backup og meta

ប្រើវិធីទាំងនេះនៅផ្ទះ អាចជួយឱ្យប្រអប់ដៃទន់ស្រលូនស្អាតបាន

ប្រើវិធីទាំងនេះនៅផ្ទះ អាចជួយឱ្យប្រអប់ដៃទន់ស្រលូនស្អាតបាន

គ្នា​យើង​ជា​សុភាព​នារី ពិសេស​អ្នក​​ដែល​ត្រូវ​ធ្វើ​កិច្ច​ការ​ផ្ទះ​ច្រើន ក៏​នៅ​តែ​ប្រាថ្នា​ចង់​បាន​ឱ្យ​ប្រអប់​ដៃ​ទន់​ស្រឡូន​ស្អាត ទាំង​ម្រាម​ដៃ និង​ប្រអប់​ដៃ ឱ្យ​​មាន​ភាព​ទាក់​ទាញ​។ ដើម្បីបាន​ប្រអប់ដៃ​ស្រឡូន​បែបនេះ​អ្នកជំនាញ​​ផ្នែក​សម្ផស្ស​ផ្ដល់​ជា​គន្លឹះ​ខ្លះ​ៗ ​ដូច​ខាង​ក្រោម​៖

១. ការ​ឧស្សាហ៍​លាង​ដៃ​

ការ​លាង​ដៃ​​​ញឹក​ញាប់ មិន​ត្រឹម​តែ​ជួយ​ឱ្យ​ស្បែក​ដៃ​យើង​ស្អាត មានអនាម័យ​​ ​ជួយ​បង្ការ​យើង​ពី​មេរោគ​ និង​បង្ក​ជំងឺ​ផ្សេង​ៗ​ទៀត​។ យើង​​អាច​លាង​ដៃ​ជា​មួយ​ទឹក​ក្តៅ​ឧណ្ហ​ៗ​ជា​ជម្រើស​ល្អ ដែល​ផ្ទុយ​ពី​ទឹក​​ត្រជាក់​ពេក​ នាំ​ឱ្យ​​ខូច​ស្បែក​ទៅ​វិញ​។

២. ជ្រើស​រើស​សាប៊ូ​លាង​ដៃឱ្យ​បាន​ត្រឹម​ត្រូវ​

ស្រីៗ​យើង​គួរ​ចេះ​ជ្រើស​រើស​ និង​ប្រើ​សាប៊ូ​សម្រាប់​លាង​ដៃ​ដែល​មាន​សារធាតុ​គីមី​ស្រាល​ៗ ផ្សំ​ពី​ជ័រ​ ឬ​តែ​ធម្មជាតិ ឬ​​មាន​ក្លិន​ឈើ ដែល​ល្អ​សម​ស្រប​សម្រាប់​សម្អាត​ដៃ។

អត្ថបទ​ពាក់ព័ន្ធ៖

៣. ការ​ប្រើ​ឡេ​លាប​ផ្តល់​សំណែម​ដល់​ស្បែក​ដៃ

បន្ទាប់​ពី​ងូត​ទឹក​រួច យើង​ក៏​អាច​ប្រើ​ប្រាស់ ឡេ​លាប​ដែល​ជួយ​រក្សា​សំណើម និង​ធ្វើ​ឱ្យ​ស្បែក​ដៃ​មាន​ភាព​ស្រស់​ស្អាត​។ ស្រីៗ​យើង​គប្បី​ប្រើ​ឡេ​លាប​ដែល​ស័ក្តិសម​​នឹងស្បែក​យើង​។

៤. ប្រើ​ប្រេង​ធម្មជាតិ ឬ​ទឹក​ឃ្មុំ

ទឹក​ឃ្មុំ​មាន​សមាស​ធាតុ​ប្រឆាំង​មេរោគ ដែល​ជួយ​សម្អាត​ដៃ​បាន​ស្អាត។ យើង​អាច​ប្រើ​ទឹក​ឃ្មុំ​ ម្តង​ក្នុង​មួយ​សប្តាហ៍​ ដោយ​លាប​ថ្នម​ៗ​លើ​ដៃ​ និង​ទុក​ចោល​រយៈ​ពេល​ ៥-១០​នាទី រួច​លាង​ជម្រះ​ នឹង​ទឹក​ក្តៅ​ឧណ្ហ​ៗ។ ម្យ៉ាង​ទៀត​ គ្នា​យើង​ក៏​អាច​ប្រើ​ប្រេង​អូលីវ​​មក​ត្រាំ​ដៃ​រយៈ​ពេល​៥​នាទី ដែល​​ជួយ​ឱ្យ​​ស្បែក​ដៃ និង​ក្រចក ស្អាត​ និង​​មាន​​សំណើម​។

៥. សម្អាត​ប្រអប់​ដៃ

សម្រាប់​​​គ្នា​យើង ចង់​​ឱ្យ​ស្បែក​ដៃ​​ភ្លឺ​រលោង​បន្ថែម គឺ​អាច​យក​ក្រូច​ឆ្មារ​មក​ដុស​ស្បែក​ដៃ ដែល​អាច​ជួយ​បំបាត់​ស្នាម និង​ធ្វើ​ឱ្យ​ស្បែក​ដៃ​ទន់ ភ្លឺ​រលោង ហើយ​វិធី​ទាំង​នេះ សុទ្ធ​សឹង​តែ​អនុវត្ត​នៅ​ផ្ទះ​បាន ដោយ​ពុំ​បាច់​ចំណាយ​ថវិកា​ច្រើន​៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.boldsky.com/beauty/body-care/how-to-make-hands-beautiful-naturally-at-home/articlecontent-pf216079-132865.html

https://www.boldsky.com/beauty/body-care/how-to-make-hands-softer-131935.html

កំណែ​ប្រែបច្ចុប្បន្ន

27/07/2020

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

មានសាច់យារធ្លាក់នៅដើមដៃ ចង្កេះ សាកវិធីសាស្រ្តហាត់ប្រាណនេះអាចជួយបាន

ការពារមិនឲ្យប្រអប់ដៃស្ងួត ដោយអនុវត្តវិធីស្រួលៗទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Jul 27, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម