backup og meta

ក្រោយព្យាបាល​មុន ​​នៅមាន​ស្នាម​ក្រហម​​ទៀត​ ត្រូវធ្វើ​ម៉េច?

ក្រោយព្យាបាល​មុន ​​នៅមាន​ស្នាម​ក្រហម​​ទៀត​ ត្រូវធ្វើ​ម៉េច?

មុន​ពេញ​មុខ​​ខ្មាស​គេ​ ពិបាក​ចិត្ត​សឹង​ស្លាប់។ ខំ​ព្យាបាល​មុន​ឡើង​ស្អាត ប៉ុន្តែ​នៅ​មាន​ស្នាម​ ហើយ​ឡើង​ក្រហម​ទៀត។ បញ្ហា​នេះ​ “Hello គ្រូពេទ្យ” ជឿ​ថា​ធ្វើ​ឲ្យ​គ្នា​យើង​​បាត់​ភាព​ជាក់​លើ​ខ្លួន​ឯង។ បើ​ចឹង​ដឹង គួរ​ធ្វើ​ម៉េច​ ដើម្បី​បន្ថយ​បញ្ហា​ឡើង​ក្រហម ​ក្រោយ​កើត​មុន? អាន​អត្ថបទ​នេះ​ច្បាស់​ជាយល់​មិន​ខាន។

១- ប្រើថ្នាំ

ឡើង​មុន​ កើត​លើ​វ័យ​ជំទង់​ ប៉ុន្តែ​វា​ក៏អាច​កើត​លើ​មនុស្ស​ចាស់​ដែរ។ បញ្ហា​មុន ​អាច​ឲ្យ​គ្នាយើង​មាន​ភាពឈឺ​ចាប់​ ហើម ​ឡើង​ក្រហម​ មុន​ក្បាល​ស​ និង​មុន​ក្បាល​ខ្មៅ។ ភាគ​ច្រើន ​​សញ្ញា​ឡើង​មុន ​អាច​ព្យាបាល​បាន​ ប៉ុន្តែ​ពេល​ខ្លះ ស្នាម​ និង​ការ​ឡើង​ក្រហម​នៅ​តែ​មាន បន្ទាប់​ពី​ព្យាបាល​មុន​រួច។ ពេល​ជួប​ពេទ្យ​​​ស្បែក គេ​នឹង​ឲ្យ​ប្រើ​ថ្នាំ​ព្យាបាល​មាន​​ថ្នាំ​ផ្សះ ដើម្បី​ឲ្យ​ស្បែក​មាន​សភាព​ល្អ ហើយ​ថ្នាំ​នេះ​​​ត្រូវ​ប្រើ​សម្លាប់​មេរោគ​ឡើង​មុន។ បើ​មាន​មុន​តិច អាច​នឹង​មាន​ឡើង​ស្នាម​ក្រហម​តិចៗ បន្ទាប់​ពី​ព្យាបាល។

យើង​អាច​ប្រើ​ថ្នាំ​ផ្សះ​សម្រាប់​លាប​ ឬ​លេប ដើម្បី​សម្លាប់​មេរោគ​ គ្រាន់​តែ​លាប​មាន​ប្រសិទ្ធភាព​តែ​លើ​តំបន់​នោះ​ប៉ុណ្ណោះ។ បើ​​លេប​មាន​ប្រសិទ្ធភាព​លើ​គល់​រោម​តែ​ម្តង។ ពេល​ខ្លះ​ គេ​ក៏​ប្រើ​ថ្នាំ​ផ្សះ​ជាមួយ សារធាតុ រ៉េទីនូអ៊ីត (Retinoid)​ ឬ បង់ហ្ស៊ូអ៊ីល ​ពែអុកស៊ីត​ (Benzoyl Peroxide)​ ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព​ថ្នាំ​ និង​កាត់​បន្ថយ​ហានិភ័យ​ការ​ស៊ាំ​នឹង​ថ្នាំ​ផ្សះ។

គួរ​ពិគ្រោះ​ជាមួយ​ពេទ្យ បើ​កំពុង​​មាន​ផ្ទៃ​ពោះ ឬ​មាន​ប្រតិកម្ម​​ជា​មួយ​ថ្នាំ​ផ្សះ។ គេ​ក៏​អាច​ប្រើប្រាស់​ថ្នាំ Accutane® ផង​ដែរ។

២- វះកាត់

គេ​អាច​វះ​កាត់​ព្យាបាល​ការ​ឡើង​ក្រហម​ ដោយ​សារ​បញ្ហា​ឡើង​មុន។ ខាង​ក្រោម​នេះ​ជា​ប្រភេទ​ការ​វះ​កាត់ ​ដែលគួរ​សម្រេច​ចិត្ត​ធ្វើ៖

– ខាត់​ស្នាម​ស្បែក៖ ដើម្បី​ព្យាបាល​ការ​ប្រែ​ពណ៌ ឬ​ទម្រង​​ស្បែក​។ ពេទ្យ​នឹង​ប្រើ​ច្រាស​ (Wire Brush)​ ឬ​ Diamond Wheel​ ដើម្បី​បក​ស្រទាប់​ស្បែក​ខាង​លើ​ចេញ។ វា​អាច​ធ្វើ​ឲ្យ​ស្បែក​មាន​ហូរ​ឈាម ប៉ុន្តែ​ស្រទាប់​ថ្មី​នឹង​ដុះ​មក​វិញ​ បន្ទាប់​ពី ៥-៧ ថ្ងៃ ហើយ​ស្បែក​ដុះ​ថ្មី នឹង​អាច​មាន​សភាព​ដូច​ស្បែក​ធម្មតា​ បន្ទាប់​ពី ៦-១២ សប្ដាហ៍។

គួរ​ថែ​ទាំ​ស្បែក​ដោយ​ប្រយ័ត្ន​ បន្ទាប់​ពី​ព្យាបាល​រួច៖

– សម្អាត​ស្បែក​​រាល់​ថ្ងៃ​ជាមួយ​ទឹក​ស្អាត និង​ផលិត​ផល​ដើម្បី​កុំ​ឲ្យ​​បង្ក​រោគ ដែល​អាច​ធ្វើ​ឲ្យមាន​ស្នាម​បាន។

– ត្រូវ​ប្តូរ​បង់​បិទ​លើ​របួស​ជា​ប្រចាំ ដើម្បី​កុំ​ឲ្យ​មាន​មេរោគ និង​មាន​ជាតិ​ទឹក​ដែល​ធ្វើ​ឲ្យ​សះលឿន ជាង​ស្បែក​ស្ងួត។

– គួរ​ប្រើ​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ ការពារ​កាំរស្មី​ UV ដែល​នាំ​ឲ្យ​រលាក​ស្បែក ឬ​មហារីក​ស្បែក។

– ព្យាបាល​ដោយ​​វះ​កាត់​ អាច​កាត់​បន្ថយ​ស្បែក​ឡើង​ក្រហម​យ៉ាង​មាន​ប្រសិទ្ធភាព ប៉ុន្តែ​តម្លៃ​ថ្លៃ។

– បាញ់ឡាស៊ែរ៖ ជួយ​បន្ថយ​ស្នាម​ក្រហម​ បន្ទាប់​ពី​ឡើង​មុន ជួយ​ជម្រុះ​ស្រទាប់​ខាងលើ​របស់​ស្បែក ដែល​អាច​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ។ បាញ់​ឡាស៊ែរ​ម្តង​ចំណាយ​រយៈពេល​ ២​ម៉ោង ស្បែក​នឹង​ជា​សះ​ក្នុង​រយៈពេល​ ១០-២០ ថ្ងៃ​ក្រោយ​ ហើយ​យើង​អាច​ប្រើ​ម្សៅ​ទ្រនាប់​គ្មាន​ជាតិ​ប្រេង ​ដើម្បី​កាត់​បន្ថយ​ស្នាម​ក្រហម​បាន ហើយ​ស្នាម​ក្រហម​នឹង​បាត់​វិញ នៅ ២-៣ ខែ​ក្រោយ។ មុន​ពេល​បាញ់​កាំរស្មី ​មិន​ត្រូវ​ប្រើ​​ថ្នាំ Ibuprofen Aspirin ឬ​វីតាមីន E ទេ។ ថ្នាំ​ទាំង​នេះ​អាច​មាន​ផល​ប៉ះ​ពាល់​ដល់​កំណក​ឈាម។ គួរ​ការពារ​ស្បែក​ពេល​ត្រូវ​ពន្លឺ​ថ្ងៃ​ ដោយ​​ប្រើ​ក្រេម​ការពារ​កម្ដៅ​ថ្ងៃ មាន​ SPF ៣០ ឬ​ខ្ពស់​ជាង​នេះ ឬពាក់​អាវខោ​វែង​។ រក្សា​ស្បែក​ឲ្យ​មាន​សំណើម​ ជា​រឿង​សំខាន់​ ព្រោះ​វាជូយឲ្យឆាប់ជា។

ការ​ឡើង​ក្រហម​មិន​មែន​ជា​បញ្ហា​ធ្ងន់​ទេ​ ដោយ​សារ​វា​អាច​កើត​ពេល​ព្យាបាល​មុន ហើយ​យើង​អាច​ប្រើ​ការ​ព្យាបាល​លើស​ពី​មួយ​មុខ​ក៏​បាន ដើម្បី​កាត់​បន្ថយ​ការ​ឡើង​ក្រហម។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​​ព្យាបាល​ជូន​ទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Redness Relief. http://www.webmd.com/skin-problems-and-treatments/features/redness-relief#2. Accessed January 2, 2017.

Acne fact sheet. https://www.womenshealth.gov/publications/our-publications/fact-sheet/acne.html. Accessed January 2, 2017.

Acne: Treatment With Antibiotics – Topic Overview. http://www.webmd.com/skin-problems-and-treatments/acne/tc/acne-treatment-with-antibiotics-topic-overview. Accessed January 2, 2017.

Accutane. http://www.webmd.com/drugs/2/drug-6661/accutane-oral/details. Accessed January 2, 2017.

Dremabrasion. http://www.webmd.com/beauty/dermabrasion-21085. Accessed January 2, 2017.

Laser Skin Resurfacing. http://www.webmd.com/beauty/laser-skin-resurfacing#1. Accessed January 2, 2017.

កំណែ​ប្រែបច្ចុប្បន្ន

15/11/2019

អត្ថបទ​ដោយ Chorn Sophearom

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

ផ្លែឈើ៤នេះ សម្បូរវីតាមីន C ជួយបង្កើនខូឡាជែន និងការពារស្នាមជ្រួញ

គន្លឹះថែទាំស្បែកនៅរដូវភ្លៀង ជួយឲ្យស្បែកមានសុខភាពល្អ និងក្មេងជាងវ័យ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chorn Sophearom · កែ Nov 15, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម