backup og meta

នៅផ្ទះពេលបិទខ្ទប់​កុំ​មើល​ទូរសព្ទច្រើនពេក អាច​ប៉ះពាល់ស្បែក

នៅផ្ទះពេលបិទខ្ទប់​កុំ​មើល​ទូរសព្ទច្រើនពេក អាច​ប៉ះពាល់ស្បែក

ក្នុង​ពេល​ដែល​​យើង​គ្រប់​គ្នា​ត្រូវ​នៅ​ក្នុង​ផ្ទះ​តាម​ការ​ណែនាំ​របស់​រដ្ឋាភិបាល ដើម្បី​ទប់ស្កាត់​ការ​រាល​ដាល​វីរុស​កូវីដ១៩ ពិត​ណាស់​គ្នា​យើង​ប្រហែលជា​ចំណាយ​ពេល​ច្រើន​មើល​ទូរសព្ទ ទូរទស្សន៍ ឬ​នៅ​មុខ​កុំព្យូទ័រ​ច្រើ​ន​ជា​ដើម​។ ការ​នៅ​មុខ​ឧបករណ៍​អេឡិចត្រូនិក​ទាំង​នេះ​យូរម៉ោង ក៏​អា​ច​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​ស្បែក​របស់​យើង​ដែរ​ដោយ​សារ​តែពន្លឺ​ពណ៌ខៀវ​ចេញ​ពី​អេក្រង់​ឧបករណ៍​ទាំង​នោះ​។​

១. ​ឥទ្ធិពល​ពន្លឺ​ពណ៌​ខៀវ​លើ​ស្បែក​

គ្នា​យើង​ប្រហែល​ជា​បាន​ដឹង​ហើយ​ថា​កាំរស្មី​ UV ​អាច​បំផ្លាញ​កោសិកា DNA ដោយ​ផ្ទាល់ តែ​ចំណែក​ពន្លឺ​ពណ៌​ខៀវ​នេះ​វិញ​បាន​បាន​បំផ្លាញ​ខូឡាជែន​របស់​ស្បែក​ តាម​រយៈoxidative stress ​។ Oxidative stress គឺជា​បាតុភូត​មួយ​បង្ក​ឲ្យ​មាន​អតុល្យភាព​រវាង​រ៉ាឌីកាល់​សេរី និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​នៅ​ក្នុង​រាង​កាយ​ ដែល​ការ​ណ៍នេះ​អាច​នាំ​ឲ្យ​ខូច​ខាត​កោសិកា និង​ជាលិកា​ ដែល​អាច​នាំ​ឲ្យ​ស្បែក​ឆាប់​ចាស់​។

សារធាតុគីមី​ក្នុង​ស្បែក​របស់​យើង​ម្យ៉ាង​មាន​ឈ្មោះ​ថា​​ flavin ជា​អ្នក​ស្រូប​យក​ពន្លឺពណ៌ខៀវ​នេះ។ ប្រតិកម្ម​ដែល​កើត​មាន​ពេល​ស្រួប​ពន្លឺ​នេះ​នាំ​ឲ្យ​មាន​ការ​ផលិត​មូលេគុល​អុកស៊ីសែន​មិន​មាន​ស្ថិរភាព ឬ​ហៅថា​រ៉ាឌីកាល់​សេរី​ ដែល​អាច​បំផ្លាញ​ស្បែក​របស់​យើង​បាន​។ ការ​ប៉ះពាល់​ពន្លឺពណ៌​ខៀវ​នេះ​យូរ អាច​នាំ​ឲ្យ​​ស្បែក​ប្រែពណ៌ ទៅជា​ជាំ​ កម្រិត​មធ្យម​​ទៅ​ជា​ខ្មៅ​​។

ពន្លឺ​មួយ​នេះ​ក៏​មាន​ឥទ្ធិពល​លើ​ស្បែក ធ្វើ​ឲ្យ​ស្បែក​ឆាប់​ចាស់​ជាង​វ័យ​។ ដូច​គ្នា​ដែរ ពេល​យើង​អង្គុយ​សម្លឹង​អេក្រង់​ទូរសព្ទ​យូរ យើង​ក៏​ត្រូវ​ឱន​យូរ​ដូច​គ្នា។ ការ​ឱន​យូរ​នេះ​ធ្វើ​ឲ្យ​ស្បែក​នៅ​ក​របស់​យើង​​អាច​ឡើង​ជ្រួញ​លឿន​ដែរ​។​​

មើលទូរសព្ទ

២. វិធី​ការពារ​ស្បែក​

វិធី​ងាយ​ៗ​មួយ​គឺ យើង​ត្រូវ​កម្រិត​ពន្លឺ​ពណ៌​ខៀវ​នេះ​ចេញពី​ឧបករណ៍​អេឡិច​ត្រូវនិច​របស់​យើង​ឲ្យ​នៅ​តិច​បំផុត។ នៅ​លើ​ឧបករណ៍​អេឡិចត្រូនិក​ច្រើន​មាន​កម្មវិធី​អាច​កំណត់​ពន្លឺ​លើ​អេក្រង់​បាន។​

អ្វី​ដែល​ងាយ​ស្រួល​ជាង​នេះ យើង​ត្រូវ​ផ្អាក​ការ​មើល ឬ​សម្លឹង​អេក្រង់​អេឡិកត្រូនិក​ទាំង​នោះ ដោយ​មិន​ត្រូវ​ចំណាយ​ពេល​យូរ​ក្នុង​ការ​មើល​នោះ​ទេ ឬ​បើ​យើង​ធ្វើ​ការ​មុខ​កុំព្យូទ័រ ត្រូវ​ឧស្សាហ៍​ងើប​ដើរ​ចេញ​ខ្លះ​។ មួយ​វិញ​ទៀត បើ​យើង​មើល​ទួរសព្ទ​ត្រូវ​សម្រាក​ឲ្យ​បាន​ញឹក​ញាប់​កុំ​មើល​យូរ​ម៉ោង ដើម្បី​កុំ​ឲ្យ​ក​របស់​យើង​ត្រូវ​ឱន​ចុះ​យូរ​ម៉ោង​ពេក​។​​

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.medicalnewstoday.com/articles/324863

https://www.insider.com/how-to-keep-your-skin-healthy-while-stuck-indoors-2020-3

 

កំណែ​ប្រែបច្ចុប្បន្ន

22/04/2021

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ថែទាំទារកតូច តាមមេតូតកង់ហ្គូរ៉ូ (ប៉ះជាប់ស្បែក) ផ្ដល់ប្រយោជន៍ច្រើនដល់កូន

គ្រឿង​ផ្សំ​ក្នុង​ផលិតផលគួរ​ចៀសវាង​ បើស្បែក​ងាយ​ប្រតិកម្ម​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Apr 22, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម