backup og meta

ចេះ​តែ​ឡើង​មុន​ក្រោយ​ហាត់​ប្រាណ​ អាច​សាកល្បង​តិចនិក​​នេះ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចេះ​តែ​ឡើង​មុន​ក្រោយ​ហាត់​ប្រាណ​ អាច​សាកល្បង​តិចនិក​​នេះ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជា​​​ការ​ធ្វើ​លំហាត់​ប្រាណ​ផ្ដល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដល់​សុខភាព​របស់​យើង​ វា​ក៏​អាច​នាំ​​​​​មក​នូវ​ធូលី​ បាក់តេរី​ផ្សេង​ៗ​ ដែល​អាច​កក​ស្ទះ​នៅ​រន្ធ​ញើស​ នៅ​អំឡុង​ និង​ក្រោយ​ពេល​ធ្វើ​លំហាត់​ប្រាណ​ដូច​គ្នា​។​ ការ​បែកញើស​គឺ​ជា​កត្តា​ចម្បង​មួយ​ដែល​បណ្ដាល​ឲ្យ​កើត​មុន​។​ បន្ថែម​ពី​នេះ​ គ្រឿង​សម្អាង​ ​កន្សែង​ជូត​មុខ​ និង​សូម្បី​តែ​ការ​ងូត​ទឹក​ ក៏​អាច​​ជះ​ឥទ្ធិពល​ដល់​ស្បែក​ផង​ដែរ​។

​​​យ៉ាង​ណា​មិញ ប្រសិនបើ​គ្នា​យើង​តែងតែ​ឡើងមុន​ក្រោយ​ហាត់​ប្រាណ​រួច​ អាច​សាកល្បង​តិចនិក​​​ខាង​ក្រោម​នេះ​។

១. ជៀសវាង​ប្រើ​គ្រឿង​សម្អាង​

គ្រឿង​សម្អាង​ភាគ​ច្រើន​នឹង​ធ្វើ​ឲ្យ​រន្ធ​ញើស​របស់​យើង​កក​សន្ទះ​ ដោយ​​​មិន​​អនុញ្ញាត​ឲ្យ​ស្បែក​ដក​ដង្ហើម​តាម​ធម្មជាតិ​នៅ​អំឡុង​ពេល​ហាត់​ប្រាណ​។​ ដូច្នេះ​ហើយ​ ស្រីៗ​យើង​​អាច​ប្រើប្រាស់​​ក្រែម​ផ្ដល់​សំណើម​​​បាន​​​ ប្រសិនបើ​យើង​បារម្ភ​អំពី​ពណ៌​សម្បុរ​ស្បែក​​​​មិន​ស៊ី​គ្នា​។

២. កុំ​​យក​ដៃ​ប៉ះ​មុខ

ឧបករណ៍​ ឬ​ម៉ាស៊ីន​ផ្សេង​ៗ​ដែល​យើង​ប្រើប្រាស់​ អំឡុង​ពេល​​ហាត់​ប្រាណ​ សុទ្ធ​តែ​មាន​ផ្ទុក​ពពួក​​បាក់តេរី​។​ ​នៅ​ពេល​ដែល​យើង​ប៉ះពាល់​ឧបករណ៍​ទាំង​នោះ​ រួច​យក​ដៃ​មក​ជូត​ញើស​នៅ​លើ​មុខ​ ឬ​ប៉ះ​​មុខ​ វា​អាច​​​ធ្វើ​ឲ្យ​បាក់តេរី​ទាំង​នោះ​​​តោង​ជាប់​នៅ​លើ​ផ្ទៃ​មុខ​ ក៏​ដូចជា​ធ្វើឲ្យ​យើង​ងាយ​កើត​មុន​​ជា​មិន​ខាន​។

៣. ពាក់​សំលៀកបំពាក់​រលុង​ៗ​

ពិត​ណាស់​ ការ​ស្លៀកពាក់​តឹង​​ពេក​ អាច​បណ្ដាល​ឲ្យ​​មាន​ការ​ឆ្លង​មេរោគ​​លើ​ស្បែក​ពី​ពពួក​បាក់តេរី​ និង​ផ្សិត​។​ ដូច​នេះ​ហើយ​ ស្រីៗ​យើង​គប្បី​ប្រើប្រាស់​សំលៀកបំពាក់​រលុង​ៗ​ ដើម្បី​​កម្ចាត់​ញើស​ និង​ការពារ​ញើស​មិន​ឲ្យ​​ជ្រាប​​ចូល​ទៅ​ក្នុង​ស្បែក​វិញ​។

​​​​​​​​៤. ជ្រើសរើស​កន្សែង​ត្រឹមត្រូវ​

កន្សែង​​ដែល​យើង​ប្រើប្រាស់​នៅ​កន្លែង​ហាត់ប្រាណ​ ត្រូវ​តែ​អាច​ស្រូប​ទឹក​បាន​ល្អ​ ប៉ុន្តែ​មិន​ត្រូវ​ក្រាស់​ពេក​ឡើយ ពីព្រោះ​វា​អាច​នៅ​សល់​បាក់តេរី​ផ្សេង​ៗ​ ទោះ​បី​ជា​បោក​រួច​ក៏​ដោយ​។​ បើ​ប្រៀបធៀប​នឹង​កន្សែង​ធម្មតា កន្លែង​សម្រាប់​ប្រើប្រាស់​នៅ​ពេល​ហាត់ប្រាណ​​គួរ​តែ​ឆាប់​ស្ងួត​ ដើម្បី​កុំ​ឲ្យ​បាក់តេរី​ និង​ផ្សិត​បង្កាត់​​ពូជ​នៅ​ក្នុង​កន្សែង​នោះ​​បាន។​ ហេតុ​នេះ​ហើយ​គ្នា​យើង​គួរ​ជ្រើសរើស​កន្សែង​ដែល​ផលិត​ពី​កប្បាស​ទើប​ជា​ការ​ប្រសើរ​ ពីព្រោះ​វា​​អាច​ស្រូប​ទឹក​បាន​ល្អ​​ និង​ឆាប់​ស្ងួត​ថែម​ទៀត​ផង​។

៥. លាង​សម្អាត​មុខ​ បន្ទាប់​ពី​ហាត់​ប្រាណ​រួច​ និង​ផ្ដល់​សំណើម​ដល់​ស្បែក​

ចូរ​លាង​សម្អាត​មុខ​ភ្លាមៗ​បន្ទាប់​ពី​ហាត់​ប្រាណ​រួច​ ប្រសិនបើ​គ្នា​យើង​មិន​ចង់​ឲ្យ​ធូលី ប្រេង​ និង​បាក់តេរី​តោង​ជាប់​នៅ​លើ​ស្បែក​ដែល​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​pH និង​ស្ទះ​រន្ធ​ញើស​ទេ​នោះ​។​ បន្ថែម​ពី​នេះ​ ​ស្រី​ៗ​យើង​ចាំបាច់​ប្រើប្រាស់​ក្រែម​ផ្ដល់​សំណើម​​​​​ដែល​ត្រូវ​នឹង​ប្រភេទ​ស្បែក​ភ្លាម​ៗ​ បន្ទាប់​ពី​លាង​សម្អាង​មុខ​រួច​ ដើម្បី​ទទួល​បាន​លទ្ធផល​​ល្អ​ប្រសើរ​។

កើតមុន២

៦. ជៀសវាង​ងូត​ទឹក​ក្ដៅ​

​​ទឹក​ក្ដៅ​អាច​ធ្វើ​ឲ្យ​បាត់បង់​​ប្រេង​សំខាន់​ៗ​​ពី​ប្រេង​ និង​ធ្វើ​ឲ្យ​ស្បែក​ទៅ​ជា​ស្ងួត​ រមាស់​ និង​ស្រអាប់​។​ ជាមួយ​គ្នា​នេះ​ដែរ បញ្ហា​មុន​​នៅ​លើ​ខ្នង​ ឬ​ទ្រូង​​កើត​ឡើង​ជា​ពិសេស​ចំពោះ​អ្នក​ដែល​ចូលចិត្ត​ហាត់​ប្រាណ។​ ដើម្បី​បញ្ចៀស​បញ្ហា​នេះ​ យើង​អាច​ប្រើប្រាស់​ស្ក្រាប់​ដុស​ខ្លួន​បែប​ស្រាល​​ចំនួន​៣​ដង​ក្នុង​មួយ​សប្ដាហ៍​។

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.goodmorningamerica.com/wellness/story/tips-avoid-breakouts-hitting-gym-63968847

https://www.byrdie.com/workout-acne-5184406

https://www.news-medical.net/news/20200114/Tips-to-prevent-acne-caused-by-workouts.aspx

កំណែ​ប្រែបច្ចុប្បន្ន

14/06/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 14, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម