ស្រីៗគ្នាយើងមួយចំនួនទំនងជាធ្លាប់ងូតទឹក និងកក់សក់នៅពេលយប់ ហើយថែមទាំងអាចចូលគេងទាំងសក់សើមផង។ គ្នាយើងដឹងទេការចូលគេងទាំងសក់នៅសើមអាចនឹងធ្វើឲ្យខ្នើយកើយរបស់យើងសើមដែរ និងសំបូរដោយបាក់តេរីតោងជាប់ អាចផ្ដល់ផលប៉ះពាល់មួយចំនួនដល់សុខភាពយើងទៀតផង។
យើងអាចឆ្លងផ្ដាសាយបានមិនមែនដោយសារសក់សើមទេ ប៉ុន្តែនេះមកពីបាក់តេរីនៅលើខ្នើយសើម ដោយសារតែច្រមុះ មាត់ និងភ្នែកយើងផ្អឹបនឹងខ្នើយ ដែលនាំឲ្យងាយឆ្លងវីរុស និងបាក់តេរី។
២. ការឆ្លងបាក់តេរី
ការនៅជាមួយនឹងបាក់តេរីសើមធ្វើឲ្យស្បែកងាយឆ្លងមេរោគ។ ជាទូទៅអាចនឹងបង្កឲ្យមានអង្កែ និងជំងឺស្បែក Ringworm នៅលើស្បែកក្បាល។
៣. សុខភាពសក់
ស្បែក និងសក់របស់យើងអាចនឹងទទួលរងប៉ះពាល់ដោយសារការចូលគេងពេលសក់សើម។ ប្រសិនជាសក់យើងមិនមានសុខភាពល្អស្រាប់ សក់នឹងខូច។ បន្ថែមពីនេះទៀត ស្បែករបស់យើងក៏ទទួលរងការខូចខាតដែរព្រោះពេលនៅជាមួយបាក់តេរីយូរអាចនឹងធ្វើឲ្យសុខភាពស្បែកចុះខ្សោយដែលនាំឲ្យស្ងួត ឡើងមុន និងរលាកជាដើម។
វិធីចៀសផុតពីផលប៉ះពាល់ដោយការចូលគេងពេលសក់សើម
១. ផ្លាស់ប្តូរទម្លាប់
យើងអាចផ្លាស់ប្តូរទម្លាប់កក់សក់នៅពេលព្រឹក និងកុំងូតទឹកយប់ជ្រៅពេក។ ការកក់សក់នៅពេលព្រឹកអាចជួយឲ្យយើងមានអារម្មណ៍ស្រស់ស្រាយក្នុងការចាប់ផ្តើមថ្ងៃថ្មីរបស់យើង។
២. ទ្រាប់កន្សែងស្ងួតនៅលើខ្នើយ
នៅពេលខ្លះយើងអាចនឹងមានអារម្មណ៍ថាហត់នឿយចង់ចូលគេងលឿន ទាំងសក់យើងក៏នៅសើមនៅឡើយ។ ដូចនេះហើយដើម្បីការពារកុំឲ្យសំណើមជ្រាបចូលទៅក្នុងខ្នើយ និងបង្កបាក់តេរី យើងអាចទ្រាប់កន្សែងស្ងួតនៅលើខ្នើយ។ ប៉ុន្តែការជូតសក់ឲ្យស្ងួតមុនចូលគេងនៅតែជាជម្រើសដ៏ល្អ។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ។