backup og meta

ការពារ​ស្បែក​កុំ​ឲ្យ​កើត​មុន​ក្នុងរដូវ​ក្ដៅ​ ជាមួយ​​តិចនិក​ងាយ​ៗ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការពារ​ស្បែក​កុំ​ឲ្យ​កើត​មុន​ក្នុងរដូវ​ក្ដៅ​ ជាមួយ​​តិចនិក​ងាយ​ៗ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បញ្ហា​មុន​កើត​ឡើង​បណ្ដាល​មក​ពី​ឫស​រោម​​កក​ស្ទះ​ ដោយ​សារ​​តែ​សារធាតុ​ខ្លាញ់​​ច្រើន​ជ្រុល​ ដែល​ស្បែក​ផលិត​ឡើង​បែប​ធម្មជាតិ​ ដើម្បី​រក្សា​សំណើម​​។​ នៅ​ពេល​ដែល​ស្បែក​មិន​អាច​ដោះស្រាយ​បញ្ហា​ខ្លាញ់​ច្រើន​ជ្រុល​​ដោយ​ខ្លួន​ឯង​បាន​ វា​នឹង​​ធ្វើ​ឲ្យ​​ស្ទះ​រន្ធ​ញើស​ ​​ព្រម​ទាំង​បង្ក​ជា​​បញ្ហា​មុន​។​

ប្រសិន​បើ​ស្រីៗ​យើង​មាន​ស្បែក​ងាយ​ឡើង​មុន​ ​គប្បី​អនុវត្ត​តិចនិក​ទាំង​៥​នេះ​ដើម្បី​ការពារ​​ស្បែក​នៅ​រដូវ​ក្ដៅ​៖

១. ​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​

​​​​​​​​​​​មុន​អាច​បណ្ដាល​ឲ្យ​ស្បែក​រលាក​ ហើយ​ពេល​ខ្លះ​ក៏​​​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ឈឺ​ចាប់​ផង​ដែរ​​។​ ការ​ប៉ះពាល់​នឹង​កម្ដៅ​ថ្ងៃ​ អាច​ធ្វើ​ឲ្យ​ស្បែក​កាន់​តែ​យ៉ាប់យ៉ឺន​ ដោយ​បង្ក​ជា​ស្នាម​ក្រហម​ និង​ការ​រលាក។​ ពិត​ណាស់​ ស្បែក​​ដែល​​កើត​មុន​គឺ​ងាយ​ប្រតិកម្ម​​ ដូច្នេះ​ហើយ ស្រីៗ​យើង​ចាំបាច់​ត្រូវ​ការពារ​ស្បែក​ឲ្យ​បាន​ដិតដល់​។​ ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​​មាន​សារសំខាន់​បំផុត​នៅ​ក្នុង​រដូវ​ក្ដៅ​នេះ។​ ចូរ​លាប​វា​ជា​រៀង​រាល់​ពេល​ដែល​ចេញ​ទៅ​ក្រៅ​។​ ការ​ប្រើប្រាស់​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​​ជា​ទៀងទាត់​ អាច​កាត់​បន្ថយ​ផល​ប៉ះពាល់​​​ពី​កម្ដៅ​ថ្ងៃ​ និង​ហានិភ័យ​នៃ​ការ​រលាក​។

២. លាង​សម្អាត​មុខ​​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​

នៅ​អំឡុង​ពេល​រដូវ​ក្ដៅ​ យើង​បែក​ញើស​​ច្រើន​ ដែល​ងាយ​នឹង​កើត​មុន​។​ បន្ថែម​ពី​នេះ ការ​បែក​ញើស​ច្រើន​អាច​បណ្ដាល​ឲ្យ​ធូលី​ និង​ភាព​កខ្វក់​កកកុញ​នៅ​លើ​ស្បែក​ ដែល​នាំ​ឲ្យ​ស្ទះ​​រន្ធ​ញើស​។​ ដូច្នេះ​ហើយ​ ដើម្បី​ការ​ពារ​ស្បែក យើង​គប្បី​​​លាង​​មុខ​ឲ្យ​បាន​ស្អាត​ល្អ​។​ ការ​លាង​សម្អាត​មុខ​មួយ​ថ្ងៃ​ពីរ​ដង​ ជាមួយ​នឹង​ហ្វូម​​លាង​មុខ​​ដែល​គ្មាន​ជាតិ​កាត់​ ​អាច​ជួយ​កាត់​បន្ថយ​បញ្ហា​​មុន​បាន​​។​ យ៉ាង​ណា​មិញ​ គ្នា​យើង​មិន​គួរ​លាង​មុខ​ញឹកញាប់​ពេក​ទេ​ ពីព្រោះ​វា​អាច​បណ្ដាល​ឲ្យ​ស្បែក​ស្ងួត​​។

​៣. ផ្ដល់​សំណើម​ដល់​ស្បែក​

​គ្នា​យើង​មួយ​ចំនួន​ជឿ​ថា​ ស្បែក​ងាយ​កើត​មុន​មិន​គប្បី​ប្រើ​ក្រែម​ផ្ដល់​សំណើម​ឡើយ​​ ប៉ុន្តែ​ធ្វើ​ដូច​នេះ​ គឺ​អាច​បង្ក​ជា​បញ្ហា​ចំពោះ​ស្បែក​។​ ​ជាក់​ស្ដែង ប្រសិនបើ​យើង​ទុក​ឲ្យ​មុខ​ស្ងួត​ រាងកាយ​របស់​យើង​នឹង​ឆ្លើយតប​ដោយ​ការ​ផលិត​ប្រេង​កាន់​តែ​ច្រើន​។​ កត្តា​នេះ​អាច​ធ្វើ​​ឲ្យ​ស្ទះ​​រន្ធ​ញើស​​ ក៏​ដូច​ជា​បង្កើន​ឱកាស​នៃ​ការ​កើត​មុន​។​ ​លើស​ពី​នេះ​ ស្បែក​កើត​មុន​គឺ​ងាយ​ប្រតិកម្ម​ ហើយ​​ការ​លាប​ក្រែម​ផ្ដល់​សំណើម​ត្រឹមត្រូវ​អាច​ជួយ​ការពារ​ស្បែកបាន​យ៉ាង​ស័ក្ដិសិទ្ធិ​​។​ ក្នុង​ករណី​ដែល​ស្រីៗ​យើង​បារម្ភ​ថា​ស្បែក​អាច​​​​រលើបរលោង​ពេក​ដោយ​សារ​ប្រេង​ ​យើង​គប្បី​ជ្រើសរើស​ផលិតផល​ដែល​មាន​ជាតិ​ជែល​​ ដើម្បី​បញ្ចៀស​បញ្ហា​នេះ​។

៤. ​ស្ព្រៃយ៍​បាញ់​មុខ​

​​​​​​ការ​ប៉ះពាល់​នឹង​កម្ដៅ​ថ្ងៃ​ជា​រឿយ​ៗ​ អាច​ធ្វើ​ឲ្យ​ស្បែក​​កើត​មុន​ក្លាយ​​ទៅ​ជា​​​រលាក​ និង​​ក្រហាយ​។​ វា​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ដំណើរការ​ជា​សះស្បើយ​មាន​ការ​យឺតយ៉ាវ​នោះ​ទេ​ ប៉ុន្តែ​វា​ក៏​អាច​បណ្ដាល​ឲ្យ​កើត​មាន​បញ្ហា​ជា​ច្រើន​ទៀត​។​ ការ​រក្សា​ទុក​ស្ព្រៃយ៍​បាញ់​មុខ​នៅ​តាម​ខ្លួន​ អាច​ធ្វើ​ឲ្យ​ស្បែក​របស់​យើង​​ធូរ​ស្រាល​ពី​បញ្ហា​ស្បែក​ផ្សេង​ៗ​ ហើយ​វា​ក៏​អាច​កម្ចាត់​ញើស​ ធូលី​ និង​ភាព​កខ្វក់​បាន​​យ៉ាង​អស្ចារ្យ​។

មុនរដូវក្តៅ

៥. កុំ​រំលង​ការ​ជម្រុះ​កោសិកា​

រដូវ​ក្ដៅ​ គឺ​ជា​ពេលវេលា​ដែល​យើង​មិន​គួរ​រំលង​ការ​ជម្រុះ​កោសិកា​ឡើយ​ ជា​ពិសេស​ សម្រាប់​ស្បែក​ងាយ​កើត​មុន​។​ ប៉ុន្តែ​ការ​​ជ្រើសរើស​ក្រែម​ជម្រុះ​កោសិកា​ប្រភេទ​ស្រាល​ គឺ​ជា​រឿង​ចាំបាច់​។​ ​ជា​ទូទៅ​ ការ​ជម្រុះ​កោសិកា​អាច​កម្ចាត់​បញ្ហា​ស្ទះ​រន្ធ​ញើស​ ​ជម្រុះ​កោសិកា​ដែល​ងាប់​នៃ​ស្បែក​ បំបាត់​ស្នាម​មុន​ ព្រម​​ទាំង​កាត់បន្ថយ​​​​ស្បែក​ស្រអាប់​ដោយ​សារ​កម្ដៅ​ថ្ងៃ​​យ៉ាង​មាន​ប្រសិទ្ធភាព​។​

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.allure.com/story/summer-skin-care-tips-from-dermatologists

https://www.verywellhealth.com/acne-skin-care-tips-for-the-summertime-15603

https://skinsmartderm.com/5-ways-to-prepare-your-skin-for-summer/

កំណែ​ប្រែបច្ចុប្បន្ន

31/05/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ក្បួនការពារមុខកើតមុន កុំឲ្យខូចស្បែកមុខ ទៅជាខូងៗ

ទារករលាកស្បែកមុខ ទៅជាគ្រើម ឡើងពណ៌ក្រហមៗ អាចមកពីបញ្ហាប៉ុន្មាននេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 31, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម