តាមពិតទៅ ពុំមានអាយុណាដែលស័ក្ដិសម ឬមិនស័ក្ដិសមក្នុងការប្រើគ្រឿងសម្អាងនោះទេ វិធីដ៏ត្រឹមត្រូវសម្រាប់កូនៗក្នុងការប្រើប្រាស់គ្រឿងសម្អាង គឺអាស្រ័យលើទស្សនៈគ្រួសារ និងការអនុវត្តដែលទទួលយកនៅក្នុងសហគមន៍កូនៗរបស់យើង។ ម៉ាក់ៗគួរសួរកូនថាហេតុអីបានជាពួកគេចាប់អារម្មណ៍ទៅនឹងការប្រើគ្រឿងសម្អាង ហើយនៅពេលដែលម៉ាក់ៗអនុញ្ញាតឲ្យកូនប្រើ មិនថាសម្រាប់តែនៅក្នុងកម្មវិធីពិសេសៗ ការសម្ដែង ឬប្រើប្រាស់ជាប្រចាំនោះទេ ម៉ាក់ៗចាំបាច់ត្រូវអនុវត្តតិចនិកទាំង៥នេះ ដើម្បីធានាថាគ្រឿងសម្អាងទាំងនោះ មិនមានផលប៉ះពាល់ដល់ស្បែកក្មេងខ្ចី និងកំពុងលូតលាស់របស់ក្មេងឡើយ។
១. ទិញផលិតផលដែលមានសុវត្ថិភាព
នៅលើទីផ្សារមានគ្រឿងសម្អាងជាច្រើនប្រភេទ ច្រើនម៉ាក ដែលសរសេរថាផ្សំពីធម្មជាតិ ប៉ុន្តែវាអាចមិនដូចអ្វីដែលយើងរំពឹងទុកនោះទេ។ ម៉ាក់ៗគួរជ្រើសរើសផលិតផលណាដែលមានសារធាតុផ្សំតិច និងចៀសវាងសារធាតុដែលផ្ដល់គ្រោះថ្នាក់ដល់ស្បែកក្មេង។ បន្ថែមពីនេះ ម៉ាក់ៗក៏អាចរកមើលផលិតផលណាដែលមានការវាយតម្លៃខ្ពស់អំពីសុវត្ថិភាពក្នុងការប្រើប្រាស់សម្រាប់ក្មេង។
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!