កាំរស្មីអ៊ុលត្រាវីយ៉ូឡេ (UV) ដែលបញ្ចេញដោយព្រះអាទិត្យត្រូវបានគេដឹងថាជាមូលហេតុចម្បងដែលនាំឲ្យមនុស្សយើងមានជំងឺមហារីកស្បែក។ តែទោះជាយ៉ាងនេះក្ដី ការនៅក្រោមពន្លឺព្រះអាទិត្យគឺជារឿងសំខាន់ដែលត្រូវធ្វើ ដើម្បីឲ្យរាងកាយផលិតវិតាមីន D ដែលជាវីតាមីនសំខាន់ការពារសរីរាង្គខាងក្នុងខ្លួនពីជំងឺមហារីក និងការពារពីជំងឺមួយចំនួនផ្សេងទៀត។ ដោយសារតែបែបនេះហើយ តើយើងគួរកាត់បន្ថយ ឬគួរតែបង្កើនការនៅក្រោមពន្លឺថ្ងៃ? ដើម្បីធ្វើការសម្រេចចិត្តនេះឲ្យបានត្រឹមត្រូវ យើងគួរតែដឹងពីគុណប្រយោជន៍ និងគុណវិបត្តិរបស់ពន្លឺថ្ងៃជាមុនសិន។
១- គុណប្រយោជន៍ការនៅក្រោមពន្លឺថ្ងៃ
ការនៅក្រោមពន្លឺថ្ងៃ អាចជួយឲ្យរាងកាយរបស់យើងផលិតវីតាមីន D ដែលក្នុងអាហារធម្មជាតិតិចណាសដែលមានវីតាមីននេះ។ វិតាមីន D អាចឃើញមាននៅក្នុងសាច់ត្រីដែលមានខ្លាញ់ច្រើន ដូចជាត្រីសាល់ម៉ុន និងធុណា ក៏ដូចជាខ្លាញ់ថ្លើមត្រីជាដើម។ វីតាមីន D ក៏មានកម្រិតតិចតួចនៅក្នុង ថ្លើមគោ ឈីស និងផ្នែកលឿងរបស់ស៊ុត ហើយផ្សិតក៏ផ្ដល់វីតាមីន D ក្នុងកម្រិតតិចតួចដូចគ្នា។ វីតាមីននេះ ជំនួយក្នុងការស្រូបយកជាតិកាល់ស្យូម និងផូស្វាត ដែលជាសារធាតុសំខាន់សម្រាប់ឲ្យឆ្អឹង ធ្មេញ និងសាច់ដុំ មានសុខភាពល្អ។ ការដែលមានកម្រិតវីតាមីន D គ្រប់គ្រាន់ អាចការពារយើងពីជំងឺមួយចំនួនរួមមាន ជំងឺមហារីក ជំងឺបេះដូង និងជំងឺប្រព័ន្ធភាពស៊ាំប្រឆាំងខ្លួនឯង។
ក្នុងការសិក្សារមួយកាលពីឆ្នាំ ២០១៤ លើអ្នកជំងឺមហារីកសុដន់ ដែលទទួលបានកម្រិតវីតាមីន D ក្នុងបរិមាណខ្ពស់ (ច្រើនជាង ៣២ ណាណូក្រាម/មិល្លីលីត្រ) នៅអំឡុងពេលធ្វើរោគវិនិច្ឆ័យ ឃើញថាមានអត្រាស្លាប់ទាបជាងអ្នកជំងឺដែលទទួលបានកម្រិតវិតាមីនD ក្នុងបរិមាណទាប (តិចជាង ១៤ណាណូក្រាម /មិល្លីលីត្រ) ជាងពាក់កណ្ដាល។ ចំពោះអ្នកមានជំងឺ មហារីកទ្វាលាមក (Colorectal Cancer) មហារីកក្រពេញប្រូស្តាត មហារីកផ្លោកនោម និងជំងឺមហារីកគ្រាប់ឈាមប្រភេទ Non-Hodgkin ( Non-Hodgkin Lymphoma) ត្រូវបានគេរាយការណ៍ថាអាចមានប្រយោជន៍ចំពោះសុខភាពដូចគ្នានៅពេលដែលអ្នកទាំងនោះស្ថិតនៅក្រោមពន្លឺថ្ងៃ។
អត្ថបទពាក់ព័ន្ធ៖
- ទម្លាប់ខ្លះៗ ជួយការពារយើងមិនឱ្យងាយឈឺដោយមេរោគ ពេលប្រើប្រាស់បន្ទប់ទឹក
- គេងថ្ងៃមានប្រយោជន៍ច្រើន តែកុំគេងយូរម៉ោងពេក
- មូលហេតុអ្វីបានជាមានបញ្ហាឈឺសន្លាក់? គួរដោះស្រាយបែបណា?
- មកដឹងវិធីជួយសង្គ្រោះត្រឹមត្រូវ ពេលរលាកភ្លើង ទឹកក្តៅ ឬអាស៊ីដ
- អស់បារម្ភ! កើតឫសដូងបាតអាចថែទាំខ្លួនតាមវិធីទាំងនេះ
ការស្ថិតនៅក្រោមពន្លឺថ្ងៃ ក៏មានប្រយោជន៍កាត់បន្ថយការឡើងសម្ពាធឈាមផងដែរ ដោយសារតែពន្លឺព្រះអាទិត្យបង្កើតឲ្យមាន នីទ្រិកអុកស៊ីត (Nitric oxide)។ សារធាតុ នីត្រូហ្សែនអុកស៊ីត ដែលគេឃើញមាននៅក្នុងស្បែករបស់មនុស្ស នឹងចល័តចូលទៅក្នុងចរន្តឈាម នៅពេលដែលរាងកាយប៉ះទៅនឹង កាំរស្មី UVA របស់ព្រះ អាទិត្យ។ សារធាតុនីទ្រីកអុកស៊ីតនេះ គឺជាសារធាតុជួយសម្រួលសរសៃឈាម ដែលនាំឲ្យសម្ពាធឈាមធ្លាក់ចុះ។
ក្រៅពី វីតាមីន D និង នីទ្រិកអុកស៊ីត ការស្ថិតនៅក្រោមពន្លឺព្រះអាទិត្យក៏ជួយបង្កើនការផលិតជាតិ មេឡាតូនីន (Melatonin) សេរ៉ូតូនីន (Serotonin) និងជួយសម្រួលដល់ ម៉ោងពេលរបស់រាងកាយ (Circadian clock) ។ ទាំងអស់នេះ នឹងជួយឲ្យការគេងរបស់យើងបានកាន់តែប្រសើរ និងអារម្មណ៍កាន់តែល្អ។
២- ផលមិនល្អនៃការស្ថិតក្រោមពន្លឺព្រះអាទិត្យ
ផលមិនល្អនៃការស្ថិតនៅក្រោមពន្លឺព្រះអាទិត្យរួមមាន ការវិវត្តជាជំងឺមហារីកស្បែក និងការប្រែប្រួលនាំឲ្យខូចស្បែក។ ស្ត្រីដែលមានដំបៅរលាកដោយសារពន្លឺព្រះអាទិត្យ ចាប់ពី ៥ដងឡើងទៅ នៅចន្លោះអាយុ ១៥ ទៅ ២០ឆ្នាំ គឺងាយនឹងមានហានិភ័យខ្ពស់កើតជំងឺមហារីកស្បែក Melanoma ដែលជាជំងឺមហារីកស្បែកធ្ងន់ធ្ងរមួយប្រភេទ ដល់ទៅ ៨០ % បើធៀបនឹងអ្នកដែលគ្មានដំបៅ ។ ជំងឺមហារីកស្បែក Melanoma គឺកើតចេញពីកោសិកា Melanocytes ដែលជាកោសិកាគ្រប់គ្រងទៅលើពណ៌របស់ស្បែក។ ក្រៅពីកត្តាសេនេតិក កាំរស្មីអ៊ុលត្រាវីយ៉ូឡេ ដែលចេញពីពន្លឺព្រះអាទិត្យ ក៏អាចបង្កឲ្យស្បែកចេញជាបញ្ហានេះដែរ។ ករណីជំងឺមហារីកស្បែកផ្សេងទៀតដូចជា មហារីកកោសិកា Squamous និងមហារីកកោសិកា Basal ក៏អាចប្រហែលជាទាក់ទងនឹងការស្ថិតនៅក្រោមពន្លឺព្រះអាទិត្យយូរជ្រុលផងដែរ។
៣- តើយើងគួរស្ថិតនៅក្រោមពន្លឺព្រះអាទិត្យកម្រិតណា?
ជំងឺមហារីកស្បែក និងការប្រែប្រួលនាំឲ្យខូចស្បែក អាចនឹងធ្វើឲ្យយើងមិនចង់ស្ថិតនៅក្រោមពន្លឺព្រះអាទិត្យុ។ ប៉ុន្តែ ទំនាក់ទំនងរវាងជំងឺមហារីកស្បេក និងកាំរស្មី អ៊ុលត្រាវីយ៉ូឡេ គឺជារឿងពីរខុសគ្នា។ ការដែលមិនមានរលាកដោយសារពន្លឺព្រះអាទិត្យគឺទាក់ទងនឹងការកាត់បន្ថយហានិភ័យនៃជំងឺមហារីកស្បេក ខណៈការរលាកដោយសារពន្លឺថ្ងៃគឺទាក់ទងនឹងកើនឡើងពីរដងនៃហានិភ័យជំងឺមហារីកស្បេក។ ការពិតទៅ គេបានសង្កេតជាយូរមកហើយចំពោះអ្នកដែលធ្វើការខាងក្រៅផ្ទះក្រោមពន្លឺថ្ងៃ គឺមានអត្រាកើតជំងឺមហារីកស្បេកទាបជាងអ្នកដែលធ្វើការក្នុងម្លប់។
ហេតុនេះ ការស្ថិតក្រោមពន្លឺថ្ងៃមធ្យម គឺជារឿងសំខាន់។ បើគ្មានការស្ថិតនៅក្រោមពន្លឺថ្ងៃគ្រប់គ្រាន់ទេ យើងនឹងរារាំងខ្លួនប្រាណយើងពីការទទួលបានគុណប្រយោជន៍របស់ពន្លឺព្រះអាទិត្យ ហើយអាចប្រឈមនឹងធ្វើឲ្យខ្លួនយើងខ្វះវីតាមីន D ទៀតផង។ ជារួម អ្វីដែលយើងត្រូវធ្វើ គឺត្រូវកំណត់ឲ្យបានត្រឹមត្រូវ ពេលណាដែលត្រូវស្ថិតនៅក្រោមពន្លឺថ្ងៃ។ យើងអាចប្រើឡេការពារពន្លឺថ្ងៃ ដើម្បីការពារប្រឆាំងនឹងកាំរស្មីអុលត្រាវីយ៉ូឡេ និងធ្វើឲ្យស្បែកមានសំណើមគ្រប់គ្រាន់ ដើម្បីការពារការខូចស្បែកដោយសារពន្លឺថ្ងៃ។
[embed-health-tool-due-date]