មានមិត្តនារីជាច្រើនចង់បានស្បែកសស្អាត ហើយអ្វីដែលសំខាន់បច្ចុប្បន្នមានផលិតផលជាច្រើនដាក់លក់លើទីផ្សារ ខណៈផលិតផលខ្លះនាំឲ្យប៉ះពាល់ដល់សុខភាព។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានឲ្យដឹងថា អ្នកចង់លាបឡេស្បែក ត្រូវគិតពីប៉ុន្មានចំណុចដូចខាងក្រោម៖
– ចៀសវាងផលិតផលគ្មានម៉ាក សញ្ញា
– ពិនិត្យមើលប្រវត្តិក្រុមហ៊ុននាំចូល
– ចៀសវាងផលិតផលដែលមិនមានរាយឈ្មោះពីសារធាតុផ្សំ
– ដាក់កាលបរិច្ឆេទផលិត និងផុតកំណត់
– មានការទទួលស្គាល់ជាសកលឬទេ?
– មើលការចុះបញ្ជី និងលេខប្រវេទន៍នៅក្រសួងសុខាភិបាល
– ពិនិត្យមើលទីតាំងក្រុមហ៊ុនផលិត។
វេជ្ជបណ្ឌិតឯកទេសទូទៅរូបនោះ បន្តទៀតថាផលិតផលល្អ គ្មានជាតិកាត់ លាបទៅជួយឲ្យស្បែកប្រែប្រួលម្ដងបន្តិចៗ មិនមែនលេប ៣ ឬ ៧ ថ្ងៃដឹងលទ្ធផលឡើយ។ ចំណែកផលិតផលដែលគេប្រកាសលាបភ្លាមសភ្លាម អាចមិនល្អទៅថ្ងៃមុន ហើយប៉ះពាល់ដល់សុខភាពច្រើនយ៉ាង ព្រោះវាសម្បូរទៅដោយជាតិបារតច្រើន។
មួយវិញទៀតលោកវេជ្ជបណ្ឌិតក៏បានហាមមិនឲ្យប្រើផលិតផលលាយដែលគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ ព្រោះយើងមិនដឹងពីសារធាតុផ្សំ ដែលនាំឲ្យមានបញ្ហាតម្រងនោម ប៉ះពាល់សួត ប្រព័ន្ធរំលាយអាហារ រលាកស្បែក កន្ទួលស្បែក និងឆាប់មានស្នាម ជាំ ហើយជាពិសេសស្ត្រីមានផ្ទៃពោះ បើប្រើឡេមានជាតិបារត នាំឲ្យប៉ះពាល់ខួរក្បាល និងការចងចាំរបស់ទារក។
អត្ថបទពាក់ព័ន្ធ៖
- អនុវត្តទម្លាប់ ៥ យ៉ាងមុនចូលគេង ជួយឲ្យស្បែកមានសុខភាពល្អ
- វិធីធ្វើម៉ាសបិទមុខនៅផ្ទះខ្លួនឯង សម្រាប់ស្បែក ៦ ប្រភេទផ្សេងគ្នា
- លាបម្សៅ ឬឡេលាយ សលឿនដូចចិត្ត តែមានផលប៉ះពាល់ច្រើនណាស់
- ដឹងអត់ ម្សៅ ឬឡេលាយផ្សំពីអីខ្លះ បានលាបទៅមានប្រសិទ្ធភាពលឿនម្ល៉េះ?
- និយមខាត់ប្រើថ្នាំខាត់ស្បែកឲ្យសខ្ចី មានដឹងពីផលលំបាក ៣ យ៉ាងនេះអត់?
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-due-date]