backup og meta

ញ៉ាំពពួកបន្លែផ្លែឈើទាំងនេះ ល្អជាងខូឡាជែនកំប៉ុងទៀត

ញ៉ាំពពួកបន្លែផ្លែឈើទាំងនេះ ល្អជាងខូឡាជែនកំប៉ុងទៀត

មាន​មិត្ត​នារី​ជាច្រើន​បាន​ជ្រើសរើស​ផលិតផល​ខូឡាជេន​ស្រាប់​មក​ញ៉ាំ ដើម្បី​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា និង​មើល​ទៅ​មាន​សំណើម​ស្រស់​ស្អាត។ ប៉ុន្តែ​នៅ​ពេល​យើង​ទិញ​ផលិតផល​កំប៉ុង ឬ​ប្រអប់​ស្រាប់ យើង​មិន​ដឹង​ប្រភព និង​អាច​ជឿជាក់​បាន​កម្រិត​ថា ថា​ផ្សំ​ពី​វត្ថុ​ធាតុ​ដើម និង​មាន​ការ​វេច​ខ្ចប់​ត្រឹមត្រូវ។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ទូទៅ​បាន​ឲ្យ​ដឹង​ថា បើ​ចង់​ផឹក​ខូឡាជេន​ទិញ​ស្រាប់ ស្រីៗ​គួរតែ​ងាក​មក​ញ៉ាំ​ពពួក​បន្លែ​ផ្លែឈើ​មួយ​ចំនួន​វិញ ជា​ពិសេស​ពពួក​បន្លែ​ពណ៌​លឿង គឺ​សម្បូរ​ទៅ​ដោយ​ខូឡាជេន​ជាង​បន្លែ ផ្លែ​ឈើ​ដទៃ។

១- ត្របែក

វីតាមីន C ដើរ​តួយ៉ាង​សំខាន់​ក្នុង​ការ​ផលិត​ប្រូសេស្តេរ៉ូន​ដែល​ជា​ប្រភព​កូឡាជែន​ដល់​ស្បែក ដូច្នេះ​ការ​ទទួល​បាន​វីតាមីន C គ្រប់គ្រាន់​ចាំបាច់ ហើយ​ពពួក​ស្វាយ ក្រូច​គឺ​សម្បូរ​ទៅ​ដោយសារ​ធាតុ​ចិញ្ចឹម​មួយ​នេះ ជាពិសេស​ត្របែក​នេះ​តែម្ដង។

២- ត្រី

យើង​ដឹង​ហើយ​ថា ខូឡាជែន​ដែល​លក់​លើ​ទីផ្សារ​ផ្សំ​ឡើង​ពី​ត្រី និង​សាច់​ជាដើម ដូចនេះ​ស្រីៗ​អាច​ញ៉ាំ​អាហារ​ដែល​ចម្អិន​ពី​ត្រី​ឲ្យ​បាន​ច្រើន​ក៏​ទទួល​បាន​ប្រសិទ្ធភាព​ដូចគ្នា។

៣- ស៊ុត

ផ្នែក​ពណ៌​ស​របស់​ស៊ុត មាន​ផ្ទុក​អាមីណូ​អាស៊ីដបរិមាណ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់ ដែល​វា​ជា​សមាសធាតុ​ចាំបាច់ សម្រាប់​ផលិត​កម្ម​ខូឡាជែន។

សម្រស់

៤- សណ្ដែក

សណ្ដែក គឺជា​អាហារ​មាន​ជាតិ​ប្រូតេអ៊ីន​ខ្ពស់ ដែល​ជា​រឿយៗ​មាន​ផ្ទុក​អាស៊ីដ​អាមីណូ​ចាំបាច់​សម្រាប់​ការ​សំយោគ​ខូឡាជែន។ លើស​ពី​នេះ​​សណ្ដែក​ភាគច្រើន​សម្បូរ​ទៅ​ដោយ​ទង់ដែង ដែល​ជា​សារធាតុ​ចិញ្ចឹម​ចាំបាច់​មួយ​ទៀត សម្រាប់​ផលិត​ខូឡាជែន។

៥- គ្រាប់​ស្វាយ​ចន្ទី

គ្រាប់​ស្វាយ​ចន្ទី​សម្បូរ​ស័ង្កសី និង​ទង់ដែង​ដែល​សារធាតុ​ទាំងពីរ​នេះ​ជួយ​បង្កើន​សមត្ថភាព​របស់​រាងកាយ​ក្នុង​ការ​បង្កើត​ខូឡាជែន។

៦- ប៉េងប៉ោះ

ប្រភព​វីតាមីន C មួយ​នេះ​អាច​ផ្តល់​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ដល់​ទៅ​ជិត ៣០ ភាគរយ​នៃ​សារធាតុ​ខូឡាជែន។ ផ្លែ​ប៉េងប៉ោះ​ក៏​មាន​ផ្ទុក​សារជាតិ​លីកូទីន ដែល​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ការពារ​ការ​រលាក​ដល់​ស្បែក។

៧- ម្ទេស​លឿង

ម្ទេស​លឿង​ក៏​សម្បូរ​វីតាមីន C ខ្ពស់ ព្រម​ទាំង​ផ្ទុក​សារធាតុ Capsaicin ដែល​ជា​សមាសធាតុ​ប្រឆាំង​នឹង​ការ​រលាក អាច​ប្រឆាំង​ភាព​ចាស់​ជ្រីវជ្រួញ។

អត្ថបទពាក់ព័ន្ធ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

05/06/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ផ្លែឈើ៤នេះ សម្បូរវីតាមីន C ជួយបង្កើនខូឡាជែន និងការពារស្នាមជ្រួញ

គន្លឹះថែទាំស្បែកនៅរដូវភ្លៀង ជួយឲ្យស្បែកមានសុខភាពល្អ និងក្មេងជាងវ័យ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jun 05, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម