ស្រីៗគ្នាយើងធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាស្រីៗនៅអាស៊ីងាយនឹងជាំមុខ(melasma) ជាងស្រីៗនៅតំបន់ផ្សេងៗទៀតនៅលើពិភពលោក? អត្ថបទខាងក្រោមនេះនឹងឆ្លើយសំណួរនេះ ព្រមទាំងផ្តល់ការណែនាំខ្លះឲ្យយើងដឹងអំពីវិធីទប់ទល់នឹងការឡើងជាតិពណ៌លើស្បែកនេះ (hyperpigmentation)។
១– ស្ថានភាពនៃការឡើងជាតិពណ៌លើស្បែក (hyperpigmentation) របស់ប្រជាជនអាស៊ី
ស្បែកប្រជាជនអាស៊ីជាទូទៅងាយនឹងមានបញ្ហា។ ថ្វីបើស្បែកអ្នកនៅអាស៊ីមានត្រូវគេគិតថាមានលក្ខណៈរឹងមាំជាងប្រជាជននៅទ្វីបផ្សេង ប៉ុន្តែវាក៏ងាយនឹងមានស្លាកស្នាម និងងាយនឹងធ្វើឲ្យមានការឡើងជាតិពណ៌លើស្បែក។ ដូច្នេះ ការឡើងជាតិពណ៌លើស្បែកគឺជាជំងឺទូទៅមួយសំរាប់ស្រីៗអាស៊ី។ នេះជាមូលហេតុមួយដែលយើងតែងតែរកឃើញថាមានគ្រឿងផ្សំសំរាប់ធ្វើឲ្យស្បែកភ្លឺរលោងជាច្រើននៅក្នុងគ្រឿងសំអាងសម្រាប់អ្នករស់នៅតំបន់អាស៊ី។
មុខនឹងប្រែជាពណ៌ត្នោត ឬមានពណ៌ត្នោតនៅថ្ពាល់ ចង្កា ឬថ្ងាសជាដើម។ នេះមានន័យថាយើងកំពុងមានការឡើងជាតិពណ៌។ សារធាតុពណ៌លើស្បែកច្រើនកើតមានចំពោះស្ត្រីមានផ្ទៃពោះ ឬទើបសម្រាលកូនរួច។
អត្ថបទពាក់ព័ន្ធ៖
- ជួបបញ្ហារមាស់ស្បែកសាក ៤ វិធីនេះជួយបន្ថយអាការៈបាន
- ដឹងអត់! កើតមុនលើផ្ទៃមុខក៏អាចបញ្ជាក់ពីបញ្ហាសុខភាពដែរ
- ពិតទេ ញ៉ាំគ្រឿងផ្អាប់ ឬពងទាកូន ធ្វើឲ្យមុខឡើងមុន?
២– ហេតុអ្វីបានជាស្ត្រីអាស៊ីជាច្រើនមានការឡើងជាតិពណ៌លើស្បែក
ការសិក្សាមួយចំនួនបានលើកឡើងថា មូលហេតុដែលស្ត្រីនៅអាស៊ីជាច្រើនឡើងជាំលើស្បែកគឺបណ្តាលមកពីការផលិតជាតិមេឡានីន។ មេឡានីនគឺជាសារធាតុពណ៌ស្បែកធម្មជាតិដែលមាននាទីការពារស្បែកពីផលប៉ះពាល់នៃកាំរស្មីយូវី (UV) ។ នៅពេលដែលរាងកាយផលិតជាតិមេឡានីនច្រើន នោះយើងនឹងមានស្បែកខ្មៅស្រអាប់។ នៅពេលដែលការផលិតមេឡានីនត្រូវបានកើនឡើង (ដោយសារអតុល្យភាពអ័រម៉ូន) នោះការឡើងជាំនឹងលេចឡើង។ ម៉្យាងវិញទៀតជាមួយនឹងអាកាសធាតុនៅអាស៊ីក៏អាចបណ្តាលឲ្យស្បែកយើងងាយនឹងមានបញ្ហាជាមួយនឹងសារធាតុពណ៌ដូចជាការឡើងជាំ ឬ ការឡើងជាតិពណ៌លើស្បែកផងដែរ។
៣– ការព្យាបាលសារធាតុពណ៌លើស្បែក?
បច្ចុប្បន្ននេះមិនមានការព្យាបាលសម្រាប់បញ្ហាជាំមុខ (melasma) ទេ តែយើងអាចកាត់បន្ថយរោគសញ្ញាបានដោយអនុវត្តតាមដំណោះស្រាយដូចខាងក្រោម៖
– ប្រើ hydroquinone, tretinoin និង corticosteroid ៖ ការប្រើសារធាតុទាំងនេះលើស្បែកអាចជួយឲ្យស្បែកយើងភ្លឺរលោងបាន។
– ថ្នាំផ្សេងទៀត៖ ការប្រើថ្នាំដើម្បីជួយឲ្យស្បែកភ្លឺមានដូចជាអាស៊ីត azelaic ឬអាស៊ីត kojic ។ អាស៊ីត azelaic គឺជាអាស៊ីតធម្មជាតិ វាត្រូវបានគេប្រើជំនួសឲ្យ hydroquinone ។ អាស៊ីត azelaic ត្រូវបានផលិតដោយការប្រមូលផលពីមេតំបែរ វាជួយឲ្យស្បែកដុះមកមានសុខភាពល្អ។ យោងតាមការសិក្សាដែលបានចុះផ្សាយពីគ្រឿងសំអាងបាននិយាយថាអាស៊ីត azelaic មានប្រសិទ្ធភាពប្រឆាំងនឹងការឡើងជាតិពណ៌លើស្បែក ហើយវាក៏អាចជួយឲ្យមានភាពប្រសើរឡើងលើអ្នកកើតមុនផងដែរ។
– ស្ពាន់ធ័រ (Sulfur)៖ គឺជាវិធីមួយក្នុងការព្យាបាលការឡើងជាតិពណ៌លើស្បែក។ ស្ពាន់ធ័រដូចជាឱសថព្យាបាល holistic hyperpigmentation សំរាប់ស្បែកអាស៊ី។ ស្ពានធ័រជាប្រភេទរ៉ែដែលត្រូវបានគេឲ្យតម្លៃជាយូរមកហើយសម្រាប់ការព្យាបាលស្នាមខ្មៅ។ កន្លែងដែលប្រជាជនអាស៊ីពេញនិយមទៅជាងគេគឺការត្រាំទឹកក្តៅដែលសម្បូរស្ពាន់ធ័រ។ ស្ពាន់ធ័រក៏ត្រូវបានគេយកប្រើសំរាប់បន្ធូរជំងឺរលាកសន្លាក់ និងជំងឺស្បែកមួយចំនួន ដែលត្រូវបានគេស្គាល់ថាជា “ រ៉ែសម្រស់ធម្មជាតិ” ។ ម្យ៉ាងទៀតវាត្រូវគេហៅបែបនេះដោយសាររាងកាយអាចពឹងផ្អែកលើវាដើម្បីផលិតស្បែក ក្រចក និងសក់ឲ្យមានសុខភាពល្អ។
ជនជាតិអាស៊ីមានស្បែកដែលងាយរងគ្រោះជាងមនុស្សមកពីទ្វីបដទៃទៀត។ ដូច្នេះយើងត្រូវមានចំណេះដឹងជាមូលដ្ឋានខ្លះៗអំពីលក្ខណៈនៃប្រភេទស្បែក និងត្រូវប្រយ័ត្នក្នុងការជ្រើសរើសផលិតផលថែរក្សាស្បែក។ សង្ឃឹមថាអត្ថបទនេះនឹងមានប្រយោជន៍សម្រាប់គ្នាយើងក្នុងការស្វែងយល់អំពីស្បែករបស់ប្រជាជនអាស៊ីយើង។
[embed-health-tool-due-date]