backup og meta

កំពូល​អាហារ ៥ មុខ​ប្រឆាំង​​ស្បែក​ស្ងួត និងផ្ដល់​សំណើម​ពី​ខាង​ក្នុង

កំពូល​អាហារ ៥ មុខ​ប្រឆាំង​​ស្បែក​ស្ងួត និងផ្ដល់​សំណើម​ពី​ខាង​ក្នុង

បែក​ស្រកា ឡើង​ប្រេះ ឬ​របក​ស្បែក​សុទ្ធ​តែ​ជា​សញ្ញា​នៃ​បញ្ហា​ស្បែក​ស្ងួត ហើយ​ក្នុង​អាកាសធាតុ​ត្រជាក់​បែប​នេះ​ស្បែក​របស់​យើង​ងាយ​នឹង​បាត់​បង់​សំណើម។ បើ​គ្នា​យើង​ស្រលាញ់​ស្បែក ត្រូវ​ខំ​ថែ​ទាំ​ស្បែក​ទាំង​ការ​ប្រើ​ផលិតផល និង​ញ៉ាំ​អាហារ​បន្ថែម​ប៉ុន្មាន​ខាង​ក្រោម​នេះ ដើម្បី​ផ្ដល់​សំណើម​ដល់​ស្បែក ដើម្បី​ជួយ​ឲ្យ​​ស្បែក​ស្អាត​ចេញ​ពី​ខាង​ក្នុង។

គណនា BMI នៅទីនេះ

ប្រេង​អូលីវ – ប្រេង​រុក្ខជាតិ​នេះ​ជួយ​ឲ្យ​ស្បែក​រក្សា​ជាតិ​ទឹក​បាន​យូរ និង​ជួយ​ឲ្យ​ស្បែក​យើង​មាន​ភាព​ទន់​ល្មើយ​ដូច​ស្បែក​កូន​ក្មេង។

ផ្លែ​ឪឡឹក សារធាតុ Lycopene ធ្វើ​ឲ្យ​ផ្លែ​មួយ​នេះ​មាន​ពណ៌​ក្រហម មាន​ប្រយោជន៍​ជួយ​ការពារ​ស្បែក​យើង​ពី​ការ​បំផ្លាញ​របស់​កាំ​រស្មី UV ព្រះ​អាទិត្យ។

ផ្លែ​បឺរ – ផ្លែ​ឈើ​ដ៏​ពេញ​និយម​នេះ សម្បូរ​ទៅ​ដោយ​អាស៊ីដ Oleic ដែល​ជា​អាស៊ីដ​ខ្លាញ់​ដែល​ជួយ​ឲ្យ​ស្បែក​រក្សា​សំណើម និង​ស​ភ្លឺ​ថ្លា។

ត្រី​សាល់ម៉ុន – អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ ខ្ពស់​មាន​ក្នុង​ត្រី​សាល់ម៉ុន ជួយ​បង្កើន​ជាតិ​ទឹក​ក្នុង​រាងកាយ និង​ការពារ​ការ​កើត​មុន​ថែម​ទៀត​ផង។ ដូច​នឹង​ផ្លែ​ឪឡឹក​ដែរ វា​ក៏​ជួយ​ការពារ​ស្បែក​យើង​ពី​ការ​បំផ្លាញ​ពី​កាំ​រស្មី UV របស់​ព្រះ​អាទិត្យ​ដូច​គ្នា។ ​

ផ្លែ​ស្រ្ដបឺរី – ផ្លែ​ក្រហម​តូចៗ គួរ​ឲ្យ​ស្រលាញ់​នេះ ផ្ទុក​ទៅ​ដោយ​វីតាមីន C (មាន​ច្រើន​ជាង​ពពួក​ផ្លែ​ក្រូច​ទៀត) ដែល​មាន​នាទី​ទប់​ស្កាត់​ភាព​ជ្រីវជ្រួញ និង​បញ្ហា​ស្បែក​ទាក់​ទង​នឹង​ការ​វិវត្ត​របស់​វ័យ​ជាដើម។

លើស​ពី​អាហារ​ប៉ុន្មាន​ខាង​លើ​នេះ បើ​គ្នា​យើង​ចង់​បាន​ស្បែក​ស្អាត​ចេញ​ពី​ខាង​ក្នុង​ខ្លួន​មក យើង​គួរ​មាន​ទម្លាប់​រក្សា​ស្បែក​ដោយ​ប្រើ​ផលិត​ផល​ការពារ​កម្ដៅ​ថ្ងៃ មាន​របប​អាហារ​ត្រឹម​ត្រូវ ញ៉ាំ​ទឹក​ឲ្យ​គ្រប់​គ្រាន់ និង​កាត់​បន្ថយ​ស្ត្រេស​។ល។​

ស្បែក​ស្ងួត

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

5 Foods That Fight Dry Skin from the Inside Out https://www.health.com/condition/eczema/foods-that-fight-dry-skin

22 Naturally Moisturizing Foods To Eat When You Have Dry Skin https://www.eatthis.com/foods-to-combat-winter-skin/

កំណែ​ប្រែបច្ចុប្បន្ន

27/10/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

កាំរស្មីព្រះអាទិត្យ UV កើនឡើងខ្លាំង នេះជាតិចនិកការពារស្បែកកុំឲ្យកើតមហារីក

កូនអាលែកហ្ស៊ីទឹកដោះគោ អាចចេញ​រោគ​សញ្ញាលើប្រព័ន្ធរំលាយអាហារ ស្បែក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 27, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម