ប្រើឡេការពារកម្ដៅថ្ងៃ
កាលណាមុខយើងត្រូវកម្ដៅថ្ងៃកាន់តែខ្លាំង ស្បែកក៏កាន់តែបាត់បង់ភាពតឹងណែន ជាហេតុបណ្ដាលឲ្យរន្ធញើសរីកធំ ក្រឡេកមួយខ្វាច់ មើលឃើញម៉ង។ លាបឡេការពារកម្ដៅថ្ងៃដែលមាន SPF30 ឬខ្ពស់ជាងនេះ ជាប្រចាំ រាល់ពេលចេញទៅខាងក្រៅ ដើម្បីជួយការពារស្បែកខូចដោយសារកម្ដៅថ្ងៃ។
បន្ថែមពីលើការជ្រើសរើសផលិតផល និងការថែទាំស្បែកខាងលើ យើងអាចប្រើក្បួនធម្មជាតិ កម្ចាត់រន្ធញើសក៏បាន។ យើងគួរបង្កើតទម្លាប់ខាត់ស្បែកមុខ ២-៣ដង/សប្ដាហ៍ ព្យាបាល និងការពារកុំឲ្យកើតមុន បន្ថែមផលិតផលជួយបណ្ដឹងស្បែកមុខ និងអ្វីដែលចាំបាច់បំផុតនោះ គឺត្រូវប្រើកម្លាំងដៃថ្នមៗលាងសម្អាត ឬពេលប្រើផលិតផលលើមុខ។