គ្នាយើងណាខ្លះដែលកំពុងប្រឈមនឹងបញ្ហាក្លិនក្លៀកមិនល្អ? ពិតណាស់ នៅពេលដែលយើងខ្វះការថែទាំអនាម័យនៅបរិវេណក្លៀក នោះនឹងបង្កឲ្យកើតមានបញ្ហាក្លិនក្លៀក ហើយក៏ជាហេតុនាំឲ្យយើងបាត់បង់ទំនុកចិត្តលើខ្លួនឯង និងមិនហ៊ាននៅជិតអ្នកផ្សេងទៀតដែរ។ យ៉ាងណាមិញ យើងអាចដោះស្រាយបញ្ហាក្លិនក្លៀកបាន ដោយគ្រាន់តែអនុវត្តន៍តាមវិធីសាស្ត្រងាយៗខាងក្រោមនេះ។
១. ជ្រើសរើសសំលៀកបំពាក់ធ្វើពីកប្បាស
ប្រសិនបើយើងចង់កម្ចាត់បញ្ហាក្លិនក្លៀកមិនល្អ យើងគួរជៀសវាងស្លៀកសំលៀកបំពាក់ដែលរឹបតឹងពេក និងជ្រើសរើសសំលៀកបំពាក់ដែលធ្វើពីកប្បាស ដើម្បីជួយស្រូបញើស ក៏ដូចជាកាត់បន្ថយក្លិនខ្លួន។
២. ជម្រុះរោមក្លៀក
ទន្ទឹមនឹងនេះដែរ រោមក្លៀកក៏រួមចំណែកដល់ការលូតលាស់នៃពពួកបាក់តេរី និងជំរុញការបែកញើសកាន់តែច្រើន។ ដូច្នេះហើយ យើងគួរជម្រុះរោមត្រង់បរិវេណនោះចេញ ទើបជាការប្រសើរ។
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
៣. ជៀសវាងពពួកអាហារដែលមានក្លិនឈួល
ពិតណាស់ អាហារដែលយើងញ៉ាំប្រចាំថ្ងៃ ជះឥទ្ធិពលយ៉ាងធំធេងដល់ក្លិនក្លៀក និងរាងកាយទាំងមូល។ ហេតុនេះហើយ គ្នាយើងគួរជៀសវាងអាហារដែលមានក្លិនឈួលមួយចំនួន ដូចជាម្ទេស ខ្ទឹមស ឬខ្ទឹមបារាំង ពីព្រោះអាហារទាំងនោះ មានសារធាតុស្ពាន់ធ័រខ្ពស់ដែលអាចចូលទៅក្នុងឈាម ហើយធ្វើឲ្យខ្យល់ដង្ហើម និងញើសមានក្លិនមិនល្អ។
[embed-health-tool-heart-rate]
៤. ប្រើសាប៊ូប្រឆាំងនឹងបាក់តេរី
ដូចគ្នានេះដែរ គ្នាយើងខ្លះមានក្លិនខ្លួនខ្លាំង ស្របពេលដែលខ្លះទៀតមានស្បែកងាយប្រតិកម្ម និងតែងតែប្រឈមបញ្ហាអាលែកហ្ស៊ី ឬរលាកស្បែក។ ក្នុងករណីនេះ យើងអាចសាកល្បងប្រើប្រភេទសាប៊ូប្រឆាំងនឹងបាក់តេរី ឬម្សៅហ៊ុយប្រភេទស្រាល ដើម្បីការពារផ្សិត និងជួយស្រូបញើសបានល្អ។
អត្ថបទគួរអាន៖
- នៅក្មេងសោះសក់ឡើងស្កូវ មកពីអ្វី? ការពារបែបណា?
- ជួបបញ្ហាសក់ឡើងប្រេង គួរពិចារណាលើអាហារប៉ុន្មានប្រភេទនេះ
- ទម្លាប់ចូលគេងទាំងសក់សើម អាចបង្កឲ្យមានបញ្ហាទាំង ៧ យ៉ាងនេះ
- ទម្លាប់សាមញ្ញទាំង៧នេះ អាចបណ្ដាលឲ្យសក់ជ្រុះខ្លាំងហើយស្ដើងទៅៗ
- ងាយៗ ជួយស្បែកក្បាលសុខភាពល្អ សក់កាន់តែវែងទាក់ទាញខ្លាំង
- វីតាមីនសំខាន់ចំនួន ៤ ល្អសម្រាប់សុខភាពសក់