backup og meta

វីតាមីន​៤សំខាន់ ជួយ​ទប់​ស្កាត់​បញ្ហា​រមាស់​ស្បែក​

វីតាមីន​៤សំខាន់ ជួយ​ទប់​ស្កាត់​បញ្ហា​រមាស់​ស្បែក​

បញ្ហា​រមាស់​កើត​ដោយ​សារ​ជំងឺ​ស្បែក ឬ​ជំងឺ​ប្រចាំ​កាយ​ដូច​ជា​តម្រង​នោម​ខ្សោយ​ជា​​ដើម​។ យ៉ាង​ណា​មនុស្ស​ជា​ច្រើន​ទំនង​ជា​មិន​បាន​គិត​ដល់​ទេ​ថា​អាហារ​មាន​វីតាមីន​ចាំបាច់​មួយ​ចំនួន​នេះ​ បើ​យើង​បាន​ញ៉ាំ​ជា​ប្រចាំ អាច​ជួយ​កាត់​បន្ថយ​អាការៈ​រមាស់​លើ​ស្បែក​បាន​ដែរ​។ តើ​វីតាមីន​អ្វី​ខ្លះ?​

១. អាហារ​សម្បូរ​វីតាមីន ​E

វីតាមីន​ E មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជួយ​ការ​ពារ​ស្បែក​ពី​រ៉ាឌីកាល់​សេរី​។ រ៉ាឌីកាល់​សេរី​អាច​ធ្វើ​ឲ្យ​ស្បែក​ឆាប់​ចាស់​ជាង​វ័យ រមាស់ និង​ស្ងួត​ផង​ដែរ​។ វីតាមីន​ E ជួយ​កាត់​បន្ថយ​ផល​ប៉ះពាល់​ដោយ​សារ​រ៉ាឌីកាល់​សេរី​នេះ​ ព្រោះ​ថា​វីតាមីន E ជួយ​បង្កើត​លំហូរ​ឈាម​ទៅ​កាន់​ស្បែក និង​ជួយ​បង្កើត​កោសិកា​ស្បែក​​ថ្មីៗ។ ដើម្បី​ទទួល​បាន​វីតាមីន​ E យើង​គួរ​ញ៉ាំ​អាហារ​ដូច​ជា​ពោត សណ្ដែកដី គ្រាប់​ស្វាយ​ចន្ទី​ ប្រេង​អូលីវ និង​ស្ពៃពួយ​ឡេង​ ជា​ដើម។​

២. អាហារ​សម្បូរ​វីតាមីន C

ការ​សិក្សា​បាន​រក​ឃើញ​ថា ការ​ខ្វះ​វីតាមីន C មាន​ទំនាក់​ទំនង​នឹង​បញ្ហា​ស្បែក​ស្ងួត និង​ប្រេះ​ស្រកា ដែល​ជា​ហេតុ​អាច​នាំ​ឲ្យ​មាន​អាការៈ​រមាស់​ស្បែក​ និង​រលាក។ វីតាមីន C ជួយ​រាង​កាយ​ផលិត​ប្រូតេអ៊ីន​ម្យ៉ាង​ហៅ​ថា​ខូឡាជែន ដើម្បី​ជួយ​ជួសជុល​ស្បែក និង​ព្យាបាល​សម្លាក។ មួយ​វិញ​ទៀត វីតាមីន C ក៏​ជួយ​ការពារ​ស្បែក​ពី​ការ​ត្រូវ​ពន្លឺ​ព្រះអាទិត្យ​ផង​ដែរ​។ អាហារ​សម្បូរ​វីតាមីន C រួម​មាន​ក្រូច ទំពាំងបាយជូរ ស្ពៃក្ដោប និង​ខាត់ណាខៀវ​។

រមាស់ស្បែក

៣. អាហារ​សម្បូរ​វីតាមីន A​

វីតាមីន A ក៏​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​លូត​លាស់ និង​អភិវឌ្ឍន៍​ស្បែក​ដែរ ដោយ​បាន​ជួយ​ដល់​ការ​ផលិត​សេបុមដែល​ជួយ​ការ​ពារ​បញ្ហា​រមាស់​ស្បែក និង​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​ផង​ដែរ​។ ក្រៅ​ពី​នេះ វីតាមីន A ក៏​ជួយ​កាត់​បន្ថយ​ស្នាម​ជ្រីវជ្រួញ​នៅ​លើ​ស្បែក​ដែរ​។ អាហារ​សម្បូរ​វីតាមីន​A រួម​មាន​ដំឡូងជ្វា ទឹកដោះគោ ស៊ុត និង​ថ្លើម​សត្វ ជា​ដើម​។​​

៤. វីតាមីន D

មនុស្ស​យើង​អាច​ទទួល​បាន​វីតាមីន​ D តាម​រយៈ​ការ​ត្រូវ​ពន្លឺ​ថ្ងៃ។ ​ពេល​ស្បែក​ស្រូប​ពន្លឺ​ព្រះ​អាទិត្យ​ កូលេស្តេរ៉ូល​ក៏​បាន​បំប្លែង​ពន្លឺ​ព្រះអាទិត្យ​ដែល​ស្រូប​បាន​​ឲ្យ​ទៅ​ជា​​វីតាមីន​D ។ បន្ទាប់​មក ថ្លើម និង​តម្រង​នោម បាន​ចាប់​យក​វីតាមីន​នេះ និង​ដឹក​ជញ្ជូន​ទៅ​កាន់​កោសិកា​រាង​កាយ​ទាំង​មូល ជួយ​បង្កើត​កោសិកា​ដែល​មាន​សុខភាព​ល្អ​។ រួម​ទាំង​ស្បែក​ដែរ វីតាមីន D បាន​ដើរ​តួ​យ៉ាង​សំខាន់​ដល់​ពណ៌​ស្បែក និង​អាច​ជួយ​ការពារ​ពី​ជំងឺ​ស្បែក​ម្យ៉ាង​ឈ្មោះ​ថា psoriasis ដែល​តែ​ង​កើត​មាន​នៅ​កែង​ដៃ ជង្គង់ និង​ខ្នង​ផ្នែក​ខាង​ក្រោម។ ដើម្បី​ទទួល​បាន​វីតាមីន​D យើង​អាច​ឲ្យ​រាង​កាយ​ត្រូវ​នឹង​ពន្លឺ​ព្រះ​អាទិត្យ​ប្រហែល​ជា​១០​នាទី​ក្នុង​មួយ​ថ្ងៃ​។​ អាហារ​មួយ​ចំនួន​ដូច​ជា​ត្រីសាល់ម៉ុន និង​ត្រីធូណា ក៏​មាន​វីតាមីន D ដែរ​។

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.livestrong.com/article/329901-foods-that-relieve-itching/

https://www.healthline.com/health/4-best-vitamins-for-skin#vitamin-d

https://www.webmd.com/skin-problems-and-treatments/psoriasis/understanding-psoriasis-basics#:~:text=Psoriasis%20is%20a%20skin%20disorder,passed%20from%20person%20to%20person.

កំណែ​ប្រែបច្ចុប្បន្ន

23/04/2021

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

មូលហេតុទាំងនេះហើយ ទើបស្បែកក្បាលចេះតែកើតអង្គែ

រូបមន្ត​ធម្មជាតិល្អ​បំផុត ដោះស្រាយ​បញ្ហា​ស្បែក​ក្បាល​​ឡើង​ប្រេង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Apr 23, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម