ​ច្រើន​សម្បូរ​ជាតិ​ស្ករ​ដែល​ប៉ះពាល់​សុខភាព។ មិន​ត្រឹម​មាន​បញ្ហា​ស្បែក​ទេ ថែម​ទាំង​មាន​បញ្ហា​បេះដូង និង​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ទៀត​ផង។ ដូច្នេះ គួរ​ចៀសវាង​អាហារ​កំប៉ុង​ផ្ទុក​ជាតិ​ស្ករ ជាតិ​ប្រៃ និង​ខ្លាញ់​ខ្ពស់។

២- អាហារល្អ

កុំ​ញ៉ាំ​ច្រើន​ពេក ញ៉ាំ​តិច ធ្វើ​ឲ្យ​មាន​កម្រិត​សារធាតុ​បង្ក​ស្ត្រេស និង​ការ​រលាក (ស្បែក) តិច​ដូច​គ្នា។ របប​អាហារ​សម្បូរ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ភាគ​ច្រើន​មាន​ក្នុង​បន្លែ​បៃតង ផ្លែឈើ អាច​ឲ្យ​បញ្ហា​មុន​ធូរ​ស្បើយ។

[embed-health-tool-bmi]

មួយ​ទៀត បន្លែ​បៃតង ក៏​ដើរ​តួនាទី​ត្រួត​ពិនិត្យ pH ក្នុង​រាងកាយ​យើង​ដូច​គ្នា។ ដើម្បី​ឲ្យ pH ក្នុង​រាងកាយ​ល្អ ត្រូវ​ញ៉ាំ​អាហារ​មាន​អាល់​កាឡាំង​ច្រើន ដូច​ជា ខ្ទឹម​បារាំង​ក្រហម ផ្កា​ខាត់​ណា​បៃ​តង ផ្កា​ខាត់​ណា ភ្លៅ​កង្កែប ត្រសក់ សាឡាត់ ខ្ទឹម​បារាំង និង​សណ្ដែក​ហោ​ឡាំង​តៅ ហើយ​កាត់​បន្ថយ​ញ៉ាំ​អាហារ​មាន​អាស៊ីដ​ខ្ពស់។ វា​ក៏​ជួយ​ព្យាបាល​បញ្ហា​ឡើង​មុន​បាន​ដែរ។ អាហារ​មាន​អ័រម៉ូន ភីតូអឺស្រ្តូសែន អាច​បញ្ឈប់​អង់ស៊ីម​បង្កើត​អង់ស្ត្រូសែន (ក្នុង​ខ្លួន​ប្រុសៗ) និង​អង់ស៊ីម​ធ្វើ​ឲ្យ​ឡើង​មុន​ច្រើន។ អាហារ​នេះ មាន​បន្លែ​បៃតង សណ្ដែក​បណ្ដុះ ស្បែក​សៀង តៅហ៊ូ ប៉ោម ការ៉ុត ទំពាំងបាយជូរ ជា​ដើម។

បញ្ហាមុន១

ញ៉ាំ​អាហារ​មាន​ជាតិ​ខ្លាញ់​ខ្ពស់ អំឡុង​ពេល​កំពុង​កើត​មាន​បញ្ហា​មុន និង​អាច​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ផ្សេងៗ​ដល់​សុខភាព។ ប៉ុន្តែ ញ៉ាំ​ជាតិ​ខ្លាញ់​អូមេហ្គា ៣ គ្រប់គ្រាន់​ជួយ​ស្បែក​ឲ្យ​សុខភាព​ល្អ។

អាហារ​មួយ​ចំនួន​ទៀត ក៏​អាច​ជា​ជំនួយ​ដោះស្រាយ​បញ្ហា​មុន ដូចជា តែបៃតង ម្រះព្រៅ ខ្ទឹមស ខ្ញី និងល្មៀត ជាដើម។

អត្ថបទគួរអាន៖

ចំណុចសំខាន់

ទម្លាប់​អាក្រក់​ទូទៅ​មួយ​ទៀត គឺ​ញ៉ាំ​អាហារ​មាន​ជាតិ​ស្ករ​ខ្ពស់ ដូចជា ផលិត​ផល​ធ្វើ​ពី​ទឹកដោះ​គោ ឬ​ខ្លាញ់​មិន​ល្អ។ អាច​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់ និង​ភ្ញោច​អ័រម៉ូន អាំងស៊ុយលីន ឲ្យ​កើន​ឡើង។ ពេល​អាំង​ស៊ុយលីន​ច្រើន អាច​ធ្វើ​ឲ្យ​មាន​បម្រែ​បម្រួល​ក្នុង​រាង​កាយ ជា​ពិសេស​ធ្វើ​ឲ្យ​មាន​ការ​លូតលាស់​កោសិកា​ដែល​អាច​ឲ្យ​ស្ទះ​រន្ធ​នៅ​លើ​ស្បែក បង្កើន​សកម្មភាព​ក្រពេញ​ខ្លាញ់​លើ​ស្បែក។ អាហារ​ទាំង​នេះ អាច​ធ្វើ​ឲ្យ​អ័រម៉ូន​ក្នុង​រាងកាយ​កើន​ឡើង និង​បង្កើត​ឲ្យ​មាន​ការ​រលាក​ផ្សេងៗ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Fighting acne with food

https://www.precisionnutrition.com/all-about-acne-nutrition

Can the right diet get rid of acne?

https://www.aad.org/public/diseases/acne/causes/diet

Best and Worst Foods for Acne

https://www.webmd.com/skin-problems-and-treatments/acne/ss/slideshow-acne-best-worst-foods

Does diet really matter when it comes to adult acne?

https://www.health.harvard.edu/blog/does-diet-really-matter-when-it-comes-to-adult-acne-2020081920726

8 Diet Dos and Don’ts for Preventing Acne

https://www.everydayhealth.com/acne-pictures/acne-diet-dos-and-donts.aspx

កំណែ​ប្រែបច្ចុប្បន្ន

29/05/2024

អត្ថបទ​ដោយ Chorn Sophearom

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chorn Sophearom · កែ May 29

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម