backup og meta

ហេតុផលសំខាន់ ៣ យ៉ាង គ្រប់គ្នា​មិនគួរចូលគេងទាំងសក់នៅសើម

ត្រួតពិនិត្យដោយ ទូច សុខា


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 27, 2020

    ហេតុផលសំខាន់ ៣ យ៉ាង គ្រប់គ្នា​មិនគួរចូលគេងទាំងសក់នៅសើម

    ស្រីៗគ្នាយើង​មួយចំនួនទំនងជា​ធ្លាប់ងូតទឹក និង​កក់​សក់​នៅ​ពេល​យប់ ហើយថែមទាំង​អាច​ចូល​គេង​ទាំង​សក់​សើម​ផង​។ គ្នា​យើង​ដឹងទេ​ការ​ចូល​គេងទាំង​​​សក់នៅ​​​សើម​​អាច​នឹង​ធ្វើ​ឲ្យ​​ខ្នើយ​កើយរបស់​យើង​​សើមដែរ​​ និង​សំបូរ​ដោយ​បាក់តេរីតោងជាប់​ ​អាចផ្ដល់​​ផល​​ប៉ះ​ពាល់​​មួយចំនួនដល់សុខភាព​យើងទៀតផង​​។

    ផលប៉ះពាល់ពីការគេងពេលសក់សើម

    . ជំងឺ​ផ្ដាសាយ

    យើង​អាច​ឆ្លង​ផ្ដាសាយ​បាន​មិន​មែន​ដោយសារ​សក់​សើម​ទេ ប៉ុន្តែ​នេះ​មក​ពី​បាក់តេរី​នៅ​លើ​ខ្នើយ​សើម ដោយ​សារតែ​​ច្រមុះ មាត់ និង​​ភ្នែក​​យើង​ផ្អឹប​​នឹង​ខ្នើយ ​ដែល​នាំ​ឲ្យ​ងាយ​ឆ្លង​វីរុស និង​បាក់តេរី។

    . ការ​ឆ្លង​បាក់តេរី

    ការ​នៅ​ជាមួយ​នឹង​បាក់តេរី​សើម​ធ្វើ​ឲ្យ​ស្បែក​ងាយ​ឆ្លង​មេរោគ។ ជាទូទៅ​អាច​នឹង​បង្ក​ឲ្យ​មាន​អង្កែ និង​ជំងឺ​ស្បែក Ringworm នៅ​លើ​ស្បែក​ក្បាល។

    . សុខភាព​សក់

    ស្បែក និង​សក់​របស់​យើង​អាច​នឹង​ទទួល​រង​ប៉ះពាល់​ដោយសារ​ការ​ចូល​គេង​ពេល​សក់​សើម​។ ប្រសិន​ជា​សក់​យើង​មិន​មាន​សុខភាព​ល្អ​ស្រាប់ សក់​នឹង​ខូច។ បន្ថែម​ពី​នេះ​ទៀត ស្បែក​របស់​យើង​ក៏​ទទួល​រង​ការ​ខូចខាត​ដែរ​ព្រោះ​ពេល​នៅ​ជាមួយ​បាក់​តេរី​​យូរ​អាច​​នឹង​ធ្វើឲ្យ​​សុខភាព​ស្បែក​ចុះ​​ខ្សោយ​​ដែល​នាំ​ឲ្យ​ស្ងួត ឡើង​មុន និង​​រលាក​ជាដើម។

    វិធី​ចៀស​ផុត​ពី​ផល​ប៉ះពាល់​ដោយ​ការ​ចូល​គេង​ពេល​សក់​សើម

    . ផ្លាស់​ប្តូរ​ទម្លាប់​

    យើង​អាច​ផ្លាស់​ប្តូរ​ទម្លាប់​កក់​សក់​នៅ​ពេល​ព្រឹក និង​កុំ​ងូតទឹក​យប់ជ្រៅពេក។ ការ​កក់សក់​នៅ​ពេល​ព្រឹក​អាច​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ស្រស់​ស្រាយ​ក្នុង​ការ​ចាប់​ផ្តើម​ថ្ងៃ​ថ្មី​របស់​យើង។

    . ទ្រាប់​កន្សែង​ស្ងួត​នៅ​លើ​ខ្នើយ

    នៅពេល​ខ្លះ​យើង​អាច​នឹង​មាន​អារម្មណ៍​ថា​ហត់​នឿយចង់ចូលគេងលឿន ទាំង​សក់​យើង​ក៏​នៅ​សើមនៅឡើយ​។ ដូចនេះ​ហើយ​​ដើម្បី​ការពារ​កុំ​ឲ្យ​សំណើម​ជ្រាប​ចូល​ទៅ​ក្នុង​ខ្នើយ និង​បង្ក​បាក់តេរី យើងអាច​ទ្រាប់កន្សែង​ស្ងួត​នៅ​លើ​ខ្នើយ។ ប៉ុន្តែ​ការ​ជូត​សក់​ឲ្យ​ស្ងួត​​មុន​ចូលគេង​នៅ​តែ​ជា​ជម្រើស​ដ៏​ល្អ។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខ​ភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ជា​មួយ​ពេទ្យ​ជំនាញ​។​​​ Hello Health Group​ មិន​​ចេញ​វេជ្ជបញ្ជា ​​មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ទេ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ទូច សុខា


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 27, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម